ប្លែក​ទៀត​ហើយ! ក្រោយ​ល្បី​រឿង​៣​លាន​ចាំ​មក​ញ៉ែ, Tynin ធ្វើ​ពិធី​ជប់លៀង​លែង​ប្ដី​ ហើយ​បោះសម្ដី​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ចុង​ឆ្នាំ​២០២១ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ស្រស់​ស្អាត អ្នកនាង Tynin បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍ និង​អាណិត​ជា​ពន់ពេក ក្រោយពី​រូប​នាង យំ​រៀបរាប់​រឿង​ប្ដី​មាន​ស្រី ពេល​ខ្លួន​កំពុង​កូនខ្ចី​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រឿង​នេះ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ ស្រាប់​តែ​មាន​អ្នក​ចូល​ទៅ​ខំ​មិន​សុំ​ញ៉ែ ពេល​នាង​កំពុង​ឡាយ​លក់ ​កាលពីពេលថ្មីៗនេះ ទើប​នាង​ឆ្លើយតប​ទាំង​ទទឹងទិស​ថា មិនបាច់​ញ៉ែ​ទេ គ្មាន​៣​លាន​មិនបាច់​ញ៉ែ​ទេ មនុស្ស​ប្រុស​គ្មាន​៣​លាន ខ្លួន​អត់​និយាយ​រក​ទេ​។ មនុស្ស​ប្រុស​ភាគច្រើន គឺ​មនុស្ស​ប្រុស​អត់​កើត​ម៉​ង បានតែ​ដំបូង​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tynin បន្តទៀតថា អញ្ចឹង​បើ​ជ្រុល​យកមក គេ​អត់លុយ​ហើយ គេ​ធ្វើបាប​ដដែល យក​ប្រុស​អ្នកមាន​វិញ​ស្រួលខ្លួន​, សុខចិត្ត​យកលុយ​មក​ជួត​ទឹកភ្នែក​, ខ្លួន​មិន​យក​ទេ ខ្លួន​យក​ហើយៗ អា​អត់លុយ​នោះ យកមក ធ្វើបាប​ខ្លួន​ចង់​ងាប់​នោះ មាន​លុយ​ក៏​ធ្វើបាប អត់លុយ​ក៏​ធ្វើបាប យក​អា​មាន​លុយ​មក​ស្រួល​ជាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី កាន់តែ​ចាប់​អារម្មណ៍​ទៀត​នោះ​ នៅ​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​នេះ ​ Tynin បានបង្ហោះ​រូបថត​ខ្លួន​កាន់​នាំ​ខេ​ក​ជាច្រើន​សន្លឹក​ ដោយ​នៅ​លើ​នំ​ខេ​ក​នោះ មាន​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​សូម​អបអរសាទរ​ចំពោះ​ការ​ចាកចេញ​ពី​ទំនាក់ទំនង​តុកស៊ិក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទាំងនេះ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ស្រស់ស្អាត​រូបនេះ បាន​រៀបរាប់​ថា បើ​ខ្ញុំ​មិន​អាច​រៀបការ​ជាមួយ​មនុស្ស​ល្អ​បានទេ ខ្ញុំ​មិន​ត្រូវការ​បុរស​ណា​ម្នាក់​ទេ​។ ខ្ញុំ​មិន ដែល​ខ្លាច​បាត់បង់​អ្វី ដែល​ត្រូវ​បាត់បង់​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នៅ​លីវ ហើយ​មាន​សន្តិភាព​ក្នុង​ចិត្ត គឺ​ល្អ​ជាង​ការ​នៅ​ក្នុង​ទំនាក់ទំនង​ដែល​អ្នកមាន​អារម្មណ៍​ថា​នៅ​លីវ​ ហើយ​គ្មាន​សន្តិភាព​ក្នុង​ចិត្ត​។ ខ្ញុំ​អាច​ព្យាបាល​ខ្លួនឯង​បាន​ល្អ​ជាង​អ្នកធ្វើ​ចំពោះ​ខ្ញុំ ចុះ​ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​អ្នក​??? ចាប់ពី​ពេល​នេះ​ទៅ​ គិត​ពី​អាជីវកម្ម​ខ្លួនឯង​​ និង​ចាកចេញ​ពី​ជីវិត​ខ្ញុំ ព្រោះ​ជីវិត​ខ្ញុំ​សប្បាយចិត្ត​ ដោយ​គ្មាន​​​មនុស្ស​តុកស៊ិក​ដូច​អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Anw អរគុណ​សម្លាញ់​របស់​ខ្ញុំ​សម្រាប់ Happy Divorce Party #HappySingleMom *​មិនមែន​មេម៉ាយ​ប្តី​លែង​ចោល​ទេ ស្តោះ​ទឹកមាត់​និយាយ​ម្តងទៀត ប្តី​ចរិត​មិនកើត​អ,ញ​ទារ​លែង​គ្នា ចឹ​ង​ម៉េច​? គាត់​មិន​សម​នឹង​ខ្ញុំ​ទេ (He doesn’t deserve me)»៕​​

Related posts