កុំ​ចេះ​តែ​ហ៊ាន! ក្រោយ​យំយែក​អស់​ចិត្ត, Tynin ​បដិសេធ ​ពាក្យ​ ដែល​គេ​តែង​និយាយ ​និង​លុត​អតីត​ស្វាមី​១០០ៗថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេកត់សម្គាល់ឃើញថា រឿងរ៉ាវ​ស្នេហា​របស់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​Tynin ជាមួយ​នឹង​ស្វាមី ស្ថិតក្នុងចំណោមរឿងដ៏កក្រើកមួយក្នុងចំណោមរឿងរ៉ាវជាច្រើន ក្នុងឆ្នាំ២០២១នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើឲ្យផ្ទុះកក្រើកល្បីពេញបណ្ដាញសង្គមនេះ ដោយហេតុថា ក្រោយពេល​Tynin​ឡាយ​យំយែក​បកស្រាយ​យ៉ាង​រំជួលចិត្ត​រឿង​ប្ដី​មាន​ស្រី ពេល​ខ្លួន​កំពុង​កូនខ្ចី ដោយ​មិន​ខ្វល់​យកចិត្តទុកដាក់ មើលថែ​នាង ថែមទាំង​ស្ដី​ឲ្យ​ទៀត​នោះ, អ្នកលេង​បណ្ដាញ​សង្គម ភាគច្រើន​ជានា​រីៗ បាន​សម្ដែង​ការ​អាណិត​រូប​នាង​ជា​ពន់ពេក និង​បាន​ផ្ដល់​យោបល់​ផ្សេងៗ​តាម​ទស្សនៈ​របស់​ពួកគេ ជាមួយ​នឹង​ការ​ថា ​ឲ្យ​ប្ដី​របស់​នាង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ប្ដី​របស់​នាង​វិញ នៅ​ពេល​ឡាយ​បកស្រាយ​ចំពោះ​រឿងរ៉ាវ ដែល​បាន​កើតឡើង ដែរ​នោះ ក៏​មាន​បុរស​មួយ​ចំនួន​សម្ដែង​ការ​អាណិត​ផង​ដែរ។ ទោះ​យ៉ាងណា តាមរយៈ​ការ​មើល​ខំ​មិន ឃើញ​ថា ភាគច្រើន​មាន​ទំនោរ​កាន់ជើង​ទៅ​ខាង​ប្រពន្ធ​ច្រើនជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជីវិតប្ដីប្រពន្ធរបស់ពួកគេដល់ផ្លូវបំបែកនោះ , កាលពីថ្ងៃទី​​១៣ ខែធ្នូ ឆ្នាំ​២០២១ Tynin បានបង្ហោះសារដាស់តឿន​សតិ​បុរស​គ្រប់ៗ​រូប​ថា «​នៅ​ពេល​នាង​ជា​កម្មសិទ្ធិ​របស់​អ្នក តែ​អ្នក​បែរជា​សម្លឹង​មើល​អ្ន​ក​ដទៃ​.​ទោះ​នាង​ធ្វើ​មិនដឹង ក៏​អ្នក​គួរ​ដឹងថា នាង​នៅមាន​ជម្រើស …. ចាំ​ទុក​ថា មុន​នាង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នក អ្នក​ក៏​ធ្លាប់ជា​ជម្រើស​របស់​នាង …. ជ្រើស​ខុស​អាច​រើស​ម្តងទៀត សម័យនេះ​គេ​មិន​រស់​ជា​ក្របី​ទេ …​សារ​ដាស់តឿន​សតិ​បុរស​គ្រប់រូប​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នោះ អ្នកម្ដាយកូន១ដ៏ស្រស់ស្អាតរូបនេះ បានលើកឡើងនូវទស្សនៈរបស់ខ្លួន ដោយបដិសេធ ពាក្យ ដែលគេតែងនិយាយថា «គេ​តែងតែ​និយាយ​ថា : ​“​មនុស្ស​ស្រី​ ដែល​ស្អាត ឆ្លាត​ពូកែ​ និង​រឹងមាំ​គឺ​តែងតែ​អភ័ព្វ​ស្នេហ៍​” តែ​ការពិត​មិនមែន​ទេ ព្រោះ​មនុស្ស​ស្រី​ ដែល​គេ ស្អាត ឆ្លាត ពូកែ រឹងមាំ មាន​សមត្ថភាព គឺ​គេ​មានតម្លៃ​របស់គេ .

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​នឹង​មិន​បន្ទាប​ខ្លួន​ដើម្បី​តែ​ក្តី​ស្រលាញ់​ពី​មនុស្ស​ប្រុស​នោះ​ទេ​. កន្លែង​ណា​គេ​មិន​អោយ​តម្លៃ​នាង​ក៏​ដើ​រ​ចេញ​..មិនមែន​នាង​ចង់​បែបនេះ​ទេ តែ​មកពី​មនុស្ស​ប្រុស​មិនបាន​ផ្តល់​អោយ​នូវ​អ្វី​ ដែល​នាង​ត្រូវការ​.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​គិត​ថា “​ខ្ញុំ​ស្អាត ឆ្លាត ពូកែ ហេតុ​អី​ត្រូវ​ទ្រាំ​នៅ​ជាមួយ​មនុស្ស​ប្រុស​ ដែល​មិនបាន​ស្រលាញ់​និង​អោយ​តម្លៃ​ខ្ញុំ​? “ ហើយ​ក៏​ព្រោះតែ​មនុស្ស​ប្រុស​មួយ​ចំនួន​គិត​ថា​: “​នាង​ពូកែ​ហើយ​ នាង​រឹងមាំ​​ហើយ​ ទោះ​ខ្ញុំ​មិន​យកចិត្តទុកដាក់ មិន​ខ្វល់ខ្វាយ​ក៏​នាង​នៅតែ​អាច​រឹងមាំ ឡើង​ឈរ​ដើរ​ទៅមុខ​ដោយ​ខ្លួន​ឯង​បាន​បាន​”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ការពិតទៅ​“​មនុស្ស​ស្រី ទោះ​រឹងមាំ​ប៉ិន​ណា ពូកែ​ប៉ិន​ណា ឆ្លា​ត​ប៉ុណ្ណា​​ ក៏​នាង​នៅតែ​ចង់​មាន​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​ផ្ដល់​ភាព​កក់​ក្តៅ​អោយ​នាង ស្រលាញ់​នាង​ថ្នាក់ថ្នម​នាង​ដូចជា​មនុស្ស​ស្រី​ធម្មតា​ដែរ​. ព្រោះ​លុយកាក់ សម្ភារៈ​និយម នាង​មាន​សមត្ថភាព​ទិញ​អោយ​ខ្លួន​ឯង​បាន​..” ធ្វើ​ជា​មនុស្ស​ស្រី​កុំ​រឹងមាំ​ពេក ព្រោះ​អ្នក​នឹង​ស្គាល់​តែ​ភាព​ឯកា​…!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ថ្មីៗនេះ Tynin ថែមទៀតបង្ហោះសារ១ទៀត លុតអតីតស្វាមី១០០ៗថា «សុំសួរតិចមើល លែងគ្នាដាច់ហើយ មកផ្ទះគេ នៅចេញចូលបន្ទប់គេងទាំងម្ចាស់ផ្ទះគេមិននៅ បើកកិ តុ យកអីវ៉ាន់គេទៅទាំងមិនសុំ ឬខ្ចីម្ចាស់គេមួយម៉ាត់ អាហ្នឹងខុស ឬត្រូវ? កំពុងអត់យល់ចូលចិត្តធ្វើអី…»៕​

Related posts