រាប់​សែន​ដុល្លារ! ប្ដឹងចោ.ទ​ថា លោក​គ្រូ​ថា​ ជ.ន​បោ.ក​ប្រា.ស់, ភរិយា​លោក​គ្រូ អួន សារ៉ាត់ ប្ដឹង​បក​វិញ ដោយ​ទារ​សំណង​រហូត​ដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅនេះ លោកគ្រូ អួន សារ៉ាត់ ត្រូវបាន​បញ្ជូន​ទៅ​ស.ង្គ្រោះ.បន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ដោយ​សារ​ជំ.ងឺ​រលាក​សួ.ត​ធ្វើទុក្ខ​ខ្លាំង គ្រូពេទ្យ ក៏​សម្រេច​ព្យា.បាល​ដំណាក់កាល​ចុង.ក្រោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​សម្រាក​ព្យាបាល​បាន​មួយរយៈ​នោះ ស្ថានភាព​របស់លោក​គ្រូ ហាក់​មិន​ធូរស្រាល​នោះ​ឡើយ ហើយ​មានឱកាស​តិច​ថ្ងៃ​ក្នុង​ការ​ព្យា.បាល​នោះ ភរិយា​របស់​លោកគ្រូ​ក៏បាន​ឡាយ​វីដេអូ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ ដើម្បី​ប្រកា​សលក់​ផ្ទះ​ឡាយឡុង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយា​លោកគ្រូ អួន សារ៉ាត់ បានប្រកាស​ដូច្នេះ​ថា «​លក់​ផ្ទះ​ឡាយឡុង​បន្ទាន់ ព្យាបាល​លោកគ្រូ​អួន សារ៉ាត់​ពេលនេះ​លោកគ្រូ​អួន សារ៉ាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ នៅមាន​ឱកាស​ព្យាបាល​គាត់​តែ​៥​ថ្ងៃ​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះ​នាង​ខ្ញុំ​ខ្វះខាត​លុយ​យក​គាត់​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ បងប្អូន​ជួយ​ទិញ​ផ្ទះ​នាង​ខ្ញុំ​ផង នាង​ខ្ញុំ​លក់​ឡាយឡុង ដើម្បី​យកប្រាក់​មក​ព្យាបាល​គាត់​អោយទាន់ពេល​។ យើង​មិនអាច​បាត់បង់​គាត់​បាន​ទេ ព្រោះ​គាត់​ជា​ធនធាន​ដ៏​កម្រ ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​។ គាត់​បានផ្តល់​ចំណេះដឹង​ល្អៗ ផ្នត់​គំនិតល្អៗ​ជាច្រើន​ដល់​សង្គម​»​។​

​ក្រោយពី​ប្រកា​ស​លក់​ផ្ទះ​រួចមក ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​Sim Phan Sreynga បាន​ទម្លាយ​ពាក្យបណ្ដឹង ជាមួយ​នឹង​ការរៀបរាប់​ថា «​នាង​ខ្ញុំ​បាន ប្ដឹ​.​ង ជន បោ​.​ក​ប្រា​.​ស់ អួន សារ៉ាត់ ចៃដន្យ​ម្លេះ ដីកា​..​តុលា​.​កា ទៅដល់ ក៏​ធ្លា​.​ក់​ខ្លួន​ឈឺ ភ្លាមៗ ចូលខ្លួន​ទៅ​បំភ្លឺ​អត់​បាន​។ អត់​មាន​ធ្វើ​ចឹ​ង​ទេ ប្រមូល​លុយ​ប្រជាជន​បាន​ច្រើន​ណាស់ ទូទាំងប្រទេស លុយ​រាប់លាន​ដុល្លា​r អត់​មានរឿង ចេញ​ក្បាច់ លក់ ឡាន លក់ ដី​( ដី​ក្រុមហ៊ុន King cow ដែលមាន​ឈ្មោះ ខ្ញុំ និង អួន សារ៉ាត់​) លក់​ផ្ទះ ចេញទៅ​ក្រៅប្រទេស​ចឹ​ង​ទេ​។ សូម​ថ្នាក់ដឹកនាំ ទាំងអស់​ជួយ រក​យុត្តិធម៌ ជួយ ចា​.​ប់​ជ​.​ន​បោ​.​ក​ប្រា​.​ស់​នេះ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​រឿងនេះ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ ភរិយា​លោកគ្រូ អួន សារ៉ាត់ ក៏​សម្រេច​ប្ដឹង​បក​វិញ ចោ,ទ​ពី​បទ ញុះ​.​ញ​ង់​ឲ្យ​មានការ​រើ​.​ស​អើ​.​ង​, បរិ​.​ហា​.​កេ​.​រ្តិ៍​ជា​សាធារណៈ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​រហូតដល់​៥០​ម៉ឺន​ដុល្លារ​ឯណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ពាក្យបណ្ដឹង​នេះ ភរិយា លោកគ្រូ អួន សារ៉ាត់ បាន​បោះសម្ដី​ថា «​ជាមួយ​មនុស្ស​សន្តាន​ខូច សន្ដាន​អាក្រក់​ឆ្លៀតឱកាស ចោ​.​ទ​ប្រ​.​កាន់ ទម្លាក់​កំ​.​ហុ​ស មួ​.​ល​កា​ច់​ប​ង្ខូ​.​ច​គេ ញុះ​.ញ​.​ង់ អោយមាន​ការ​រើ​.​ស​អើ​.​ង បំ​.​ផ្លើ​.​ស​បំ​.​ភ្លៃ​បំ​.​ផ្លោង មាន​.​ចេតនា​បំ​.​ផ្លា​.​ញ​កេរ្តិ៍ឈ្មោះ លោកគ្រូ អួន សារ៉ាត់ ខណៈ​ពេល​ដែល​លោកគ្រូ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ មនុស្ស​ប្រភេទ​នេះ​ទុកអោយ​ច្បា.ប់​ជា​អ្នក​ដោះស្រាយ​ចុះ​»៕

Related posts