នោះ! ក្រោយ​ធ្លាយ ​មាន​ប្ដី​១២​ឆ្នាំ និង​កូន​កំលោះ​នោះ, ពេល​នេះ​ មាស សុខសោភា សួរ​រក​កូន​ប្រសា រហូត​ដល់​ម្នាក់ៗ​និយាយ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក មហាជន ពិសេស​អ្នកគាំទ្រ ពុំ​ធ្លាប់​ដឹង ឬ​មាន​ព័ត៌មាន​ណាមួយ​ចុះផ្សាយ ជុំវិញ​ការរៀប​មង្គលការ​រប​ស់​កំពូល​តារា​ចម្រៀង មាស សុខសោភា ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ ​ភាគច្រើន ហៅ​នាង ថា ជា​កញ្ញា​ពេញ​ៗ​មាត់​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ គេ​ដឹង​ត្រា​ម​ថា អ្នកនាង មាស សុខ​សោភា និង​អាណិកជន​ខ្មែរ នៅ​កាណាដា លោក​អ៊ិត រ៉ា​ដា បាន​រួមរស់​ក្រោម​ដំបូល​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ពោល ពួកគេ បាន​ភ្ជាប់​ស្នេហ៍​ជាមួយគ្នា កាលពី​ឆ្នាំ​២០០៧ ហើយ​នៅ​ឆ្នាំ​២០០៨ រូបភាព​ស្នេហា​ស្រើ​,​ប​ស្រាល​របស់​នាង ត្រូវបាន​បែកធ្លាយ​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ ស្រាប់តែ ស្នេហា​Private របស់​ពួកគេ ខំ​លាក់ទុក​អស់​រយៈពេល​ជា​យូរ បែរជា​ត្រូវ​បែកធ្លាយ ដោយសារ​តារាចម្រៀង ឆន សុវណ្ណ​រាជ បង្ហោះ​រូបថត​ថ្ងៃ​មង្គលការ​របស់​ពួកគេ​ចំនួន​២​សន្លឹក ហើយ​ប្រាប់ថា ««Happy anniversary 12 year my both love»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ទើប​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​ដឹង​ច្បាស់​ថា ពួកគេ​ទាំង​២​មិនមែនជា​គូស្នេហ៍​នឹង​គ្នា រស់នៅ​ក្រោម​ដំបូល​ជាមួយគ្នា ដោយ​មិន​រៀបការ​នោះទេ តាមពិត​ពួកគេ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​អស់​រយៈពេល​១២​ឆ្នាំ ក្រោម​ការ​រៀប​មង្គលការ​តាម​ប្រពៃណី​ត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដឹង​រឿងនេះ​រួចមក អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ទៀត​នោះ ត្រង់​ថា ប្រភព​មួយ​បាន​ទម្លាយ​រឿង កំពូល​តារា​ចម្រៀង​រូបនេះ មានកូន​កំលោះ​ម្នាក់ ជាមួយ​រូបរាង​យ៉ាង​សង្ហា​។ តែ​ក៏​មាន​ចម្ងល់​កើតឡើង​ពី​សំណាក់​អ្នកគាំទ្រ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេ​ក «Hania Aamir » បាន​បង្ហោះ​រូបថត​គ្រួសារ​មាស សុខ​សោភា ជាច្រើន​សន្លឹក​នៅ​ព្រលប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ហើយ​បញ្ជាក់​ថា «​ជ្រុល​តែ​បែកធ្លាយ​រូបភាព​ការ​ហើយ​អេ​ដ​មីន​នាំ​គ្រប់គ្នា​មក​មើល​កូនកំលោះ​របស់​តារាចម្រៀង​ស្រី​សំឡេង​ស្រទន់​បងស្រី «​មាស សុខ​សោភា​» បន្ដិច​ណោះ គឺថា​ទឹកមុខ​សង្ហារ​មិន​តិច​ទេ​ណា ពីមុន​ហៅ​បង​ភា​idol ឥឡូវ​សុំ​ហៅ​ម៉ាក់​ក្មេក​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​លើក​ជា​ចម្ងល់​ស្រដៀង​ៗ​គ្នា​ថា «​គាត់​ទើប​ការ​១២​ឆ្នាំមុន ចុះ​កូនៗ​អាយុ​ប៉ុន្មាន​ហើយ​?, ១២​ឆ្នាំ ធំ​លឿន​ម្ល៉េះ ច្រឡំ​ទេ​ហី​ក្មួយ​គាត់​ដឹង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការ​លើក​ឡើង​នេះ មានការ​ឆ្លើយតប​ជំនួស​ ពី​សំណាក់​មតិ​មួយ​ចំនួន​ថា «​ក្មេង​ឥឡូវ​អត់​ក្រិន​ៗ​ទៀត​ទេ 11-12​ឆ្នាំ​ត្រឡោក​ហើយ​, ក្មួយ​ខ្ញុំ​អាយុ​11​ឆ្នាំ 1.75cm​ហើយ​ស៊ី​ស ក្មេង​ឥឡូវ​ធំៗ​ណាស់​»។ ចំពោះ​តារា​ចម្រៀង មាស សុខសោភា​ ក្រោយព័ត៌មានជុំវិញការរៀបការ និងមានកូនកំលោះ ត្រូវបាន​បែកធ្លាយនោះ​ នៅ​ព្រឹកថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២២នេះ អ្នកនាង បានបង្ហោះរូបថតជាមួយលោកព្រាប សុវត្ថិ ហើយសួររកកូនប្រសាខ្លួនថា «តោះសុំមើលមុខ​កូនប្រសា​​ម៉ាក់ភានិងបងព្រាប សុវត្ថិ តិចមក »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សំណួរ​នេះ ត្រូវបាន​អ្នក​គាំទ្រ​ឆ្លើយ​ព្រោងព្រាត ស្រដៀង​ៗគ្នា​ថា «ស្មានតែ​នៅ​ក្រមុំ​ដឹង​អី​មានកូន​កំលោះបាត់, ដូរ​ឈ្មោះ​ពីហៅ Idol ហើយ​ប្រែ​ថា​ ម៉ាក់ក្មេកវិញ, ម៉ាក់ភា​ធ្វើឲ្យចែៗមួយ​ចំនួនចង់បាក់ចង្កេះ ព្រោះ​យោង​លើ​បទ​ម្នាក់ឯង​មិនស្លាប់ទេ​ មាន​អីម៉ាក់ភា មាន​កូន​កំលោះ​បាត់»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ ​សូម​ទស្សនា​វីដេអូ ខាងក្រោមនេះ ៖

Related posts