ទម្លាយដួងចិត្ត! ទីបំផុត​ អ្នកស្រី ទ្រី ដាណា ចេញ​មុខ​សុំទោស​ជនជាតិ​ពូនង​ហើយ ដោយ​បញ្ជាក់​ច្បាស់​ៗ​​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​ពុក​ម៉ែ បងប្អូន បាន​ជ្រាប​រួច​មក​ហើយ​ថា​ កាលពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច ពូ​នង​១២​គ្រួសារ រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​ប្តឹង​លោកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ហើយ ក្រោយពី​លោកស្រី ​បាន​និយាយ​ប៉ះពាល់​ដល់​ពួកគេ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់​ក្នុង​កម្ម​​វត្ថុ​ថា សុំ​ប្ដឹង​ឈ្មោះ​ទ្រី ដា​ណា (Dana Try) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​? ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពីបទ ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ទ្រី ដា​ណា Dana Try​ត្រង់ចំណុច​វីដេអូ​ឡាយ ៣០.២៤​ដល់​២៦​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យបណ្ដឹង​ដដែល​នេះ ឃើញ​ថា លោកស្រី បាន​ប្រដូច​អតីត​ប្តី ឈ្មោះ​ពូ​ម៉ៅ ថា «​អានេះ ចេញមក​ព្នង​ចុងស្រុក​ម៉​ង​» ពាក្យ​នេះ ត្រូវបាន​បងប្អូន ជនជាតិភាគតិច ពូ​នង ទាំងចាស់ទាំងក្មេង មិន​សប្បាយចិត្ត និង​ទទួលយក​ពុំបាន ដោយ​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រួម​នឹង​សេចក្ដីថ្លៃថ្នូរ​របស់​ពួកគេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពាក្យបណ្ដឹង​នោះ បានបញ្ជាក់​ទៀតថា ដើម្បី​លុបបំបាត់​នូវ​ផ្នត់គំនិត​អវិជ្ជមាន​តាមរយៈ​ពាក្យ​សម្ដី​ជេរប្រមាថ​មាក់ងាយ​ជា​សាធារណៈ និង​ដើម្បី​ផ្ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​ជនជាតិដើម​ភាគតិច ដែល​ពួកគេ​មិនបាន​ប៉ះពាល់​អ្វី​ទាល់​សោះ​នោះ​, ពួកគេ ក៏​សម្រេច​ ទី១, សុំ​ឲ្យ​សុំទោស​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​សាធារណៈ​។ ទី២, សុំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​។ ទី៣, សុំ​ឲ្យ​សងជំងឺចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​រង​នូវ​បណ្ដឹង​នេះ​ ចំនួន​៣​ថ្ងៃ​រួច​មក​ ទីបំផុត ​នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ​អ្នកស្រី ទ្រី ដាណា ថៅកែ ហាង​ពេជ្រចិត្តធម៌ បាន​ចេញ​មុខ​ឆ្លើយ​តប​​ហើយ ជាមួយ​នឹង​ការ​សុំទោស​ជនជាតិ​ព្នងផងដែរ ដោយ​អ្នកស្រី លើក​ហេតុផល​ថា នេះ​ជា​កំហុស​អចេតនា​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបង្ហោះរូបថតខ្លួន១សន្លឹកស្ថិតក្នុងសម្លៀកបំពាក់ជនជាតិព្នង ហើយរៀបរាប់ដូច្នេះថា «ខ្ញុំ​ទើប​ទំនេរ​ដៃ បាន​មើល និង​យល់​ពី​រឿង​នេះ​! ខ្ញុំ​មិន​ធ្លាប់​មើល.ងា.យ​អ្នកណា ជា.តិ​សា.សន៍​ណា​ទេ មានតែ​ការ​គោរព​ស្រលាញ់ និង​ផ្ដល់​ស្នាមញញឹម​ជូន​ពួកគាត់ ប៉ុន្តែ​ការ​និយាយ​ពេល​ខឹ.ង តែងមាន​លើសលស់ ឬ​កំហុ.ស​មួយពេល ដោយសារ​ពេលនោះ​នាង​ខ្ញុំ​មិនបាន​និយាយ​សំដៅលើ​ពួកគាត់​ទេ គឺ​សំដៅលើ​អតីត​ប្ដី​នាង​ខ្ញុំ​ប៉ុណ្ណោះ ដោយសារ​ខឹ.ង​ពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សុំទោស ចំពោះ​ការ​ប្រើ​ពាក្យ​ព្នង​ចុងស្រុក តែ​ការ​និយាយ​នោះ មិន​មាន​ចេតនា ប្រមា.ថមើ.ល.ងា.យ​លើ​បងប្អូន​ជនជាតិ​ពូ​នង​ទេ​។ នាង​ខ្ញុំ​គោរព​ស្រលាញ់ ចូលចិត្ត​វប្ប​ធ​ម៌​បងប្អូន​ជនជាតិដើម​ភាគតិច​។ ខ្ញុំ​ស្រលាញ់​ទឹកដី​មណ្ឌលគិរី ហើយ​ថែមទាំង​ទិញ​ដី​សង់ផ្ទះ​នៅ​ទីនោះ​ឆាប់ៗ​ផង (​កំពុង​សង់​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​សាក​ចូល​មើល​ក្នុង​ផេ​កនាង​ខ្ញុំ​បន្តិច​ទៅ​មើល នាង​ខ្ញុំ​ធ្វើបុណ្យ មិនដែល​រើ,ស.អើ.ង​ជា.តិ​សា.សន៍ ឬ​អ្នកណា មកពីណា​នោះទេ​។ នាង​ខ្ញុំ​សូម​សំណូមពរ កុំអោយ​មានការ​រើ.ស​អើ​.ស​ជាតិ​សា.សន៍ ជាពិសេស​គោរព​ស្រលាញ់​ជន.រួម.ជាតិ លើ​ទឹកដី​ខ្មែរ​តែមួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សុំទោស​ផង មួយរយៈ​នេះ រវល់​ខ្លាំង ទើប​មិនបាន​តាមដាន​រឿងនេះ តែ​ឥឡូវ​យល់​ពី​ទឹកចិត្ត​របស់​បងប្អូន​ជនជាតិ​ពូ​នង​ហើយ គាត់​គ្រាន់តែ​ចង់អោយ​ឈប់​ប្រើពាក្យ​មិនល្អ​ទៀត​ប៉ុណ្ណោះ ស្រលាញ់​បងប្អូន​ជនជាតិ​ពូ​នង និង​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់គ្នា​ណាស់​ ​ណព្វ​ចិត្ត​អើយ ហើយ​ចាំ​ទទួល​ផង តិច​ទៀត ផ្ទះ​នៅ​មណ្ឌលគិរី​ធ្វើ​រួច ចែ​ដា​ណា​ទៅ​នៅ​នោះ​ដែរ​ហើយ សុំ​សាក​ម្ហូប​ឆ្ងាញ់ៗ​ផង»៕​

Related posts