ទឹក​ចិត្ត​បងស្រី! ​ជនជាតិ​ព្នង ប្ដឹងប្អូនស្រីខ្លួនទារ២០ម៉ឺនដុល្លារ, ទ្រី សុផានិត ចេញ​មុខ​ការពារ ​ទ្រី ដាណា​ ដោយ​លើក​ហេតុផល​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកស្រី ទ្រី សុផានិត តែងតែចេញមុខការពារប្អូនស្រីរបស់ខ្លួន គឺអ្នកស្រី ទ្រី ដាណា ជានិច្ច ទោះកន្លងមកបងប្អូនបង្កើត២នាក់នេះ ធ្លាប់មានជម្លោះជាមួយគ្នារហូតប្ដឹងផ្ដល់ឡើងតុលាការក៏ដោយចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពេលដឹងរឿងប្អូនស្រី រងការធ្វើបាបពីអតីតស្វាមីនោះ ក្នុងនាមជាបងស្រីម្នាក់ អ្នកស្រ ទ្រី សុផានិត បានបង្ហោះសារជាបន្តបន្ទាប់ ជាមួយនឹងការនិយាយក្នុងការឡាយផងដែរ ដើម្បីជាការបង្ហាញទឹកចិត្តអាណិតចំពោះប្អូនស្រី ជាមួយនឹងការពារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះនៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​ ជនជាតិព្នង១២គ្រួសារ បានដាក់ពាក្យ សុំ​ប្ដឹង​អ្នកស្រី ​ទ្រី ដា​ណា ពីបទ ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ទ្រី ដា​ណា Dana Try​ត្រង់ចំណុច​វីដេអូ​ឡាយ ៣០.២៤​ដល់​២៦​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ឃើញថា លោកស្រី បាន​ប្រដូច​អតីត​ប្តី ឈ្មោះ​ពូ​ម៉ៅ ថា «​អានេះ ចេញមក​ព្នង​ចុងស្រុក​ម៉​ង​» ពាក្យ​នេះ ត្រូវបាន​បងប្អូន ជនជាតិភាគតិច ពូ​នង ទាំងចាស់ទាំងក្មេង មិន​សប្បាយចិត្ត និង​ទទួលយក​ពុំបាន ដោយ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រួម​នឹង​សេចក្ដីថ្លៃថ្នូរ​របស់​ពួកគេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពាក្យបណ្ដឹង​នោះ បានបញ្ជាក់​ទៀតថា ដើម្បី​លុបបំបាត់​នូវ​ផ្នត់គំនិត​អវិជ្ជមាន​តាមរយៈ​ពាក្យ​សម្ដី​ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ និង​ដើម្បី​ផ្ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​ជនជាតិដើម​ភាគតិច ដែល​ពួកគេ​មិនបាន​ប៉ះពាល់​អ្វី​ទាល់​សោះ​នោះ​, ពួកគេ ក៏​សម្រេច​ដូចខាងក្រោម​៖ ១, សុំ​ឲ្យ​សុំទោស​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​សាធារណៈ​។ ២, សុំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​។ ៣, សុំ​ឲ្យ​សងជំងឺចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានដំណឹងនេះភ្លាម, អ្នកស្រី ទ្រី សុផានិត ក៏បានឡាយវីដេអូ ចេញមកការពារអ្នកស្រី ទ្រី ដាណា ជាប្អូនស្រី របស់ខ្លួននោះផងដែរ ដោយបញ្ជាក់ថា មនុស្សណាក៏ធ្លាប់មានកំហុស ហេតុអ្វីចាំកំហុសប្អូនស្រីខ្លួនបែបនេះ ព្រោះតែគាត់ខឹង បានគាត់និយាយមិនបានគិត៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts