ពេលមុនមានអ្នកធ្វើបែបនេះច្រើនពេក, អ្នកស្រី ទ្រី ដាណា ​ថា ខ្លួន​មិន​មែន​ជា​បុគ្គល ​ដែល​ចូលចិត្ត​ជេរ​ប ញ្ចោរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ ហើយ​ផ្ដាំ​​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២០​ ដោយសារ​មាន​ទំព័រ​ហ្វេសប៊ុក​​​​ និង​សារព័ត៌មាន​អនឡាញ​មួយ​ចំនួន​តូច បាន​កា ត់.ត យករូបខ្លួន ទៅពាក់ព័ន្ធនឹងបុគ្គលផ្សេងទៀត ដែលចូលចិត្ត​ជេរ​ប ញ្ចោរ​នោះ, អ្នកស្រី ទ្រី ដាណា បាន​បញ្ចេញ​សារ​យ៉ាងវែងអន្លាយ ដើម្បី​បញ្ជាក់​ជុំវិញ​រឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបញ្ជាក់ថា ខ្លួន​មិន​មែន​ជា​បុគ្គល​ដែល​ចូលចិត្ត​ជេរ​ប ញ្ចោរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ ហើយ​តែងតែ​ប្រាប់​ទៅកាន់​តំណាង​ចែកចាយ​គ្រប់រូប​ថា​យើង​លក់ដូរ​យើង​មិន​ត្រូវយក​វប្បធម៌​ជេរ​ស្ដី​មក​ធ្វើ​ប្រធានបទ​លក់ដូរ​នោះទេ។ ជាមួយគ្នា​នោះ អ្នកស្រី បានផ្ដាំទៅ​សារព័ត៌មាន​មិនផ្លូវការមួយចំនួន ​ឈប់​យក​រូប​ខ្លួន​ទៅ​ដាក់​ជាមួយ​អ្នកនេះ​ដាក់​ជាមួយ​អ្នកនោះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា «នាង​ខ្ញុំ​តែងតែ​ប្រាប់​ទៅកាន់​តំណាង​ចែកចាយ​គ្រប់រូប​ថា​យើង​លក់ដូរ​យើង​មិន​ត្រូវយក​វប្បធម៌​ជេរ​ស្ដី​មក​ធ្វើ​ប្រធានបទ​លក់ដូរ​នោះទេ។ មើល​ដូចជា​រូបខ្ញុំ​តាំងពីដើម​មក​ខ្ញុំ​មិនដែល​ទៅយក​អ្នកណា​មក​ធ្វើ​ប្រធានបទ​ឡាយ​លក់​ផ លិតផល​ឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មានតែ​ការ​ចែករំលែក​ល្អ​ទៅកាន់​ពួកគាត់ រក​យុទ្ធសាស្ត្រ​ដើម្បី​បង្កើត​ភាពរឹងមាំ​នៅក្នុង​អាជីវកម្ម​ និងធ្វើ​ជា​គំរូ​ល្អ​ទៅកាន់​ពួកគាត់​ បើទោះបី​ជាមាន​ជន​មួយចំនួន​ធ្វើបាប ​និង​មាក់ងាយ​ជេរ​ស្ដី​មកលើ​រូបខ្ញុំ​ក៏ដោយ ​នាង​ខ្ញុំ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ភាព​ថ្លៃថ្នូរ​រក្សា​នូវ​ភាព​ស្មោះត្រង់​ជា​ចម្បង​ទំនួល​ខុសត្រូវ​ខ្ពស់​ជា​ចម្បង​ខ្ញុំ​មិនដែល​យកចិត្តទុកដាក់​និង​បុគ្គល​មួយ​ចំនួន​តូច​ដែល​ចាំតែ​វ៉ៃ​ប្រ ហារ​យើង​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​ពួកគាត់​ទាំងនោះ​(​តំណាង​ចែកចាយ​)​ក៏​ដូច​ចិត្ត​ទៀត មិនដែល​ឃើញ​ពួកគាត់​យក​បុគ្គល​ណា​មក​ជេរ​ស្ដី​ធ្វើ​ប្រធានបទ​លក់ដូរ​នោះឡើយ​ខ្ញុំ​សូម​អរគុណ​ដល់​តំណាង​ចែកចាយ​ទាំងអស់​ដែល​សហការ​យ៉ាង​ល្អ​និង​ស្ដាប់បង្គាប់​រាល់​ការដឹកនាំ​របស់​នាង​ខ្ញុំ​នាង​ខ្ញុំ​សូម​អរគុណ​ទៅដល់​តំណាង​ចែកចាយ​គ្រប់រូប​ទាំងអស់​ដែល​បាន​អនុវត្តតាម​គោលការណ៍​ក្រុមហ៊ុន​របស់​នាង​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបានផ្ដាំថា «សូម​ផ្ដាំ​ទៅកាន់​សារព័ត៌មាន​មិន​ផ្លូវការ​មួយចំនួន​ផងដែរ​ សូម​ឈប់​យក​រូបខ្ញុំ​ទៅ​ដាក់​ជាមួយ​អ្នកនេះ​ដាក់​ជាមួយ​អ្នកនោះ​ទៅ​ ព្រោះ​ខ្ញុំ​មិនមែនជា​បុគ្គល​ដែល​ចូលចិត្ត​ជេរ​ប ញ្ចោរ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ ​ខ្ញុំ​រកស៊ី​ដោយ​ភាព​ថ្លៃថ្នូរ​ខ្ញុំ​រកស៊ី​ដោយ​ភាព​ស្មោះត្រង់​សូមកុំ​យក​ខ្ញុំ​ធ្វើ​ប្រធានបទ​អី​ចែក​បុណ្យ​ទាំង​អស់គ្នា​ផង​ណា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​បើសិនជា​អ្នកណា​សាង​បាប​អ្នកនោះ​អ្នកទទួល​ឥឡូវនេះ​បាប​បុណ្យ​មិន​ចាំជាតិ​ក្រោយ​ទេ ​សូម​អរគុណ​ទុកជាមុន​សម្រាប់​សារព័ត៌មាន​ ដែល​យក​រូបខ្ញុំ​ទៅ​ដាក់​ជាមួយ​បុគ្គល​ ដែល​ចូលចិត្ត​ជេរ​ប ញ្ចោរ​គ្នា​តាម​សាធារណៈ​នៅតាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​រូបខ្ញុំ​ក៏បាន​ស្បថ​សច្ចា​ប្រណិធាន​មុខ​មហាជន​ទាំងអស់គ្នា​ផងដែរ​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​និង​ស្មោះសរ​ចិត្ត​ស្មោះ​របស់​នាង​ខ្ញុំ​បញ្ជាក់ជូន​បងប្អូន​រួចរាល់​ផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនួញ​ស្រី​ដ៏​ជោគជ័យ​រូប​នេះ ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា «ខ្ញុំ​សង្ឃឹមថា​បងប្អូន​ក៏​ស្រឡាញ់​ភាព​ស្អាតស្អំ​ដែរ​បើសិនជា​បងប្អូន​គិតថា​សម្បថ​នោះ​គ្មាន​ន័យ​សម្រាប់​បងប្អូន​ចូល​បងប្អូន​ធ្វើ​បន្តទៀត​ចុះ​តែ​កុំភ្លេចថា​ទៅដល់​ទីណា​កី​ជាន់​លើ​ព្រះធរណី​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់​ចិត្ត​ស្មោះសរ​របស់ខ្ញុំ​រួចរាល់​ហើយ​សូម​មើល​ប្រវត្តិ​របស់ខ្ញុំ​សា​ឡើងវិញ ខ្ញុំ​ចូលចិត្ត​ប្រើ​សមត្ថភាព​ជា​ចម្បង។ សូម​ឈប់​យក​រូបខ្ញុំ​ទៅ​ដាក់​ជាមួយ​បុគ្គល​ដែល ចូលចិត្ត​ជេរ​ប ញ្ចោរ​គ្នា​តាម​អន​ឡាញ ទៀត​ទៅ​​សូម​អរគុណ​ទុកជាមុន​សម្រាប់​អ្នក​ដែល​កា ត់ត​រូបភាព»៕​

Related posts