វេច​អង្ករ​ដើរ​រក​ទៅ! ស៊ឹម សូលីកា ​នាំ​គ្រួសារ​ ទៅ​ជប់​លៀង​គម្រប់​ខួប​អាពាហ៍ពិពាហ៍ អតីត​ស្វាមី យ៉ាង​រំភើយ​ ហើយថែមទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ​អ្នកនាង​ស៊ឹម សូលី​កា ពិធី​ការិនី ដ៏​ល្បីឈ្មោះ​ ​​បច្ចុប្បន្ន ​មាន​កូនស្រី​ម្នាក់ ដែល​រហូត​មក​ដល់​ពេលនេះ មាន​អាយុ​២១​ឆ្នាំ​ហើយ ​ហើយ​កំពុង​រស់នៅ​ជាមួយ​អ្នកនាង​យ៉ាង​មាន​ក្ដី​សុខ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រី​ម្នាក់​នោះ​ មាន​ឈ្មោះថា សុ​កាន ភី​រៈ​ណុ​ច ( សូលី​ណា​) កើត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ជា​ដំណក់​ឈាម​រួមគ្នា រវាង​អ្នកនាង​ស៊ឹម សូលី​កា និង​លោក​សៅ ភី​រៈ ​មុននឹង​ពួកគេ​ធ្វើការ​លែងលះ​គ្នា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លែងលះ​គ្នា អ្នកនាង ស៊ឹម សូលី​កា ក៏បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​អេង រិទ្ធី ហើយ​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ​។ គេ​សង្កេត​ឃើញ​ថា ទោះ​លែងលះ​គ្នា ហើយ​មាន​ប្ដី​ប្រពន្ធ​រៀងខ្លួន​ក៏​ពិត​មែន តែ​គ្រួសារ​ទាំង​២​នាក់​ស្រឡាញ់ រាប់អាន​គ្នា​ដូច​បងប្អូន​ចឹ​ង​អញ្ចឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក អេង រិទ្ធី ស្រឡាញ់ កូនស្រី​ប្ដី​មុន​នេះ ដូច​កូនបង្កើត​របស់ខ្លួន​អញ្ចឹង ពិតជា​គួរ​ឲ្យ​សរសើរ​គ្រួសារ​នេះ​ណាស់​។ ជាក់ស្ដែង ពេលលោក​សៅ ភី​រៈ រៀបការ​ប្រពន្ធក្រោយ ​ក៏ពួកគេ ទាំង២​បានទៅចូលរួម ហើយពេលមានកូនក៏ពួកគេទៅសួរសុខទុក្ខផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ពេល​ខួប​អាពាហ៍ពិពាហ៍ ​លោក​ សៅ ភី​រៈ​ ក៏​អ្នក​នាង ស៊ឹម សូលិកា និង​លោក ​អេង ឫទ្ធី បាន​ទៅ​ចូលរួម និង​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​ផង​ដែរ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ។ ក្រៅ​ពី​នេះ ពួកគេ ក៏​ឧស្សាហ៍​ជួបគ្នា ហូប​អាហារ​ជុំគ្នា ជជែក​គ្នា​ពីនេះ ពី​នោះ យ៉ាង​ស្រស់ស្រាយ សប្បាយ​ចិត្ត​ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​

Related posts