ហួសហើយ! មុន​ចេញ​វីដេអូ សុំទោស​, ពូ​ម៉ៅ ពោល​ពាក្យ​យ៉ាង​កម្សត់​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ចិត្ត​មិន​ជាប់ ក៏​និយាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២​នេះ ពូ​ម៉ៅ បាន​ចេញ​វីដេអូ សុំទោស​អតីត​ភរិយា​របស់​ខ្លួន គឺ​អ្នកស្រី ទ្រី ដា​ណា និង​ប្រកាស​មិន​ទាមទារ​អ្វី​ទៀត​នោះ​ទេ ព្រមទាំង​ជូនពរ​ឲ្យ​អតីត​ភរិយា កាន់តែ​កាក់កប​លើ​មុខ​ជំនួញ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​វីដេអូ​សុំទោស​នោះ លោក​បានដាក់​Caption​ថា «​ក្រោយពី​ដឹង​កំហុស​ក៏ដូចជា​គោរព​អនុសាសន៍ ខ្ញុំបាទ​សូម​ចេញ​វីដេអូ​សុំទោស​អតីត​ភរិយា​ខ្ញុំ ទ្រី​ដា​ណា ជា​សាធារណៈ និង​សុំអោយ​គាត់​លើកលែងទោស​អោយ​ខ្ញុំ ទុកពេល​អោយ​រូបខ្ញុំ បាន​កែប្រែ​គំនិត​គិត​អ្វីៗ​ល្អ​ឡើងវិញ និង​ព្រម​លែងលះ​ដោយ​សន្តិវិធី មិន​ទាមទារ​អ្វី​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​បងប្អូន​ឈប់​យល់ច្រឡំ​លើ​អតីត​ភរិយា​ខ្ញុំ​ទៀត​ទៅ គាត់​តែងតែ​ជួយ​សង្គម​ក៏​ដូច​មនុស្ស​ជុំវិញ​គាត់ កូនចៅ​ក៏ដូចជា​តំណាង​គាត់ តែងតែ​គោរព​ស្រលាញ់​គាត់​ណាស់​។ សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ នៅក្នុង​វីដេអូ ពូ​ម៉ៅ បាន​រៀបរាប់ថា លោក​សុំ​ចេញ​វីដេអូ ដើម្បី​សុំទោស​អតីត​ភរិយា​ជា​សាធារណៈ និង​ព្រម​ទទួលស្គាល់​កំហុស​គ្រប់បែបយ៉ាង ដោយ​កន្លងមក​លោក​បាន​ធ្វើបាប អតីត​ភរិយា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​សង្កត់ធ្ងន់ថា លោក និង​អតីត​ភរិយា បាន​ព្រម​លែងលះគ្នា ដោយ​សន្តិវិធី​។ ការ​បង្ហោះ​របស់លោក​ក​ន្ល​ង​មក ក៏ដូចជា​ការ​ឡាយ គឺ​លោក​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង ដើម្បី​ចង់យក​ឈ្នះ​គាត់​ប៉ុណ្ណោះ​។ តាម​ការពិត មិនមែន​ថា អតីត​ភរិយា មិនដែល​ជួយ​គ្រួសារ​លោក​ទេ គឺ​គាត់​ជួយ​គ្រួសារ​លោក​ជា​រហូត តែដោយសារ​លោក ចង់យក​ឈ្នះ ទើប​បង្ហោះ​ធ្វើ​ឲ្យ​មហាជន មានការ​ស្អប់​គាត់ ដូចជា​ការដាក់​គំនាប​គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា តាមពិត លោក និង​អតីត​ភរិយា ព្រម​លែងលះ និង​បែងចែក​ទ្រព្យសម្បត្តិ​អស់ហើយ តែដោយសារ​តែ​លោក ស្ដាប់​អ្នក​នៅ​ជិត​ខ្លួន បងប្អូន​ចាក់រុក ទើប​ធ្វើ​ឲ្យ​លោក​មានការ​ទាមទារ​ប​ន្ថែ​ម​លើ​ទ្រព្យសម្បត្តិ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ចេញ​វីដេអូ សុំទោស​ខាងលើនេះ នៅ​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ ពូ​ម៉ៅ បាន​បង្ហោះ​រូបថត​១​សន្លឹក​កាល​នៅ​ជុំគ្នា​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ហើយ​រៀបរាប់​យ៉ាង​កម្សត់​ថា «​ក្រោយពី​ការរស់នៅ​បែក​គ្នា​មួយ​រយៈមក​ខ្ញុំ​បាន​ស្វែងយល់​កំហុស​ខ្លួនឯង​ជា​ច្រើន ​ដែល​បាន​ធ្វើ​ដាក់​ប្រពន្ធ​ខ្ញុំ ភាពកក់ក្តៅ​ខ្ញុំ​មិនដែល​ផ្តល់អោយ​គាត់​ទេ ហើយ​គាត់​តែងតែ​អនុគ្រោះ​អោយ​ខ្ញុំ​ជានិច្ច ខ្ញុំ​ពិតជា​ល្ងង់​ណាស់​មាន​ប្រពន្ធ​ល្អ​ថែ​មិនបាន។ មានតែ​ការ​សុំ​អភ័យទោស បង​ដឹង​ខុស​ហើយហើយ​ខ្ញុំ​ដឹងថា​អ្វីៗ​ហួស​អស់​ហើយ​មានតែ​ការ​សោកស្ដាយ​តែប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកទឹកចិត្ត និង​បង្ហាញ​ក្ដី​សង្ឃឹមថា «​សម្ដី​កូនប្រុស​ទ្រូង​ហត្ថ ពិតជា​ល្អ​ណាស់​ហ៊ា ខ្ញុំ​គិតថា​ កាល​ដឹង​កំហុស​មិនចេះ​ហួសពេល​ទេ ហ៊ា​, សង្ឃឹមថា​ចែ​អភ័យទោស​អោយ​បង​ម្តង​ទៀតផង​ចុះ​, តស៊ូ​ណា​ហ៊ា ​​ខ្ញុំ​ជឿ​ថា​ថ្ងៃ​ណា​1​ហ៊ា​និង​បានរស់នៅ​ជុំ​គ្រួសារ​ហ៊ា​វិញ​ហើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​បាន​ឮ​សំដី​មួយ​ម៉ាត់​នេះហើយ ចង់​ស្រក់​ទឹក​ភែ្នក​, ជូនពរ​អោយ​ពូ​ម៉ៅ​ជុំ​មួយ​ដា​នា​វិញ​ចុះ​ស្រលាញ់​អ្នក​ទាំងពីរ​, ជូន​ពរ​ឣោ​យ​ប្ឣូន​ត្រូវ គា្ន​វិញ​ចុះ​ស្រលាញ់​ជា​រៀង​រហូត​, នាវា​ជីវិត​, គុំ​គិត​​ច្រើន​ពេក​បង គង​មាន​ថ្ងៃ​ណាមួយ​បងស្រី​នឹង​លើក​ទោស​អោយ​បង​ហើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្មាន​ប្រពន្ធ​ណា​មិន​ស្រឡាញ់​ប្ដី​ទេ​បង ​មកពី​ពេល​មនុស្ស​ខឹង​ពេក​ និយាយ​ទៅ​អោយ​អស់​កំហឹង​ធូរ​ក្នុង​ចិត្ត​គ្រួសារ​ណា​ក៏​ចេះ​ឈ្លោះ​គ្នា​ដែរ​បង​ ខ្ញុំ​សូម​ជូនពរអោយ​បង ​និង​ចែ​ត្រូវ​គ្នា​វិញ ​ស្រឡាញ់ ​បង​ទាំងពីរ​ណាស់​, មើលមុខ​ប្រពន្ធ​ដឹង​ហើយ ថា​ស្រលាញ់​ប្តី​ណាស់​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Related posts