ចាក់ដោត! ជនជាតិព្នង១២គ្រួសារប្ដឹង ទ្រី ដាណា ទារ២០ម៉ឺនដុល្លារ, ផែង វណ្ណៈ ដកដង្ហើមធំ ហើយ​ផ្ដល់​យោបល់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច ពូ​នង​១២​គ្រួសារ រស់នៅ​ខេត្តមណ្ឌលគិរី បានដាក់​ពាក្យ​ប្តឹង​លោកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ​ទារសំណងជំងឺចិត្តរហូតដល់ទៅ២០ម៉ឺនដុល្លារនោ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២នេះ បានបញ្ជាក់​ក្នុង​កម្ម​វ​វត្ថុ​ថា សុំ​ប្ដឹង​ឈ្មោះ​ទ្រី ដា​ណា (Dana Try) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​? ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពីបទ ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ទ្រី ដា​ណា Dana Try​ត្រង់ចំណុច​វីដេអូ​ឡាយ ៣០.២៤​ដល់​២៦​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ដដែល​នេះ ឃើញថា លោកស្រី បាន​ប្រដូច​អតីត​ប្តី ឈ្មោះ​ពូ​ម៉ៅ ថា «​អានេះ ចេញមក​ព្នង​ចុងស្រុក​ម៉​ង​» ពាក្យ​នេះ ត្រូវបាន​បងប្អូន ជនជាតិភាគតិច ពូ​នង ទាំងចាស់ទាំងក្មេង មិន​សប្បាយចិត្ត និង​ទទួលយក​ពុំបាន ដោយ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រួម​នឹង​សេចក្ដីថ្លៃថ្នូរ​របស់​ពួកគេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពាក្យបណ្ដឹង​នោះ បានបញ្ជាក់​ទៀតថា ដើម្បី​លុបបំបាត់​នូវ​ផ្នត់គំនិត​អវិជ្ជមាន​តាមរយៈ​ពាក្យ​សម្ដី​ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ និង​ដើម្បី​ផ្ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​ជនជាតិដើម​ភាគតិច ដែល​ពួកគេ​មិនបាន​ប៉ះពាល់​អ្វី​ទាល់​សោះ​នោះ​, ពួកគេ ក៏​សម្រេច​ដូចខាងក្រោម​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១, សុំ​ឲ្យ​សុំទោស​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​សាធារណៈ​។ ២, សុំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​។ ៣, សុំ​ឲ្យ​សងជំងឺចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​រង​បណ្ដឹង​បែប​នេះ នៅ​ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា «រហូតមកដល់នាទីនេះ ខ្ញុំធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្លងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ​ ខ្ញុំមិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់ខ្ញុំឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺខ្ញុំបានជួយ ខ្ញុំសប្បាយចិត្ត ខ្ញុំមានក្ដីសុខ​ ខ្ញុំចង់ជួយទាំងអស់ ឱ្យតែមានពេលវេលា តែមិនអាចបំបែកខ្លួនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់មានអ្នកសុំឱ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិចខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។ តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបន្ត អមដោយស្ទីកឃ័របង្ហូរទឹកភ្នែកថា «នាងខ្ញុំសុំទោស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ​ តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឱ្យអ្នកដទៃមានស្នាមញញឹម ព្រោះពេលនោះខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ផែង វណ្ណៈ នៅយប់ថ្ងៃទី៤ ខែមករា បានបង្ហាញ​ទស្សនៈ​របស់​ខ្លួន ផ្ដើម​ដោយ​ពាក្យ​ដក​​ដង្ហើម​ធំ​ថា «ហ៊ឹម​ ឈ្លោះគ្នា​ប្ដី​ប្រពន្ធ​ខ្លួន​ឯង​សោះ​ មកដៀលដល់​ បងប្អូន​ ជនជាតិ​ភាគតិច​ព្នង​ដែលមិនដឹងអីសោះទៅវិញ​ ។ តាមពិត​ទៅ​បងប្អូន​ជនជាតិ​ភាគតិច​ព្នង​ ក៏​ដូចជនជាតិ​ភាគតិច​ដទៃ​ទៀត​ល្អៗណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ទៅ​មកណ្ឌលគីរីមួយរយៈ​នេះ ​ពួកគាត់​រាក់ទាក់​និង​សច្ចៈ​ទៀងត្រង់ណាស់។ ដូច្នេះ​ សូមកុំចាត់ទុក​បងប្អូន​ជនជាតិ​ភាគតិច​ ជាមនុស្ស​មិនល្អអោយសោះ បើ​និយាយជ្រុលជ្រួសលើស​ពាក្យសំដីខុសឆ្គងដោយអចេតនា​គួរ​សុំទោស​បងប្អូន​ជនជាតិ​ភាគតិច​ទៅ​ជា​ការ​ល្អ។ (​ រូបថត​ជាមួយ​បងប្អូន​ជនជាតិ​ភាគតិច​ដែល​រងគ្រោះ​ដោយបញ្ហាដីធ្លី​នៅខេត្ត​ មណ្ឌលគីរី​កន្លង​មក​ )»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក អ្នកស្រី ទ្រី ដាណា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ អ្នកស្រី បានបង្ហោះរូបថត១សន្លឹកស្ថិតក្នុងទឹកមុខញញឹមញញែម ហើយអរគុណអ្នកធ្វើបាបខ្លួនថា «អរគុណអ្នក ដែលព្យាយាមធ្វើបាបខ្ញុំ ធ្វើអោយខ្ញុំកាន់តែរឹងមាំ ក៏ធ្វើអោយខ្ញុំស្គាល់កាន់តែច្បាស់​ ជឿលើអំពើល្អ ទេវតាមើលឃើញ អាក្រក់មិនឈ្នះល្អទេ។ ខ្ញុំញញឹមទទួលជានិច្ច ហើយ​ក៏អរគុណ ដែលធ្វើអោយខ្ញុំកាន់តែរីកចម្រើនគ្រប់អាជីវកម្ម»៕​

Related posts