ញ័រដៃហើយ! ទីបំផុត​ ពូ​ម៉ៅ ចេញ​វីដេអូ សុំទោស​អ្នកស្រី ទ្រី ដា​ណា និង ឈប់​ទាមទារ​ទ្រព្យ​ហើយ ព្រោះតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ ដោយហេតុថា ពូ​ម៉ៅ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប៉ះ.ពាល់​ដល់​ខ្លួន​នោះ អ្នកស្រី ទ្រី ដា​ណា បាន​ឡាយ​វីដេអូ​យំ​គគ្រូក និង​បង្ហោះ​សារ​បកស្រាយ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​ការ​ទម្លាយ​រឿង​​​ពូ​ម៉ៅ ប្រើ​ហិ​,​ង្សា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ពូ​ម៉ៅ​វិញ តាំងពី​អ្នកស្រី ទ្រី ដា​ណា ទម្លាយ​រឿង​ជាច្រើន​នោះ​មក លោក​ហាក់​ស្ងប់ស្ងាត់ មិន​ធ្វើ​ការ​តបត​អ្វី​នោះ​ឡើយ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​នេះ លោក ក៏​បានចេញ​វីដេអូ សុំទោស​អតីត​ភរិយា​ជា​សាធារណៈ ជាមួយ​នឹង​ការ​សារភាព​កំហុស​កន្លងមក​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅលើ​វីដេអូ​នោះ លោក​បានដាក់​Caption​ថា «​ក្រោយពី​ដឹង​កំហុស​ក៏ដូចជា​គោរព​អនុសាសន៍ ខ្ញុំបាទ​សូម​ចេញ​វីដេអូ​សុំទោស​អតីត​ភរិយា​ខ្ញុំ ទ្រី​ដា​ណា ជា​សាធារណៈ និង​សុំ​អោយ​គាត់​លើកលែងទោស​អោយ​ខ្ញុំ ទុកពេល​អោយ​រូបខ្ញុំ បាន​កែប្រែ​គំនិត​គិត​អ្វីៗ​ល្អ​ឡើងវិញ និង​ព្រម​លែងលះ​ដោយ​សន្តិវិធី មិន​ទាមទារ​អ្វី​ទៀត​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​បងប្អូន​ឈប់​យល់​ច្រឡំ​​​លើ​អតីត​ភរិយា​ខ្ញុំ​ទៀត​ទៅ គាត់​តែងតែ​ជួយ​សង្គម​ក៏​ដូច​មនុស្ស​ជុំវិញ​គាត់ កូនចៅ​ក៏ដូចជា​តំណាង​គាត់ តែងតែ​គោរព​ស្រលាញ់​គាត់​ណាស់​។ សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅក្នុង​វីដេអូ ពូ​ម៉ៅ បាន​រៀបរាប់ថា លោក​សុំ​ចេញ​វីដេអូ ដើម្បី​សុំទោស​អតីត​ភរិយា​ជា​សាធារណៈ និង​ព្រម​ទទួលស្គាល់​កំហុស​គ្រប់​បែបយ៉ាង ដោយ​កន្លងមក​លោក​បាន​ធ្វើបាប ​អតីត​ភរិយា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពូ​ម៉ៅ បាន​សង្កត់​ធ្ងន់​ថា លោក និង​អតីត​ភរិយា បាន​ព្រម​លែងលះ​គ្នា ដោយ​សន្តិវិធី​។ ការ​បង្ហោះ​របស់​លោក​កន្លង​មក​ ក៏ដូចជា​ការ​ឡាយ គឺ​លោក​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង ដើម្បី​ចង់​យក​ឈ្នះ​គាត់​ប៉ុណ្ណោះ​។ តាម​ការពិត មិនមែន​ថា អតីត​ភរិយា ​​មិន​ដែល​ជួយ​គ្រួសារ​លោក​ទេ គឺ​គាត់​ជួយ​គ្រួសារ​លោក​ជា​​​រហូត តែ​ដោយសារ​លោក ចង់​យក​ឈ្នះ ទើប​បង្ហោះ​ធ្វើ​ឲ្យ​មហាជន មានការ​ស្អប់​គាត់ ដូចជា​ការ​ដាក់​គំនាប​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា តាមពិត លោក និង​អតីត​ភរិយា ព្រម​លែងលះ និង​បែងចែក​ទ្រព្យសម្បត្តិ​អស់ហើយ តែ​ដោយសារ​តែ​លោក ស្ដាប់​អ្នក​នៅ​ជិត​ខ្លួន បងប្អូន​ចាក់រុក ទើប​ធ្វើ​ឲ្យ​លោក​មានការ​ទាមទារ​​បន្ថែម​លើ​ទ្រព្យសម្បត្តិ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ការ​ចេញ​មុខ​សុំ​ទោស​នេះ ធ្វើឡើង ក្រោយ​ពី​អ្នក​ស្រី ទ្រី ដាណា ​ឡាយ​វីដេអូ​យំគគ្រូក និង​បង្ហោះ​សារ​ជា​បន្តបន្ទាប់ រៀបរាប់​រឿង​ពូម៉ៅ ធ្វើបាប ក្នុង​នោះ​សារ​ចុងក្រោយ ​អ្នកស្រី បាន​រៀបរាប់ថា «​កុំ​ឃើញ​ខ្ញុំ​ក្បាល​មួយ​ម្នាក់ឯង ចង់​ព្រួត​គ្នា​ទាំង​គ្រួសារ​មក​ធ្វើបាប​ខ្ញុំ ហេតុ​អី​មករក​រឿង​ខ្ញុំ​ទាំង​គ្រួសារ មិនអោយ​សុខ​ទាំងអស់គ្នា​។ ស្អ​.​ប់វ​ប្បធ​ម៌​អន្តរាគមន៍ ស្អ​.​ប់​រឿង​ប្រាប់ថា​មិន​អី​ទេ​ហ្នឹង បាន​គេ​ចេះតែ​ធ្វើបាប​មនុស្ស​ស្រី វ៉ៃ​ដំ ច្រំ​ធាក់ ហិ​.​ង្សា​គ្រប់យ៉ាង ហើយ​អោយនៅ​ទ្រាំ​ទៀត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តថា «​សា​.​ហាវ​ណាស់ ប្រើ​កាំ​.​ភ្លើង​.​ភ្ជង់ គំ​.​រាម​ស​.​ម្លា​ប់ ធ្លាប់​វ៉ៃ​.​ដំ​ទាំង​កូន​នៅក្នុង​ពោះ ដល់​ហើយ​មាន​អ្នក​អន្តរាគមន៍ មក​ថា​មិន​អី​ទេ មនុស្ស​ស្រី​ចាំតែ​រង.គ្រោះ​ចឹ​ង​មែន​??? ខឹ.ង​ណាស់ ស្ទើរ​ស្ទះ​ហើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​បន្ថែមទៀតថា «​ចង់ដឹងថា​អ្នកណា អន្តរាគមន៍​ជួយ​មនុស្ស​បែបនេះ ចង់ឃើញ​មុខ​ណាស់​? មាន​យុត្តិធម៌​ខ្លះ​ទេ សម្រាប់​មនុស្ស​ស្រី​ក្បាល​មួយ​តែឯង​នេះ​???? កាលពី​ថ្ងៃទី​១៧ ខែ​៦ ឆ្នាំ​២០២១ ថ្មីៗ​នេះ ពូ​ម៉ៅ​គាត់​វ៉ៃ​ខ្ញុំ​នៅ​សៀមរាប ចង់​សម្លា.ប់​ខ្ញុំ ទាំង​ខ្ញុំ​កំពុង​វះ.កាត់​ទៀត ទើប​មិនអាច​ទ្រាំ​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ អ្នកស្រី បានធ្វើការ​សុំទោស​អ្នកគាំទ្រ ចំពោះ​ការ​ដាច់ចិត្ត​ទម្លាយ​រឿង​នេះ​ថា «​តូចចិត្ត​ណាស់ សុំទោស ពុក​ម៉ែ បងប្អូន ទាំងអស់គ្នា​ផង​ បើ​នាង​ខ្ញុំ​មិន​រង​សំ.ពាធ​ខ្លាំងពេក នាង​ខ្ញុំ​ក៏​មិន​បង្ហោះ​ទៀត​ដែរ តែ​នេះ​ហួសហេតុ​ខ្លាំងណាស់ ដែល​អន្តរាគមន៍​ជួយ​មនុស្ស​ខូច​»៕ ដើម្បី កាន់តែ​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ​ខាងក្រោម​នេះ ៖

Related posts