ទ្រី ដា​ណា ៖ ក្ដី​ស្រលាញ់​ឪពុកម្ដាយ​ចំពោះ​កូន ក៏​ជា​ក្ដី​ស្រលាញ់​ដ៏​បរិសុទ្ធ​ដែរ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ឆ្នាំ​២០២១​កន្លងផុតទៅ​ថ្មីៗ​នេះ អ្នកស្រី ទ្រី ដា​ណា បាន​ឡាយ​វីដេអូ យំ​គគ្រូក រៀបរាប់​រឿងរ៉ាវ​ជាច្រើន ក្នុងនោះ​អ្នកស្រី បាន​បញ្ជាក់ថា ពូ​ម៉ៅ មិន​ស្រឡាញ់​ប្រពន្ធ​កូន​នោះទេ ស្រឡាញ់​តែ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុង​ឆ្នាំ​ចាស់​អ្នកស្រី និយាយ​បែបនេះ​ពិតមែន តែ​ក្នុង​ឆ្នាំ​២០២២​នេះ អ្នកស្រី បានលើកឡើង​ជាទូទៅ​ចំពោះ​ក្ដី​ស្រឡាញ់​របស់​ឪពុកម្ដាយ​ចំពោះ​កូន​ថា ជា​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​នេះ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស​ពៅ​១​សន្លឹក ដែលជា​កូន​ដំណក់ឈាម​ជាមួយ​ពូ​ម៉ៅ ហើយ​រៀបរាប់ថា «​ពេលវេលា​ដើរទៅ​មុខ​លឿន​ណាស់ ព្យាយាម​រកក្ដី​សុខ​អោយ​ខ្លួនឯង អោយ​ច្រើនៗ កុំ​រង់ចាំ​នរណាម្នាក់​មក​ផ្ដល់​ក្ដី​សុខ​អោយ​យើង វា​មិន​ងាយស្រួល​ទេ ព្រោះ​ចិត្ត​មនុស្ស​មិន​ទៀង ក៏​មិនមែន​ផ្ដល់​ក្ដី​ស្រលាញ់​ពិតៗ​គ្រប់ពេល ដូចដែល​យើង​ផ្ដល់ជូន​ខ្លួនឯង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ឈប់​សិន នៅមាន​មួយទៀត ក្ដី​ស្រលាញ់​ឪពុកម្ដាយ​ចំពោះ​កូន ក៏​ជា​ក្ដី​ស្រលាញ់​ដ៏​បរិសុទ្ធ​ដែរ កុំ​ខ្វល់​ថា​ម្នាក់ឯង ឬ​មាន​គ្នា សំខាន់​យើង​សប្បាយចិត្ត ហើយ​យូរៗ​យើង​នឹង​យល់ថា ការស្រលាញ់​ខ្លួនឯង ក៏មាន​ក្ដី​សុខ​ខ្លាំង​ដែរ តែបើ​មាន​គ្នា​ហើយ ទុក្ខ​កង្វល់​ខ្លាំង តើ​ជីវិត​មានន័យ​អី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែ​ដា​ណា​ចឹ​ង ចូលចិត្ត​សប្បាយ ចូលចិត្ត​អោយ​អ្នក​ជុំវិញខ្លួន​សប្បាយ ទោះ​ខ្លួនឯង​ជួប​រឿង​អី​ក៏ដោយ​។ ជឿ​ខ្ញុំ ជីវិត​វា​ងាយស្រួល​ណាស់ បើ​យើង​មិន​ធ្វើអោយ​វា​ពិបាក​ទេនោះ តែ​កុំ​ភ្លេច​ណា ខំប្រឹង​ធ្វើការ រកលុយ​ផង​»៕

Related posts