ចប់បាត់! អូន​ភឺ​ល ធ្វើ​ស៊ី​ប៉ា​ឆាយ ណាស់ យំ​រក​ម៉ាក់​ឥត​ឈប់ រហូត​អ្នកនាង ដេ​ត ម៉ាលី​ណា និយាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា មុននឹង​លែងលះគ្នា​ជា​ផ្លូវការ កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ កន្លង​ទៅនោះ ចំណង​ស្នេហ៍​ជាង​១០​ឆ្នាំ​របស់លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​៣​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ បច្ចុប្បន្ន កំពុង​រស់នៅ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា ដោយ​កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភឺ​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លែងលះគ្នា​ហើយ​នោះ ពួកគេ​ទាំង​២ ឧស្សាហ៍​មាន​ជ​.​ម្លោះ​ជាមួយគ្នា​ខ្លាំងណាស់ ហើយ​ភាគច្រើន​ផ្ដើមចេញពី​រឿង​កូនៗ​តែម្ដង​។ ទោះយ៉ាងណា ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ដោយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម​តាំង ស៊ុន ឡាយ ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ បានផ្តល់​ឱកាស​ឲ្យ​លោក​ឌួង ឆាយ បាន​ជួប​កូនៗ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​សម្រេច​ពី​តុលាការ​រួចមក លោក ឌួង ឆាយ បាន​នាំ​កូន​ដើរលេង​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​យ៉ាង​សប្បាយរីករាយ​។ ចំណែក​អ្នកនាង ដេ​ត ម៉ាលី​ណា បែក​កូន​ភ្លាម ក៏​ពោល​ពាក្យ​ថា «​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​Momny ទំនេរ ព្រោះ​កូនៗ​ត្រូវ​ដល់​វេន​ទៅ​គេង​ជាមួយ​ប៉ា Mommy អផ្សុក​ណាស់​បាត់​កូនៗ​អត់​នៅផ្ទះ​ចឹ​ង ធ្លាប់តែ​មានកូនៗ​នៅ​ជិត​ប្រលែង​គ្នា​លែង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ពេល​លោក ឌួង ឆាយ យក​កូន​ប្រគល់​ឲ្យ​វិញ​នោះ​, អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ ដោយ​រៀបរាប់ថា «​កូនស្រី​សំណព្វ​ម៉ាក់​បែក​មួយ​យប់​សោះ​យំ​រក​ម៉ាក់ៗ​រហូត​នឹក​ម៉ាក់ ធ្លាប់​នៅ​ជិតគ្នា​24h​ជាប់​ស្អិត​តាម​ម៉ាក់​ណាស់ មកវិញ​ភ្លាម​សើចហើយ​​ឱប​ថើប​​​ម៉ាក់​ជាប់ សំខាន់​ស្មា​​នឹង​​ហើយ​អូន​អត់​ទាន់​ភ្ញាក់​ពី​គេង​ទៀត​8:45am»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​ឡើង​ថា «​ឃើញ​ពេល​នៅ​ជាមួយ​ប៉ា​អត់​សូវ​សប្បាយចិត្ត​សោះ​ព្រះ​នាង​តូច​, កូន​អត់​មើល​មុខ​ប៉ា​សោះ​, ម៉ាក់ៗ​ល្អ បាន​កូន​ស្រលាញ់​ខ្លាំង​, ចឹ​ង​ឯង​ កូន​ត្រូវការ​ម្ដាយ​ជាង​ឪ​ពុក​ជូនពរ​បងស្រី​ហើ​យ​និង​កូនៗ​សុខភាព​ល្អជា​រហូត​»៕

Related posts