លោកគ្រូ ឃីម សុខហេង ​ចែករំលែក ទម្លាប់​ល្អ​ទាំង​៦​យ៉ាង ជួយ​ឱ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​មុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​គ្រូ ឃីម សុខហេង ដែល​ជា​លោក​គ្រូប​ង្រៀន​វគ្គជោគជ័យ​ដ៏​ល្បីមួយរូប មាន​ដើមកំណើត​ពីខេត្តព្រៃវែង និងទទួល​ បានការគាំទ្រច្រើននោះ, កាលពីពេលថ្មីៗកន្លងទៅនេះ បានចែករំលែក​ទម្លាប់​ល្អ​ទាំង​៦​យ៉ាង ជួយ​ឱ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បានចែករំលែកសំណេររបស់ខ្លួនដូច្នេះថា «ទម្លាប់​ល្អ​ទាំង​៦​យ៉ាង ជួយ​ឱ្យ​ជីវិត​អ្នក​ប្រសើរ​ជាង​មុន ៖ 1- ឆាប់​ភ្ញាក់​ពី​ព្រលឹម គួរ​ព្យាយាម​ចូល​គេង​ម៉ោង​១០ ឬ​យ៉ាង​យូរ​ម៉ោង​១១​យប់ ដើម្បី​អាច​គេង​បាន​គ្រប់គ្រាន់ ៧-៨​ម៉ោង​ហើយ​អាច​ភ្ញាក់​ពី​ព្រលឹម​ម៉ោង ៦​ព្រឹក ឬ​មុន​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេង​គ្រប់គ្រាន់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ មិន​រវើរវាយ ធេងធោង និង​ជួយ​ត្រៀម​រាងកាយ​សម្រាប់​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ភាព​ជឿជាក់​។ ភ្ញាក់​ពី​ព្រលឹម​ធ្វើឱ្យ​អ្នកមាន​ពេល​គ្រប់គ្រាន់ ក្នុង​ការ​ហាត់ប្រាណ អាន​សៀវភៅ ឬ​ធ្វើ​សមាធិ រៀប​ផែនការ​ប្រចាំថ្ងៃ ញ៉ាំ​អាហារ​ពេលព្រឹក និង ធ្វើដំណើរ​ទៅធ្វើ​ការ ឬ​សាលា​បាន​ទាន់ពេល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2- មាន​វិន័យ​ក្នុងការ​គ្រប់គ្រង​លុយកាក់ ត្រូវ​ចេះ​រៀបចំ​ផែនការ​ចំណូល​ចំណាយ​ផ្ទាល់ខ្លួន ចេះ​ដក​មួយ​ចំណែក​សន្សំ​មុន​ចាយ ចាយ​ត្រូវ​ខ្ទង់ចំណាយ ចាយ​សម្រាប់​តម្រូវការ​ចាំបាច់ មិនមែន​តាម​ចំណង់​ចង់បាន​។ ចេះ​យក​ប្រាក់​សន្សំ​ទៅប្រើ​ប្រាស់​បន្ត ដើម្បី​បង្កើន​ប្រភព​ចំណូល បង្កើន​ទ្រព្យ មិនមែន​បង្កើន​បំណុល នឹង​ជួយ​អ្នក​ឱ្យ​ឆាប់​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3- ខំប្រឹង យកចិត្តទុកដាក់​ មិន​ថា​ ពេល​រៀន ធ្វើការ ឬ​ធ្វើ​អាជីវកម្ម អ្នក​ត្រូវ​ខំប្រឹង យកចិត្តទុកដាក់​ឱ្យអស់​ពី​សមត្ថភាព​ទៅលើ​អ្វី​ ដែល​អ្នក​កំពុង​ធ្វើ ស្តាប់​ការណែនាំ ផ្តោត​លើ​ដំណោះស្រាយ ចេះ​រក​ជំនួយ​ពេល​ចាំបាច់ នោះ​នឹង​ជួយ​អ្នក​ឱ្យ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4- បន្ត​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ ការរៀនសូត្រ​គ្មាន​ដែន​កំណត់​ទេ ហើយក៏​គ្មាន​អ្នកណាម្នាក់​កើតមក​ចេះ​អ្វីៗ​ទាំងអស់​នោះ​ដែរ ដូច្នេះ​អ្នក​ត្រូវ​បន្ត​រៀនចំណេះ ជំនាញ​ថ្មី បន្ត​អភិវឌ្ឍ​សមត្ថភាព​ដែល​ខ្លួន​មាន ធ្វើឱ្យ​ផលិតភាព​ខ្លួន​កើន​ឡើង​ស្របតាម​គោលដៅ​ដែល​បានកំណត់ នឹង​ជួយ​ធ្វើឱ្យ​ជីវិត រីកចម្រើន អាជីព​ថ្កុំ​ថ្កើ​ន លុយកាក់​ចូល​ច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

5- ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ក្នុង​ជីវិត អ្នក​ត្រូវ​ចេះ​ស្រលាញ់​ប្រទេសជាតិ សង្គម និង​សហគមន៍​ដែល​ខ្លួន​រស់នៅ ដូច្នេះ​អ្នក​ត្រូវធ្វើ​បុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ឱ្យទាន​ទៅ​អ្នក​អត់ ទីទាល់ក្រ ពិការ​មិនអាច​ជួយ​ខ្លួនឯងបាន នឹង​បាន​បុណ្យ​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ជួយ​មនុស្ស​ដែល កំពុង​ត្រូវការ​ជំនួយ កំពុង​អត់ឃ្លាន កំពុង​ខ្វះខាត កំពុង​គ្រោះថ្នាក់ នឹង​ជួយ​យើង​ឱ្យ​ស្គាល់​អត្ត​ន័យ​ពិត​នៃ​ការ​ធ្វើ​បុណ្យ​។ ការ​ធ្វើ​បុណ្យ​មិន​ចាំបាច់​ទាល់​បរិច្ចាគ​ជា​លុយកាក់​ទេ អ្នក​ក៏​អាច​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ណា​ដែល​ជួយ​ជា​ប្រយោជន៍​ដល់​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

6- ថែរក្សា​សុខភាព អ្នក​ត្រូវ​ញុំា​ចំណីអាហារ​ស្អាត​មាន​ជីវជាតិ ហាត់ប្រាណ​ទៀងទាត់ ធ្វើ​ចិត្ត​ឱ្យ​រីករាយ ស្រស់ថ្លា កាត់បន្ថយ​ស្ត្រេស នឹង​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ អាយុ​វែង​ព្រមទាំង​អាច​សម្រេច​គោលដៅ​ជីវិត​របស់​អ្នក»៕

Related posts