ឆ្អែត​ចិត្ត​ពេក, ដែន សូនី និយាយ​ដើម​សង្សារ​មុន ហើយ​ផ្ដាំ​ផ្ញើ​ទៅ​មនុស្ស​ប្រុស​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោក ដែន សូ​នី ធ្លាប់​ជា​សង្សារ​របស់​អ្នកនាង​Love Riya​អស់​រយៈពេល​ជាង​១​ឆ្នាំ​ឯណោះ តែ​មាន​ឈ្មោះ​ត្រឹម​ជា​សង្សារ​ប៉ុណ្ណោះ ហើយ​ចំណង​ស្នេហ៍​នេះ ក៏​ត្រូវ​បាន​កាត់ផ្ដាច់ ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បែក​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នកនាង​Love Riya ក៏បាន​ទំនាក់ទំនង​ជាមួយ​លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង ហៅ​ជា បាន​មួយ​រយៈ​ ក៏​ស្រឡាញ់​គ្នា យល់ចិត្ត​យល់​ថ្លើម ឈាន​ដល់​ដឹកនាំ​គ្នា​រៀបការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​រៀបការ​ឃើញ​ថា អ្នកនាង​Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា យ៉ាង​មាន​សុភមង្គល ទើបតែ​ថ្មីៗ​នេះ ពួកគេ​មានរឿង​ជាមួយគ្នា​តិចតួច​​ ដោយសារតែ​រឿង​ផឹកស៊ី​នោះ​។ តែ​លោក​ប៉ូលិស​រូប​នេះ បាន​សន្យា​ឈប់​ផឹក​ទៀតហើយ ដើម្បី​កុំ​ឲ្យ​ភរិយា​លំបាក​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ដែន សូ​នី ក្រោយ​បែក​ពី​អ្នកនាង​Love Riya​នោះ ក៏​រក​ឃើញ​អ្នក​ស្អំ​បេះដូង​ផង​ដែរ ហើយ​ចុង​ក្រោយ​នេះ ឃើញ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា ​ថែម​អះអាង​ក្ដែ​ងៗ​ថា លោក​នឹង​ចុះ​អ៊ី​តា​ស៊ីវិល​ជាមួយគ្នា ពេលណា​សន្សំ​លុយ​ការ​បាន លោក​នឹង​ការ​ហើយ តែ​អំឡុង​ពេលនេះ អត់​ទាន់​នោះ​ទេ នៅ​មើល​ចិត្ត​គ្នា​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក​បាន​ផ្ដាំផ្ញើ​ថា មនុស្ស​ប្រុស​យើង​ត្រូវ​ចាំ បើសិនជា​យើង​ស្រឡាញ់​ប្រពន្ធ​អ្នកមាន​ក៏​ពិបាក គេ​ថា​យើង​បោ..ក​គេ ចូលមក​ជីវិត​គេ ដើម្បី​ចង់​បោ..ក​គេ​, បើសិនជា​ខាង​ស្រី​អត់ ខាង​ប្រុស​មាន លក្ខណៈ​ថា អត់​សូវ​អី​ទេ​។ តែបើ​ថា ខាង​ប្រុស​អត់​ហើយ ខាង​ស្រី​មាន​ហើយ​ចាំតែ​មើលទៅ​បងប្អូន ទី​១ អត់​មាន​សេចក្ដីសុខ ទី​២ គេ​អត់​ឲ្យ​តម្លៃ​យើង​ជា​ប្ដី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា ប្ដី​ជាធម្មតា ឲ្យ​តែ​រកស៊ី​ចាញ់​ប្រពន្ធ​ហើយ អ្នកណា​ក៏​ដូច​អ្នកណា​ដែរ ១០​នាក់ មាន​២ ៣​ហើយ ដែល​អត់​ឲ្យ​តម្លៃ​ប្ដី​។ អញ្ចឹង​ប្រុសៗ​គ្នា​យើង ត្រូវតែ​តស៊ូ ធ្វើ​ម៉េច​មាន​មុខរបរ​ច្បាស់លាស់ ហើយ​កុំទៅ​ចង់បាន​របស់គេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសង្ងត់ធ្ងន់ថា សម្រាប់​ខ្លួន​អត់ ដែល​ចង់បាន​របស់​អ្នកណា​ទេ សូម្បីតែ​ពីមុន ,សង្សារ​មុន​ ទិញ​តាំងពី​ចិញ្ចៀន ទិញ​តាំងពី​ក្រវិល ទិញ​មួយ​សិត​ឲ្យ​គេ ទាំង​ទូរ​សព្ទ​ទៀត ហើយ​ពេល​គេ​ឈ្លោះ​គ្នា​ជាមួយ​លោក គេ​ផ្ញើ​តាម​ពួកម៉ាក​គេ​មក​ឲ្យ​លោក​វិញ លោក​ថា លោក​មិន​យក​នោះ​ទេ​។ អ្វី ដែល​លោក​ឲ្យ​ហើយ មិន​យក​វិញ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តទៀត​ថា មនុស្ស​ប្រុស ដែល​ចង់បាន​របស់​មនុស្ស​ស្រី ជា​មនុស្ស​ប្រុស​អន់ អត់​មាន​សមត្ថភាព​ទិញ​ខ្លួនឯង​ទិញ​។ លោក​ថា ទោះ​រាល់ថ្ងៃ​របស់​ប្រើប្រាស់​ លោក​បង់​រំលស់​មែន តែ​លោក​មាន​សមត្ថភាព ទិញ​របស់​ណា ដែល​ផ្ទាល់​ខ្លួនឯង របស់​ណា​ជា​របស់​ខ្លួនឯង​ជា​ពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​ចែក​ផ្លូវ​ជាមួយ​អ្នក​នាងLove Riyaភ្លាមៗ កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២១​នោះ, ​លោក ដែន សូ​នី ​បាន​ ដាច់ចិត្ត​ឡាយ​វីដេអូ និយាយ​ទាំង​អារម្មណ៍​ខឹងសម្បា​ថា ទោះ​អ្នកឯង​មាន​លុយ​ប៉ុណ្ណា​ក៏ដោយ រស់នៅ ដែល​មិន​ឲ្យ​តម្លៃ​គេ គ្មាន​អ្នកណា​នៅក្បែរ​បានទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត ដោយ​លើក​ជា​សំណួរ​ថា សួរ​ថា ​ខ្លួន​រស់នៅ​រាល់ថ្ងៃ រង់ចាំ​អី​គេ ចង់បាន​លុយ​គេ ចង់បាន​ផ្ទះ​គេ ចង់បាន​វិឡារ​គេ ឬ​ចង់បាន​ឡាន​គេ​? អត់​ទេ ខ្លួន​ស្រឡាញ់​ចិត្ត និង​ចិត្ត អត់​បាន​សម្លឹង​ឃើញ​អី​របស់​គេ​ទេ ហើយ​ខ្លួន​ក៏​មិនដែល​ចង់បាន​ស្អី​របស់​គេ​មក​ដែរ ទ្រព្យសម្បត្តិ​ខ្លួន​មាន​ទាំងអស់ ឡាន​ម៉ូតូ​ផ្ទះ គឺ​ខ្លួន​មាន​មុន​ហើយ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក ដែន សូ​នី និយាយ​បែបនេះ​រួចមក ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ អ្នកនាង​Love Riya ឡាយ​វីដេអូ ឆ្លើយតប​ទាំង​ទឹកភ្នែក​ថា ខ្លួន​ខុស ដែល​ខ្លួន​យក​មនុស្ស​នោះ​មក​ក្បែរ និយាយ​អ្វី ក៏​មិនដែល​ពិតប្រាកដ​ដែរ ធ្វើជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុសត្រូវ ស្រឡាញ់​គេ តាម​គេ​តត្រុក ខ្លួនឯង​គ្មាន​ទំនួល​ខុសត្រូវ សូម្បី​ក្មេង​២៧, ២៨​ឆ្នាំ ក៏​គេ​មានលទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​បន្ត ដោយ​លើក​ជា​សំណួរ​ទៅកាន់​លោក​ដែន សូ​នី ថា តាំងពី​ស្គាល់​ខ្លួន​មក មាន​ទំនួល​ខុសត្រូវ​កន្លែង​ណា​? ពេល​ជួប​រឿង​បរាជ័យ មានតែ​អ្នកនាង​ជា​អ្នក​រ៉ាប់រង​រហូត សូម្បីតែ​មួយ​រយៈ​ចុងក្រោយ លក់​ខោអាវ​ខាត អត់​មាន​លុយ​ឲ្យ​គេ គេ​ទារ​លុយ ក៏​មក​រក​លុយ​ខ្លួន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា អំមិញ​នេះ ខ្លួន​ឡាយ​លក់​ឡេ ខ្លួន​អត់​ដឹង​អី​ទេ បើ​គេ​ផុស​ថា​បែក​គ្នា​ក៏​បែក​ទៅ មិនបាច់​និយាយ​អី​ទេ ខ្មា.ស​ហ្វេ​ន គេ​ជេរ​ច្រើន​ណាស់​។ អ្នកនាង​ថា មិន​អី​ទេ កិត្តិយស​យើង​អាច​ស្ដារ​វិញ​បាន មនុស្ស​អាក្រក់ ឬ​ល្អ គង់តែ​ទេវតា​មើល​ឃើញ​ទេ​។ អ្នកនាង​បន្ត​ថា ខ្លួន​ចង់​និយាយ​តែមួយ​ម៉ាត់​ទេ ប្ដី​មាន​ក្រ ខ្លួន​មិន​គិត​ទេ តែ​អ្វី​ដែល​ខ្លួន​គិត យក​ម្នាក់​ហ្នឹង​ទៅ អាច​មាន​សុវត្ថិភាព​អត់ ឬក៏​ជា​មនុស្ស​ប្រុស ដែល​មិន​គិត​កូន គិត​ប្រពន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បន្ត​ទាំង​ទឹកភ្នែក​ទៀតថា ចូល​មក​ជីវិត​ខ្លួន​កុហក​រហូត ធ្វើ​មក​ស្រឡាញ់​កូន​អ្នកនាង​ធ្វើ​អី ស្រឡាញ់​កូន​ខ្លួនឯង​ទៅ បើ​យើង​មនុស្ស​ល្អ​ពិតប្រាកដ​កុំ​ស្រឡាញ់​កូន​គេ ស្រឡាញ់​កូន​ខ្លួនឯង​ទៅ។ ជុំវិញ​រឿង​នេះ លោក ដែន សូនី ក៏​បាន​ឡាយ​វីដេអូ តប​វិញ ដោយ​បដិសេធ​នូវ​ការ​ចោ,ទប្រ.កាន់​របស់​អ្នក​នាងLove Riyaខាង​លើ​នេះ៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាង​ក្រោម​នេះ ៖

Related posts