អាយុ​ខ្លី​ម្ល៉េះ​! អតីត​តារា​ចម្រៀង ជា ដេវីត ទទួលមរណភាព​, ជា វណ្ណ​រិទ្ធី បាន​ត្រឹម​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា លោក ជា ដេវីត អតីត​តារា​ចម្រៀង​ម្នាក់ និង​ត្រូវជា​បងប្រុស​របស់​ពិធីករ ជា វណ្ណា​រិ​ទ្ធ បាន​ទទួល​មរណភាព​ហើយ ដោយសារ​ជំងឺ កាលពី​យប់មិញ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​បងប្រុស​ខ្លួន​ជាច្រើន​សន្លឹក លោក ជា វណ្ណា​រិ​ទ្ធ លើកឡើងថា «​ដោយ​ក្តី​អាឡោះអាល័យ អាណិត​បំផុត​ចុង​ឆ្នាំ​២០២១ និង ដើមឆ្នាំ ២០២២ គាត់​ហូប​លែង​បាន ទឹក​លែង​ចូល រហូត​ស្គមរីងរៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ​បងប្រុស​ខ្ញុំ ដែល​បងប្អូន​ធ្លាប់​ស្គាល់​ជា​អតីត​តារា​ចម្រៀង ជា ដេវីត បាន​ទទួល​មរណភាព​ហើយ​ដោយ​ជំងឺ។ សូម​វិញ្ញាណក្ខន្ធ​បង​ទៅកាន់​សុគតិភព ជាតិ​ណាៗ សូម​កុំ​ឱ្យ អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត សូម​ឱ្យ​កម្មពៀរ ទាំងឡាយ​រសាយ​អស់​ត្រឹម​ជាតិ​នេះ​ចុះ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ​ នៅ​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០២២​នេះ លោក​ជា វណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ទៀត​ថា «​ពេលនេះ ​បងប្រុស​ខ្ញុំ ជា វណ្ណ​ដេ​ត ហៅ (​ជា ដេ​វិត​) ទៅ​បាន​សុខ​ហើយ​ គាត់​ទទួលមរណភាព​កាលពី​ថ្ងៃ ចន្ទ ៨​កើត ខែ បុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ៧:០០​នាទី​ល្ងាច ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៤០​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​​លើ ​សូម​គោរព ​អញ្ជើញ​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តភក្តិ បងប្អូន ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​កម្មវិធី បុណ្យ​គម្រប់ ៧​ថ្ងៃ និង ១០០​ថ្ងៃ​។ សូម​អរ​ព្រះ​គុណ និង អរគុណ ចំពោះ​សារ​រំលែក​ទុក្ខ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើកឡើង​របស់​លោក ជា វណ្ណា​រិ​ទ្ធ បាន​ធ្វើឱ្យ​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបា.ត់បង់​បងប្រុស​ជាទី​ស្រឡាញ់​របស់លោក ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ​ជា ដេវីត ក៏​ធ្លាប់​ជា​តារា​ចម្រៀង​ម្នាក់​ ដែល​តែង​លេច​មុខ​នៅ​តាម​ឆាក​ប្រគំ​តន្ត្រី​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា តែ​ក្រោយមក​ ក៏​បាត់​មុខ​លោក​តែ​ម្ដង មិន​នឹក​ស្មាន​ថា ​លោក​មាន​ជំ..ងឺ​ធ្ង.ន់ធ្ងរ​រហូតដល់​បា.ត់ បង់.ជីវិត​បែបនេះ​សោះ៕

Related posts