វីវរ​ហើយ! ស្ថាប័ន​ជំនាញ ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ ជា​ផលិតផល ​ប្រ៊េ​ន ​​DMLN​របស់​អ្នក​នាង ដេត ម៉ាលីណា ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​, នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង ជា​ផលិតផល ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​នេះ ធ្វើឡើង នៅក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ត្រង់​ចំណុច​ផ្ទះ​លេខ​៤៧២ ផ្លូវ​លេខ​ដោ​ន​ថោ​ន​៧ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយពី​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​កម្លាំង​ជំនាញ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងសំអាង ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផល​ប៉ះពាល់​ដល់​រាងកាយ​ និង​ស្បែក​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច មិនបាន​ធ្វើការ​ដកហូត​សម្ភារៈ​វត្ថុតាង​យកទៅ​នោះទេ ហើយក៏​បាន​ដក​កម្លាំង​ទៅវិញ​តែម្ដង​៕​​

Related posts