ធ្លាយបាត់! ចេះ​តែ​ឆ្ងល់​ ទ្រី ដាណា ធ្វើ​អី​មាន​ម្ល៉េះ, ដល់​ឃើញ​ភស្តុតាង​មួយ​នេះ ​ទើប​ដឹង​​ការ​ពិត​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា បច្ចុប្បន្ន​នេះ លោកស្រី ទ្រី ដា​ណា កំពុងតែ​កសាង​កេរ្តិ៍ឈ្មោះ​​យ៉ាង​ល្បីល្បាញ​លើ​ការងារ​មនុស្សធម៌ ហើយ​ការងារ​ រកស៊ី ​មុខ​ជំនួញ​របស់​អ្នកស្រី​ទៀតសោត កំពុង​ជោគជ័យ​ខ្លាំង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកស្រី កាន់តែ​មាន​ទៅៗ​ រហូត​គេ​ដាក់​រហ័ស​នាម​ថា ជា​សេដ្ឋិនី ទៀត​ផង​។ ទោះ​យ៉ាងណា ប្រិយមិត្ត​មួយ​ចំនួន​ទំនងជា​មិនទាន់​ដឹង នូវ​អាថ៌កំបាំង​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ ​របស់​អ្នកស្រី ទ្រី ដា​ណា នៅឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​ថា មាន​អ្នកខ្លះ​មិនទាន់​ដឹង​ហ្នឹងហើយ ទើប​មាន​ការ​លើក​ជា​សំណួរ​ទៅកាន់​អ្នកស្រី ថា ធ្វើ​អ្វី​ក៏​មាន​លឿន​ម្ល៉េះ​? ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​ឆ្ងល់​តទៅទៀត និង​ដើម្បី​ធ្វើជា​គំរូ​ដល់​អ្នក​ចង់​មានចង់បាន​ផង​នោះ​, អ្នកស្រី ទ្រី ដា​ណា បាន​ទម្លាយ​អាថ៌កំបាំង​នេះ ទាំង​យប់​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ខ្លួន​កំពុងធ្វើការ​ទាំង​កណ្ដាល​អធ្រាត្រ អ្នកស្រី ទ្រី ដា​ណា បាន​សម្ដែង​ការ​អាណិត​ចំពោះ​ខ្លួនឯង​ថា «​មើល​វីដេអូ​ហ្នឹង​ហើយ​មាន​អារម្មណ៍​ថា​ អាណិត​ខ្លួន​ម៉ោង​12​យប់ គេ​គេង​ស្ងាត់​ហើយ​នៅតែ​ចែ​ដា​ណា អរគុណ​អូន​ដែល​ផ្ញើ​វីដេ​អូ​នេះ​មក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នក​ស្រី បាន​បង្ហោះ​សារ​រៀបរាប់​ទៀត​ថា «អ្នកខ្លះ​ឃើញ​ខ្ញុំ​មាន​លុយ​ច្រើន តែងតែ​សួរ​ថា ធ្វើ​ស្អី​គេ​បាន​មាន​លឿន​ម្ល៉េះ​? ​រយៈពេល​១១​ឆ្នាំ​គត់​ដែល​ខ្ញុំ​មិនដែល​ស្គាល់​ពាក្យ​ថា​ ស​ប្បាយ មិនដែល​ស្គាល់​ភាព​យុវវ័យ មិនដែល​ស្គាល់​ពាក្យ​ថា​មិត្តភក្តិ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល ដែល​ខ្ញុំ​មើល​រូបថត​នេះ​រួចហើយ ​ខ្ញុំ​ស្រណោះ​ខ្លួន​ខ្លាំងណាស់ ខ្ញុំ​ប្រឹង​មិន​ស្គាល់​ថ្ងៃ​ស្គាល់​យប់​ខ្ញុំ​ប្រឹង​មិនដែល​ប្រើពាក្យ​ថា ហត់​ខ្ញុំ​ប្រឹង​ខ្លាំងណាស់​មិន ដែល​ស្គាល់​ការសប្បាយ​ដូច​គេ​ទេ មានតែ​ការដើរ​ទៅមុខ​មិន ដែល​រាថយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ​ក៏​នៅតែ​ប្រឹង កុំ​សួរ​ថា ខ្ញុំ​ខំប្រឹង​ម្ល៉េះ​ហើយ​ខំប្រឹង​ដើម្បី​អ្វី​? ខ្ញុំ​គ្រាន់តែ​ប្រាប់​យ៉ាងខ្លី​ថា ឱកាស​មាន​ខ្ញុំ​ត្រូវតែ​ចាប់យក ដូច្នេះ​រាល់​ការខិតខំ​ប្រឹងប្រែង​ទាំងឡាយ​តែងតែ ហុច ផល​មកឱ្យ​យើង​តាម​ការអនុវត្ត​របស់​យើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុយ ​ដែល​យើង​រកបាន​ដោយ​កម្លាំង​ញើស​ឈាម ​និង​មិន​បំពាន​អ្នកណា​នោះ​គឺ​យើង​ត្រជាក់ត្រជំ​ហើយ​សប្បាយ​នៅក្នុង​ការចាយវាយ ហើយ​គ្រាន់តែ​ចង់​ប្រាប់​សំណព្វចិត្ត​មួយ​ចំនួន​ថា​ មិនមែន​ឃើញ​ចែ​មានបាន​ដូច​សព្វថ្ងៃនេះ​ស្រួល​ទេ​សំណព្វចិត្ត​អើយ​ពិបាក​ខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ចែ​មិនដែល​និយាយ​តែប៉ុណ្ណោះ​គ្រាន់តែ​ក្រោយ​ឃើញ​រូបថត​មួយ​នេះ​ សូម​ត្រា​ម៉ា​មួយ​តែប៉ុណ្ណោះ​ស្រណោះ​ខ្លួន​ពេក ហើយ​រូប​នេះ ​ប្អូន​លួច​ថត​ហើយ​ផ្ញើ​អោយ មើល​ហើយ​ស្រណោះ​ខ្លះ​បន្តិច មិនដែល​ផុស​ម៉ោង​ជិត​មួយ​យប់​ចឹ​ង​ទេ​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖​

Related posts