ចប់​ហើយ​ពូ​ម៉ៅ! ក្រោយ​បើក​បេះដូង​, អ្នកស្រី ទ្រី ដា​ណា បញ្ជាក់​ពី​ចំណុច ដែល​លំបាក​បំផុត​ក្នុង​ការ​រើស​ប្ដី ហើយក៏​សម្រេច​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ធ្វើការ​បង្ហោះ​សារ​សុំទោស​ជនជាតិ​ព្នង​ជា​សាធារណៈ​ក្រោយ​និយាយ​ប៉ះពាល់​ដោយ​អចេតនា​នោះ, នៅ​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២ អ្នកស្រី ទ្រី ដា​ណា បាន​ឡាយ​វីដេអូ លក់​ផលិតផល ហើយក៏​ឆ្លៀត​និយាយ​ពី​ការ​ជ្រើសរើស​គូ​អនាគត​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បានបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ ជា​ខ្ញុំ ខ្ញុំ​និយាយ​ត្រង់​រស់​ផ្គាប់​គេ​ពិបាក​ណាស់​បងប្អូន រស់​ផ្គាប់ចិត្ត​គេ​ពិបាក​ណាស់ ចឹ​ង​បាន​ថា ខ្ញុំ​ឆ្អែត​ហើយ និយាយ​ទៅ​ឆ្អែត​ហើយ ហើយ​ខ្ញុំ​ក៏​ចាស់​ដែរ​ឥឡូវ ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា អត់​មាន​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​សង្កត់ធ្ងន់ថា ចំណុច​មួយទៀត ដែល​ពិបាក​បំផុត គឺ​ចំណុច ដែល​ខ្លួន​មាន​ខ្លាំង លំដាប់​ប៉ុន​ខ្លួន​ពិបាក​រស់​ប្ដី​បន្តិច​។ អ្នកស្រី លើក​ឧស្សាហ៍​ថា បើ​ប្រុសៗ​ណា​មក​ស្រឡាញ់​ខ្លួន ឬក៏​ជា​ស្នេហា​ពិត​ក៏ដោយ​, អញ្ចឹង​មហាជន ប្រាកដជា​គិត​ថា បុរស​ម្នាក់​នោះ ស្រឡាញ់​ទ្រព្យ​ខ្លួន​មិន​ខាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបញ្ជាក់​ច្បាស់ៗ​ថា អញ្ចឹង​យើង​ពិបាក​កន្លែង​ហ្នឹង ឥឡូវ​មានតែ​ជ្រើស​រើស​យក​រស់នៅ​ម្នាក់ឯង​ម៉​ង​ទៅ សប្បាយចិត្ត​ជាង​។ ទន្ទឹម​គ្នានេះ នៅពេល​មាន អ្នកគាំទ្រ​ម្នាក់ ជា​មនុស្ស​ស្រី ខំ​មិន​ថា ស្រឡាញ់​ខ្លួន​នោះ​, អ្នកស្រី បាន​និយាយ​បែប​លេងសើច​ថា ឥឡូវ​ឈប់​ស្រឡាញ់​ប្រុសៗ​ហើយ ស្រឡាញ់​ស្រីៗ​ម្ដង ស្រឡាញ់​ស្រីៗ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បានប្រកាស បើក​បេះដូង ជ្រើសរើស​អ្នកថ្មី ជាមួយ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន តែ​រហូត​មក​ដល់​ពេល​នេះ ហាក់​មិន​ទាន់​រើស​បាន​នៅ​ឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស​អ្នកថ្មី​នោះ អ្នកស្រី បានបញ្ជាក់​នៅក្នុង​ឡាយ កាលពីពេល​ថ្មីៗ​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូលមកក្នុង​ជីវិត​របស់ខ្លួន​បាន មិនចាំបាច់​មាន​ច្រើន​នោះទេ បង​អ្នករត់ម៉ូតូឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យកតែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់បែបយ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកស្រី បាន​បញ្ជាក់ថា ខ្លួន​អត់​ស្រឡាញ់​អ្នកទាបៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ឡើងដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នកទាបៗ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ នៅពេល​មាន​គេ​ខំ​មិន ចង់ឃើញ​អ្នកស្រី​ការ​ម្ដងទៀត​នោះ​, ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ ក៏បាន​បញ្ជាក់ដែរថា និយាយ​ទៅ​ការ​ម្ដង​ហ្នឹង​ក៏​អត់​ប្រាប់​ដែរ បងប្អូន​ទាំងអស់គ្នា បើសិន​ខ្លួន​ការ​ម្ដង​ហ្នឹង គឺ​ការ​ស្ងាត់ៗ ដោយ​ខ្លួន​អត់​ឲ្យ​អនាគត​ប្ដី​របស់ខ្លួន​ចេញ​នៅក្នុង​ប្រព័ន្ធ​អន​ឡាញ​ទេ ដោយសារតែ​ឈ្លោះ​គ្នា​ព្រោះតែ​រឿង​ហ្នឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្តថា មួយវិញទៀត បុរស ដែល​ខ្លួន​ស្រឡាញ់ ឬ​រៀបការ​ជាមួយ​ខ្លួន​នោះ ចាំបាច់​ត្រូវតែ​គាត់​អត់​ចេះ​លេង​ហ្វេ​ស​ប៊ុ​ក អត់​ចេះ​លេង​ទីក​តុ​ក ដោយ​មិន​រវល់​នឹង​ប្រព័ន្ធ​អស់ហ្នឹង​តែម្ដង​។ អញ្ចឹង បាន​ខ្លួន​ទទួលយក ព្រោះ​មនុស្ស​ស្រី​មួយចំនួន​ឥឡូវ​ពិបាក មនុស្ស​ប្រុស​មួយចំនួន​ក៏​ពិបាក​ដែរ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​

Related posts