វីវរ​ហើយ​! ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ពូ​នង​១២​គ្រួសារ ប្តឹង​លោកស្រី ទ្រី ដា​ណា ទារ​សំណង​ជំងឺ​ចិត្ត​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ពូ​នង​១២​គ្រួសារ រស់នៅ​ខេត្តមណ្ឌលគិរី បានដាក់​ពាក្យ​ប្តឹង​លោកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ហើយ ក្រោយពី​លោកស្រី ​បាន​និយាយ​ប៉ះពាល់​ដល់​ពួកគេ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ក្នុង​កម្ម​វ​វត្ថុ​ថា សុំ​ប្ដឹង​ឈ្មោះ​ទ្រី ដា​ណា (Dana Try) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​? ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពីបទ ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ទ្រី ដា​ណា Dana Try​ត្រង់ចំណុច​វីដេអូ​ឡាយ ៣០.២៤​ដល់​២៦​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ដដែល​នេះ ឃើញថា លោកស្រី បាន​ប្រដូច​អតីត​ប្តី ឈ្មោះ​ពូ​ម៉ៅ ថា «​អានេះ ចេញមក​ព្នង​ចុងស្រុក​ម៉​ង​» ពាក្យ​នេះ ត្រូវបាន​បងប្អូន ជនជាតិភាគតិច ពូ​នង ទាំងចាស់ទាំងក្មេង មិន​សប្បាយចិត្ត និង​ទទួលយក​ពុំបាន ដោយ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រួម​នឹង​សេចក្ដីថ្លៃថ្នូរ​របស់​ពួកគេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពាក្យបណ្ដឹង​នោះ បានបញ្ជាក់​ទៀតថា ដើម្បី​លុបបំបាត់​នូវ​ផ្នត់គំនិត​អវិជ្ជមាន​តាមរយៈ​ពាក្យ​សម្ដី​ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ និង​ដើម្បី​ផ្ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​ជនជាតិដើម​ភាគតិច ដែល​ពួកគេ​មិនបាន​ប៉ះពាល់​អ្វី​ទាល់​សោះ​នោះ​, ពួកគេ ក៏​សម្រេច​ដូចខាងក្រោម​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១, សុំ​ឲ្យ​សុំទោស​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​សាធារណៈ​។ ២, សុំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​។ ៣, សុំ​ឲ្យ​សងជំងឺចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​។ ជុំវិញ​រឿង​នេះ រហូតមកដល់​រសៀល​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ គេ​មិនទាន់​ឃើញ​អ្នកស្រី ទ្រី ដា​ណា ឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​៕

Related posts