ជឿ​អត់​? ឃើញ​ប្រពន្ធ​ហូរ​ទឹកភ្នែក​, ពូ​ម៉ៅ ខ្លោច​ចិត្ត ស្រាប់តែ​មានការ​អះអាង​ថា តួ​ប្រុស តួ​ស្រី ជិត​ជួប​គ្នា​វិញ​ហើយ (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ជ​,​ម្លោះ​ក្នុង​គ្រួសារ រវាង អ្នកស្រី ទ្រី ដា​ណា និង​ពូ​ម៉ៅ បាន​បន្ត​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ហើយ​សញ្ញា​នៃ​ការ​ជួប​ជុំ​គ្នា​វិញ ក៏​ហាក់​ដូចជា​កាន់តែ​ឆ្ងាយ​ផង​ដែរ។ ទោះ​យ៉ាង​ណា អ្នក​ខ្លះ​នៅតែ​ជឿថា ពួកគេ​នឹង​ជួប​គ្នា​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ ពូ​ម៉ៅ បាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​សោកស្ដាយ ចំពោះ​ទង្វើ​របស់​ខ្លួន​លើ​អ្នកស្រី ទ្រី ដា​ណា កន្លងមក ជាមួយ​នឹង​ការ​ស្ដី​ឲ្យ​ខ្លួនឯង​ថា ល្ងង់ ដែល​មិនអាច​ថែរក្សា​ប្រពន្ធ​ល្អ​បាន​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក ពូ​ម៉ៅ បាន​រៀបរាប់ថា «​ក្រោយពី​ការរស់នៅ​បែក​គ្នា​មួយរយៈ​មក​ខ្ញុំ​បាន​ស្វែងយល់​កំហុស​ខ្លួនឯង​ជាច្រើន ដែល​បានធ្វើ​ដាក់​ប្រពន្ធ​ខ្ញុំ ភាពកក់ក្តៅ​ខ្ញុំ​មិនដែល​ផ្តល់អោយ​គាត់​ទេ ហើយ​គាត់​តែងតែ​អនុគ្រោះ​អោយ​ខ្ញុំ​ជានិច្ច ​ខ្ញុំ​ពិតជា​ល្ងង់​ណាស់​មាន​ប្រពន្ធ​ល្អ​ថែ​មិនបាន​​។ មានតែ​ការសុំ​អភ័យទោស បង​ដឹង​ខុស​ហើយ​ហើយ​ខ្ញុំ​ដឹងថា​អ្វីៗ​ហួស​អស់ហើយ​មានតែ​ការសោកស្ដាយ​តែប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញ​ពូ​ម៉ៅ និយាយ​បែបនេះ អ្នកគាំទ្រ ជាច្រើន បាន​សម្ដែង​ការ​អាណិត​ចំពោះ​លោក ព្រមទាំង​លើកទឹកចិត្ត និង​ផ្ដល់​យោបល់ ក្នុង​នោះ មតិ​មួយ មិន​ត្រឹមតែ​ផ្ដល់​យោបល់​នោះទេ ថែមទាំង​អះអាង​ថា តួ​ប្រុស តួ​ស្រី ខាងលើនេះ ជិត​ជួប​គ្នា​វិញ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Jessica Ho» បានផ្ដល់​យោបល់​ថា «​ទៅ​នៅ​ជាមួយ​ប្រពន្ធ​វិញ​ទៅ​ស្រួល​ណាស់​ព្រោះ​ប្រពន្ធ​មាន​លុយ​ច្រើន ហើយ​មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ​អ្នកណា​ ដែលថា​មិន​ចង់បាន ពេល​ញ៉ាំ​បាយ​មាន​គេ​យក​មក​ឲ្យ​អាវ ​មាន​គេ​បោក​មានអ្វីៗ​គ្រប់​បែប​យ៉ាង​អ្នកណា​ ដែល​ថា​មិន​ចង់បាន​គ្រាន់តែ​ពី​ប្រពន្ធ​ចាស់​បន្តិច​ក៏​មិន​អី​ដែរ ហើយ​ត្រូវ​ទ្រាំ​នឹង​សំដី​ប្រពន្ធ​ព្រោះ​ហេតុ​អ្វី​ប្រពន្ធ​មាន​ជាង​ប្ដី​ត្រូវ​ទ្រាំ​បន្តិច​បាន​រស់​នៅ​ជាមួយគ្នា​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ មតិ​ខាងលើ បាន​ប្រាប់​ទៅ​អ្នក​ចូល ខំ​មិន​ឆ្លើយឆ្លង​ជាមួយ​ខ្លួន ដោយ​អះអាង​ថា « រឿង​តួ​ប្រុស​តួ​ស្រី ជិត​ជួបគ្នា​វិញ​ហើយ ចាំមើល​ទៅ​បង​និយាយ​មិន​ខុស​ទេ​»​។ គេ​ចាំ​មើល​ថា​តើ ការ​ទស្សន៍ទាយ​នេះ ពិតជា​ត្រឹមត្រូវ ឬ​យ៉ាងណា​? មានតែ​ពេលវេលា​ទេ ទើប​អាច​បញ្ជាក់​បាន ពិសេស វា​ស្ថិត​លើ អ្នកស្រី ទ្រី ដា​ណា នឹង​ផ្ដល់​ឱកាស​ឲ្យ​ពូ​ម៉ៅ បាន​រស់នៅ​ជួបជុំគ្នា​វិញ ឬ​យ៉ាងណា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយ​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​រួចមក នៅ​ព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ​២០២២ ពូម៉ៅ បាន​ចេញ​វីដេអូ សុំ​ទោស​អ្នកស្រី ទ្រី ដាណា ដោយ​​ដាក់​Captionថា «​ក្រោយពី​ដឹង​កំហុស​ក៏ដូចជា​គោរព​អនុសាសន៍ ខ្ញុំបាទ​សូម​ចេញ​វីដេអូ​សុំទោស​អតីត​ភរិយា​ខ្ញុំ ទ្រី​ដា​ណា ជា​សាធារណៈ និង​សុំអោយ​គាត់​លើកលែងទោស​អោយ​ខ្ញុំ ទុកពេល​អោយ​រូបខ្ញុំ បាន​កែប្រែ​គំនិត​គិត​អ្វីៗ​ល្អ​ឡើងវិញ និង​ព្រម​លែងលះ​ដោយ​សន្តិវិធី មិន​ទាមទារ​អ្វី​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បងប្អូន​ឈប់​យល់​ច្រឡំ​លើ​អតីត​ភរិយា​ខ្ញុំ​ទៀត​ទៅ គាត់​តែងតែ​ជួយ​សង្គម​ក៏​ដូច​មនុស្ស​ជុំវិញ​គាត់ កូនចៅ​ក៏ដូចជា​តំណាង​គាត់ តែងតែ​គោរព​ស្រលាញ់​គាត់​ណាស់​។ សូម​អរគុណ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅក្នុង​វីដេអូ ពូ​ម៉ៅ បាន​រៀបរាប់​ថា លោក​សុំ​ចេញ​វីដេអូ ដើម្បី​សុំទោស​អតីត​ភរិយា​ជា​សាធារណៈ និង​ព្រម​ទទួលស្គាល់​កំហុស​គ្រប់បែបយ៉ាង ដោយ​កន្លងមក​លោក​បាន​ធ្វើបាប អតីត​ភរិយា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​សង្កត់ធ្ងន់ថា លោក និង​អតីត​ភរិយា បាន​ព្រម​លែងលះ​គ្នា ដោយ​សន្តិវិធី​។ ការ​បង្ហោះ​របស់លោក​ក​ន្ល​ង​មក ក៏ដូចជា​ការ​ឡាយ គឺ​លោក​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង ដើម្បី​ចង់យក​ឈ្នះ​គាត់​ប៉ុណ្ណោះ​។ តាម​ការពិត មិនមែន​ថា អតីត​ភរិយា មិនដែល​ជួយ​គ្រួសារ​លោក​ទេ គឺ​គាត់​ជួយ​គ្រួសារ​លោក​ជា​រហូត តែដោយសារ​លោក ចង់យក​ឈ្នះ ទើប​បង្ហោះ​ធ្វើ​ឲ្យ​មហាជន មានការ​ស្អប់​គាត់ ដូចជា​ការ​ដាក់​គំនាប​គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា តាមពិត លោក និង​អតីត​ភរិយា ព្រម​លែងលះ និង​បែងចែក​ទ្រព្យសម្បត្តិ​អស់ហើយ តែ​ដោយសារ​តែ​លោក ស្ដាប់​អ្នក​នៅ​ជិត​ខ្លួន បងប្អូន​ចាក់រុក ទើប​ធ្វើ​ឲ្យ​លោក​មានការ​ទាមទារ​បន្ថែម​​លើ​ទ្រព្យសម្បត្តិ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចេញ​វីដេអូ​សុំ​ទោស​នេះ​ ​ ធ្វើឡើង ក្រោយ​ពី​អ្នក​ស្រី ទ្រី ដាណា ​ឡាយ​វីដេអូ​យំគគ្រូក និង​បង្ហោះ​សារ​ជា​បន្តបន្ទាប់ រៀបរាប់​រឿង​ពូម៉ៅ ធ្វើបាប ក្នុង​នោះ​សារ​ចុងក្រោយ ​អ្នកស្រី បាន​រៀបរាប់​ថា «​កុំ​ឃើញ​ខ្ញុំ​ក្បាល​មួយ​ម្នាក់ឯង ចង់​ព្រួត​គ្នា​ទាំង​គ្រួសារ​មក​ធ្វើបាប​ខ្ញុំ ហេតុ​អី​មករក​រឿង​ខ្ញុំ​ទាំង​គ្រួសារ មិនអោយ​សុខ​ទាំងអស់គ្នា​។ ស្អ​.​ប់វ​ប្បធ​ម៌​អន្តរាគមន៍ ស្អ​.​ប់​រឿង​ប្រាប់ថា​មិន​អី​ទេ​ហ្នឹង បាន​គេ​ចេះតែ​ធ្វើបាប​មនុស្ស​ស្រី វ៉ៃ​ដំ ច្រំ​ធាក់ ហិ​.​ង្សា​គ្រប់យ៉ាង ហើយ​អោយនៅ​ទ្រាំ​ទៀត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តថា «​សា​.​ហាវ​ណាស់ ប្រើ​កាំ​.​ភ្លើង​.​ភ្ជង់ គំ​.​រាម​ស​.​ម្លា​ប់ ធ្លាប់​វ៉ៃ​.​ដំ​ទាំង​កូន​នៅក្នុង​ពោះ ដល់​ហើយ​មាន​អ្នក​អន្តរាគមន៍ មក​ថា​មិន​អី​ទេ មនុស្ស​ស្រី​ចាំតែ​រង.គ្រោះ​ចឹ​ង​មែន​??? ខឹ.ង​ណាស់ ស្ទើរ​ស្ទះ​ហើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​បន្ថែមទៀតថា «​ចង់ដឹងថា​អ្នកណា អន្តរាគមន៍​ជួយ​មនុស្ស​បែបនេះ ចង់ឃើញ​មុខ​ណាស់​? មាន​យុត្តិធម៌​ខ្លះ​ទេ សម្រាប់​មនុស្ស​ស្រី​ក្បាល​មួយ​តែឯង​នេះ​???? កាលពី​ថ្ងៃទី​១៧ ខែ​៦ ឆ្នាំ​២០២១ ថ្មីៗ​នេះ ពូ​ម៉ៅ​គាត់​វ៉ៃ​ខ្ញុំ​នៅ​សៀមរាប ចង់​សម្លា.ប់​ខ្ញុំ ទាំង​ខ្ញុំ​កំពុង​វះ.កាត់​ទៀត ទើប​មិនអាច​ទ្រាំ​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ អ្នកស្រី បានធ្វើការ​សុំទោស​អ្នកគាំទ្រ ចំពោះ​ការ​ដាច់ចិត្ត​ទម្លាយ​រឿង​នេះ​ថា «​តូចចិត្ត​ណាស់ សុំទោស ពុក​ម៉ែ បងប្អូន ទាំងអស់គ្នា​ផង​ បើ​នាង​ខ្ញុំ​មិន​រង​សំ.ពាធ​ខ្លាំងពេក នាង​ខ្ញុំ​ក៏​មិន​បង្ហោះ​ទៀត​ដែរ តែ​នេះ​ហួសហេតុ​ខ្លាំងណាស់ ដែល​អន្តរាគមន៍​ជួយ​មនុស្ស​ខូច​»៕ ដើម្បី កាន់តែ​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ​ខាងក្រោម​នេះ ៖

Related posts