ញាក់សាច់! រំលឹក កាលអ្នកស្រី ទ្រី ដា​ណា និង​ទ្រី សុ​ផានិត ចេញ​វីដេអូ អួត​ ដាក់គ្នា​រឿង​ពេជ្រ ប្រើ​ពាក្យ​សុទ្ធតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​រឿង​អតីតកាល អំឡុងឆ្នាំ២០២០ បងប្អូន​បង្កើត​២​នាក់ គឺ​អ្នកស្រី​ទ្រី ដា​ណា និង​អ្នកស្រី ទ្រី សុ​ផានិត ​ បាន​ឡាយ​វីដេអូ ​ផ្លែផ្កា​ ឌឺដង ​លេង​សើច​ ក្នុង​ការ​អួត​គ្នា​រឿង​ពេជ្រ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​មហាជន។ តែ​ពេល​នេះ ពួកគេ ប្រែ​ជាស្រឡាញ់​​គ្នា​វិញហើយ មិនដូចពីមុនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី សុ​ផានិត កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ​នេះ នៅក្នុង​ការ​ឡាយ​លក់​ផលិតផល​របស់ខ្លួន​នោះ ក៏​ឆ្លៀត​និយាយ​បែប​ឌឺដង ផ្លែផ្កា លេងសើច ដោយ​លើកយក​គ្រឿងអលង្ការ​របស់​ខ្លួន​មក​ពាក់ ហើយ​ថា​ មានបំណង​ចែក​ជូន​គេ​ម្នាក់​១​ខ្សែ​ផង​ដែរ ដើម្បី​ធ្វើបុណ្យ​។ អ្នកនាង​បែប​លេងសើច​ឌឺដង​ទៀត​ថា ពេជ្រ​នេះ មិន​ត្រឹម​ពាក់​មួយ​ខ្សែ​រុំ​ក​ទេ ពាក់​ដល់​អាវ​ឯណោះ ដោយ​ពេជ្រ​នេះ ទិញ​បាន​ភូមិគ្រឹះ​១០ ២០​ឯណោះ ដោយ​ចង់​ពាក់​ពី​ក្បាល​ដល់​ចុងជើង​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​អ្នកស្រី ទ្រី ដា​ណា នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០​​ ក៏​ឡាយ​វីដេអូ​ផងដែរ ដោយ​ដាក់​ចំណងជើង​ថា «​ថ្ងៃនេះ​មក​អួត​»​។ នៅក្នុង​វីដេអូ បែប​ឌឺដង ផ្លែផ្កា លេងសើច​ដែរនោះ អ្នកស្រី​បាន​លើក​គ្រឿង​ពេជ្រ​របស់ខ្លួន​មក​ពាក់ និង​ឲ្យ​បងប្អូន​អ្នក​ទស្សនាការ​ឡាយ​ធ្វើការ​ទាយ​លុយ​នៅក្នុង​កាបូប​របស់ខ្លួន​ផងដែរ ថា​មាន​ចំនួន​ប៉ុន្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នោះ ​អ្នកស្រី​ ក៏​បាន​អួត​បែប​លេងសើច​ពី​តម្លៃ​រ៉ូ​ប​របស់​ខ្លួន អួត​ពី​រឿង​ត្រៀម​បើក​ផ្ទះ​២០ ២០​ល្វែង ភូមិគ្រឹះ​ប្រហែល​៥០ ៦០​ភូមិគ្រឹះ និង​ប្រាប់​អ្នកទស្សនា​ត្រៀម​ភ្នែក​ចាំ​មើល​ឲ្យ​ហើយ(ចុងក្រោយ​ប្រាប់​ថា​និយាយ​លេងសើច)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​និយាយ​លេងសើច​ចប់ អ្នកស្រី​ចាប់ផ្ដើម​និយាយ​ជា​ផ្លូវការ​វិញ អំពី​ក្បួន​របស់​អ្នក​អួត គេ​អួត​នូវ​អ្វី ដែល​មិនទាន់​លេចចេញ​ជា​ផ្លែផ្កា មិនទាន់​លេចឡើង​នូវ​សមិទ្ធផល​។ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ដែល​អ្នកស្រី​ទ្រី សុ​ផានិត និង​អ្នកស្រី ទ្រី ដា​ណា និយាយ​ពាក់ព័ន្ធ​រឿង​ពេជ្រ​ដូច​ខាងក្រោម​ទាំងអស់គ្នា​៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងពាក្យអួតនេះដែរ អ្នកស្រីទ្រី ដាណា ធ្លាប់បានពន្យល់ម្ដងរួចមកហើយ ដែលមានខ្លឹមសារដូច្នេះថា « សុខៗ​នឹកឃើញ​ចង់​និយាយ​រឿង​មួយ​ថ្ងៃនេះ ​​បងប្អូន​ធ្លាប់​លឺ​អត់ អ្នកខ្លះ​មិនទាន់​បានធ្វើ​អី មិនទាន់​ចេញ​ជា​សមិទ្ធផល​អី​ផង ក៏​និយាយ​មុន​បាត់​។ តែ​អ្នក​ខ្លះទៀត ស្ងាត់ៗ​ណាស់ ស្រាប់តែ​បន្តិច ឃើញ​ជោគជ័យ​អី​មួយ បន្តិច​ស្រាប់​តែមាន​សមិទ្ធផល​អី​មួយ មក​បង្ហាញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបន្តថា «អ្នកខ្លះ ថា​ដូចគ្នា តែ​តាមពិត វា​មិន​ដូចគ្នា​ទេ សួរថា​ខុសគ្នា​ម៉េច​ មួយ​គេ​ថា​អ្នក​អួត មួយ​គេ​ថា​អ្នកមាន​មោទកភាព​ចំពោះ​សមិទ្ធផល​ខ្លួនឯង​។ អ្នក​អួត តាមពិត​ខ្លួនឯង​មិនទាន់​បានធ្វើ​អី​ទេ មិនទាន់​មានអី​ទេ តែមាន​អំនួត គិតថា​ខ្លួនឯង​អាចធ្វើ​បាន ជួនកាល​ប្រឹង​និយាយ​ឱ្យ​ហួស​មុន ដល់​ចុងក្រោយ គ្មាន​បាន​សាច់​ការ​អី ទៅជា​សាច់​កាប់​វិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែហាងពេជ្រចិត្តធម៌រូបនេះបន្តទៀតថា «អ្នក​ដែលមាន​មោទកភាព​ចំពោះ​សមិទ្ធផល​វិញ គេ​ស្ងាត់​ណាស់ គេ​មិន​និយាយ​អី​មុន​ទេ តែ​ដល់ពេល​បាន​លទ្ធផល បាន​សមិទ្ធផល​អី​មួយ​កើតឡើង ទើប​គេ​បង្ហាញ គេ​ប្រាប់ថា គេ​អាច​ធ្វើបាន​ហើយ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់ អ្នក​អួត​និយាយ​មុន​ធ្វើ តែ​អ្នកធ្វើ​មុន​និយាយ គឺ​មានន័យថា គេ​ជា​មនុស្ស​មានចិត្ត​ស្ងប់​សុខ​បំផុត និង​សប្បាយចិត្ត​បំផុត ព្រោះ​គេ​មិនបាន​ធ្វើ​ដើម្បី​សម្ញែង​ដាក់​អ្នកណា គឺ​គេ​ធ្វើ​ដើម្បី​ខ្លួនឯង បំពេញ​ក្ដី​សុខ​ខ្លួនឯង កើតចេញពី​សមត្ថភាព​ខ្លួនឯង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ បានបន្ថែម ដោយ​ពន្យល់​ទៀត​ថា «សម្រាប់​អ្នករកស៊ី សុខចិត្ត​សន្យា​ទុកពេល​យូរ​បន្តិច តែ​យក​ឱ្យគេ​បាន​មុន គេ​នឹង​សប្បាយ នឹង​គោរព​អ្នក​។ សម្រាប់​អ្នកធ្វើការ កុំ​សន្យាថា​ធ្វើបាន​គ្រប់មុខ កុំ​អួត​គ្រប់​រឿង ស្ងាត់ៗ គេ​ឃើញ​សមត្ថភាព​អ្នក គេ​នឹង​ខ្លាច គោរព​អ្នក​។ មនុស្ស​យើង​មិនត្រូវ​បង្ហាញ​អស់​ទេ ត្រូវមាន​អ្វី​ជា​របស់​ខ្លួនឯង រៀន​ធ្វើ​មុន​និយាយ ហើយ​សប្បាយ​ចិត្តនឹង​លទ្ធផល​ទទួលបាន ព្រោះ​វា​ជាការ​លើកទឹកចិត្ត​ខ្លួនឯង​ក្រោយ​សម្រេចបាន​។ បើ​យើង​មិន​អបអរ យើង​មិន​បង្ហាញ​សមិទ្ធផល មិនមាន​មោទកភាព​ចំពោះ​អ្វីដែល​ខ្លួន​ធ្វើបាន​ហើយ ដូចជា​គ្មាន​ន័យ​សោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបញ្ជាក់ទៀតថា «រឿង​ដែល​មនុស្ស​យើង មិនត្រូវ​ធ្វើ គឺ​បង្ហាញ​ពី​គម្រោង​យើង​ទៅ​ថ្ងៃមុខ ព្រោះ​គ្មាន​អ្នក​អបអរ​ទេ មានតែ​អ្នក​ជ្រេញ និង​អ្នក​ច្រណែន​។ មិនត្រូវ​បង្ហាញ​វិបត្តិ​ខ្លួនឯង ព្រោះ​អ្នក​ជុំវិញ​ត្រូវការ​ភាព​សប្បាយ​រីករាយ​ពី​យើង ដូច​យើង​ចង់​ទទួល​ពី​គេ​ដែរ រង់​ចាំ​មើល​អ្នកណា​ជួយ​ដោះស្រាយ​បាន​ចាំ​បង្ហាញ​។​អរគុណ​ណាស់ ហត់​ហើយ សម្រាក​តិច​សិន»៕

Related posts