អូយ​ឈឺ! ក្រោយ​ល្បី​ថា ​ជា​ជន​ទី​៣​ប្រ.ហារ​ស្នេហ៍, លោក ប៊ុន ផាក បង្ហោះ​សារ​បែបនេះ​លើក​ដំបូង ស្រាប់តែ គេ​សួរ​ចុក​ៗ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​​បាន​ថា​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ករណី​លោក ជា ចាន់​តុលា ទម្លាយ​រឿង​ជន​ទី​៣ ឆ​..​ក់​យក​ស្នេហា​រយៈពេល​ជិត​៥​ឆ្នាំ​របស់​ខ្លួន ធ្វើ​ឲ្យ​ល្បី​កក្រើក​ខ្លាំងណាស់​ ក្នុង​បណ្ដាញ​សង្គម ដោយ​ភាគច្រើន​សុទ្ធតែ​សម្ដែង​ការ​អាណិត​ចំពោះ​បុរស​កម្សត់​ស្នេហ៍​រូប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក គេ​ក៏​ដឹង​ថា ជន​ទី​៣ ដែល​លោក​តុលា បាន​ទម្លាយ​នោះ ជា​លោកគ្រូ​ជោគជ័យ ប៊ុន ផាក ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ក​.​ម្លាំ​ង​ន​.​គ​របាល​ព្រ​.​ហ្ម​ទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នង​.​ការន​.​គ​របាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ មក​សាលា​.​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​ក្លែ​.​ង​បន្លំ​ជា​មេធាវី​។ តែ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ក៏​លេចឮ​ព័ត៌មាន​ថា លោក​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ លោក ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ក៏ត្រូវ​បាន​អតីត​មិត្តស្រី​របស់ខ្លួន​ធ្វើការ​ប្ដឹ​.​ង​,​ផ្ដល់​វិញ ហើយ​ត្រូវបាន​តុ​.​លា​ការអញ្ជើញ​ឲ្យ​ចូលទៅ​កាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដើម្បី​សាកសួរ​ពី​ដំណើររឿង ៖ លួ​.​ច​ប្រាក់​ក្រុមហ៊ុន​, ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា​, លុបបំបាត់ ឬ​កែប្រែ ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​, គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពីបទ ៖ រំលោភ​លើ​លំនៅឋាន តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ាន ធា​រី ភេទ ស្រី ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ករណី​ប្ដឹងផ្ដល់​រវាង​លោក​ជា ចាន់​តុលា និង​កញ្ញា ស៊ាន ធា​រី ក៏​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភាគី​ទាំង​២ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត និង​បានធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ពួកគេ ក៏​មិនមាន​ទំនាក់ទំនង​ស្នេហា និង អាជីវកម្ម​អ្វី​ជាមួយគ្នា​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូតមកដល់​ពេលនេះ​​ គេ​មិនដឹងថា លោក ជា ចាន់​តុលា រកឃើញ​អ្នក​ស្អំ​បេះដូង បាន​ហើយ​ឬ​នៅ​នោះទេ ខណៈ កញ្ញា ស៊ាន ធា​រី ជា​អតីត​មិត្តស្រី​របស់លោក នៅតែ​បន្ត​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ ដែល​នោះ ហើយ​ថ្មីៗ​នេះ ពួកគេ​ថែមទាំង​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ផងដែរ តាមរយៈ​ក្រដាស​មួយ​សន្លឹក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​ហាង​V Shop​កញ្ញា ស៊ាន ធា​រី បាន​បង្ហោះ​លិខិត​១​សន្លឹក​នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ ដោយ​រៀបរាប់ថា «​ក្រដាស​មួយ​សន្លឹក​នេះ អាចអោយ​ខ្ញុំ​ញញឹម​ពោ​ពេញ​ដោយ​ក្តី​សុខ ជាង​បាន​ចិញ្ចៀនពេជ្រ​មួយ​វង់​ទៅទៀត ខ្ញុំ​ទើប​ដឹងខ្លួន​ថា ខ្ញុំ​ខាន​ញញឹម​បែបនេះ​យូរហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មនុស្ស​ពេញ​មួយ​ផែនដី អាច​មើលងាយ​ស្នេហា​ពួកយើង ទាំង​ដែល​គេ​មិនដឹង​ច្បាស់​ថា​ការពិត​វា​យ៉ាងណា សុំ​ត្រឹមតែ​យើង​ពីរ​នាក់​ដឹងខ្លួន​ច្បាស់​ទៅបាន​ហើយ​។ ក្រោយពី​ឆ្លងកាត់​ឧបសគ្គ​លើក​នេះហើយ វា​ធ្វើអោយ​ស្នេហា​យើង​កាន់តែ​រឹងមាំ និង មានតម្លៃ​ជាង​មុន​ទៀត Love you BP»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ក្រដាស​១​សន្លឹក​ធ្វើឡើង នា​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នោះ លោក​ប៊ុន ផាក បាន​រៀបរាប់ថា “Happy 5th Month Annaversary អូន​សម្លាញ់​” ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​បង​មាន​សេរីភាព និង​បាន​ជួប​អូន​ឡើងវិញ​! បង​ធ្លាប់បាន​ភ្លក់​រសជាតិ ជីវិត ដែល​គ្មាន​អូន​វា​តែង​តោ​ល​ប៉ុណ្ណា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿង​ដែល​កើតឡើង​លើក​នេះ វា​ធ្វើ​ឲ្យ​ស្នេហា​យើង​រឹងមាំ និង​ចាស់ទុំ​ជាង​មុន​។ អរគុណ​រឿងនេះ បើ​គ្មាន​វា​ទេ បង​ក៏​មិនដឹងថា មានតម្លៃ​ប៉ុណ្ណា យើង​ហ៊ាន​លះបង់​ចំពោះ​វា​ប៉ុណ្ណោះ​ដែរ​។ យើង​កាន់​ដៃ​គ្នា​ដើរ​ទៅមុខទៀត បង​សង្ឃឹមថា អូន​នឹង​ញញឹម​បែប​គ្មាន​កង្វល់​បែបនេះ​រហូត រង់ចាំ​ផ្ដល់​កម្លាំងចិត្ត​អូន និង​ឱប​អូន​រាល់ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខាង​លើ​នេះ ជា​ការ​បង្ហោះ​ចេញ​ម្ចាស់​ហាង​V Shop​ប៉ុណ្ណោះ តែ​លោកគ្រូ​ជោគជ័យ ប៊ុន ផាក តាំងពី​មានរឿង​មក មិនសូវ​មាន​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ ទើបតែ​យប់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២​នេះ ស្រាប់តែ​លោក​ បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ថា «​ធ្លាប់​ជួប​ការប្រ.មាថ ទើប​ដឹង​ពី​តម្លៃ​នៃ​ពាក្យ​កោតសរសើរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការ​បង្ហោះ​របស់​លោក​គ្រូ មាន​អ្នក​ចូល​បញ្ចេញមតិ​ជាច្រើន តែ​ក្នុងចំណោម​មតិ​ជាច្រើន​នោះ មាន​មតិ​មួយ ដែល​គេ​ចាប់អារម្មណ៍ ហើយ​ឲ្យ​មេដៃ​ច្រើន​ជាងគេ​។ មតិ​នោះ បាន​លើកឡើងថា «​ឆ្ងល់​ថា រៀន​ច្រើន​ដែរ ម៉េច​ក៏​យក​ស្រី ដែល​មិនទាន់​ដាច់ស្រេច​អ្នក​ចាស់​ចឹ​ង​ហាស​? ​ហើយ​ធ្វើជា​ប្រុស​ម៉េច​ក៏​ចរិត​ដូច​ចង់​លេប​ត្របាក់​ទ្រព្យ​គេ​អីចឹង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សំនួរ​ចុងក្រោយ​ តើ​ម្ដាយ​ឪពុក​លោក​គាត់​មាន​អារម្មណ៍​យ៉ាងណា​ពេល​លោក​ធ្វើ​រឿង​អាម៉ា.ស់​បែប​នឹង​? ក្នុងនាម​ជា​មនុស្ស​រៀន​មិនបាន​ខ្ពស់ ​តែ​ចង់​ដាស់តឿន​u​ថា គេ​អាច​នឹង​ភ្លេច​រឿង​លាមក​ ដែល​u​បានធ្វើ​តែ​ឪពុកម្ដាយ​u​គាត់​មិន​ភ្លេច​ទេ ​គាត់​ច្បាស់​ជា​ស្ពាយ​ភាព​អា,ម៉ាស់​របស់​កូន​ជា​រៀង​រហូត ក្នុងនាម​ជា​ម្ដាយ​ដែល​មាន​កូនប្រុស​ពិតជា​បារ​ម្ភ​ណាស់ ខ្លាច​កូន​សាង​ភាព​អាម៉ាស់​ដូច​គ្រូ​ជោគជ័យ​ម្នាក់នេះ សង្ឃឹមថា ​កូនប្រុស​ខ្ញុំ​មាន​កំណើត ប្រកបដោយ​គុណ​ធ​ម៌ ជា​បុរស​ដែល​អាច​អោយ​មនុស្ស​ជុំវិញខ្លួន​មាន​មោទនភាព ហើយ​កុំ​អោយ​ជាប់​សណ្ដាន​ចង់​មាន​ដោយសារ​តោង​ស្រី​អោយ​សោះ​»៕

Related posts