មិនមែន​លំៗ​ទេ​! ស្ងាត់ៗ អ្នកនាង ដេ​ត ម៉ាលី​ណា ទិញ​ផ្ទះ​ថ្មី​យ៉ាង​ស្កឹមស្កៃ ទុក​គ្រាន់ មក​អាំង​សាច់ ព្រោះថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លែងលះ​ជាមួយ​លោក​ឌួង ឆាយ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ រហូត​មកដល់នឹង​ដើមខែ​មករា ឆ្នាំ​២០២២២​នេះ មាន​រយៈពេល​ប្រមាណ​១​ហើយ ដែល​អ្នកនាង ដេ​ត ម៉ាលី​ណា រស់នៅ​ជា​ស្ត្រី​ម៉េ​មា​យ ឬ​គេ​ហៅថា ជា​អ្នក​ម្ដាយ​Single​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​រស់នៅ​ជា​ស្ត្រី​ម៉េ​មា​យ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ខិតខំ​ឡាយ​លក់​ផលិតផល​ស្ទើរ​គ្មាន​ថ្ងៃ​សម្រាក ដើម្បី​រកលុយ​ចិញ្ចឹម​កូន​ទាំង​៣​នាក់ ក្នុង​នោះ រួមមាន កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភឺ​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា ដើម្បី​ខ្លួនឯង និង​គ្រួសារ អស់​រយៈពេល​ជា​យូរ​នោះ ទីបំផុត បាន​លេចចេញ​ជា​ផ្លែផ្កា​បណ្ដើរៗ​ហើយ ដោយ​ថ្មីៗ​នេះ​ អ្នកនាង បាន​សម្រេច​ទិញ​ផ្ទះ​ថ្មី​ដ៏​ស្កឹមស្កៃ​១ ដើម្បី​ទុក​គ្រាន់​នាំ​កូន​ៗ​ទៅ​លំ​ហែង​លេង​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ឈរ​មុខផ្ទះ​ជាមួយ​កូនៗ​ជាច្រើន​សន្លឹក​នា​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បញ្ជាក់​​ដូច្នេះ​ថា «​ទិញ​ផ្ទះ​ថ្មី ទើប​មក​យក​សោ​ទុកធ្វើ​ដូច​ផ្ទះ​ចម្ការ​ទុក​មកលេង ព្រោះ​មិនសូវ​ចូលចិត្ត​ជិះ​ទៅ​ខេត្ត​ឆ្ងាយ ចឹ​ង​ទិញ​ផ្ទះ​ទុក​មកលេង​អាំង​សាច់​សៅរ៍ អាទិត្យ​ជាមួយ​កូនៗ នៅសល់ធ្វើ​ចំណត​ឡាន​ និង​របង​ផ្ទះ​បិទ​ជិត​និង​ដេ​គ័​រ​ច្រើនន​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកគាំទ្រ​មួយ​ចំនួន ដោយ​ឃើញ​បែប​នេះ ក៏​លើក​ឡើងថា «​គួរ​អោយ​ចង់​រស់នៅ​ណាស់​បង​អើយ​, ពី​ពេលនេះ​តទៅ​សូម​ជោគ​ជ័យ​ក្នុង​ជីវិត​ជា​រៀង​រហូត​ណា៎​, ឡូយ​ណាស់​បង​, នៅឯណា​បង​, ផ្ទះ​ស្អាត​អូន​»​។ ចំពោះ​សំណួរ​ថា​ តើ​ផ្ទះ​នៅឯណា​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា មិនបាន​ឆ្លើយតប​ឡើយ តែ​មាន​អ្នកឆ្លើយ​ជំនួស​ថា «​បុរី Williams»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ចំពោះ​រឿង​ស្នេហា​វិញ ក្រោយពី​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​នោះ មាន​បុរស​ៗ​ជាច្រើន តាម​ប្រលោម​ស្នេហ៍​អ្នកនាង ដេ​ត ម៉ាលី​ណា ​ដែរ តែ​អ្នកនាង បានសម្រេច​ថា នៅ​ម្នាក់ឯង ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ខ្លួន៕

Related posts