មកដឹងពីកិច្ចសម្រុះសម្រួលរវាងបុរី VIP និង អតិ ថិជនដែលប្រតិកម្ម

ភ្នំពេញ:យោងតាមកំណត់ហេតុប្រជុំក្រោយការស ម្រុះសម្រួលរវាងបុរីVIPនិងអតិថិជនក្រោមការដឹក នាំរបស់លោកស្រីអភិបាលខណ្ឌដង្កោគឺបុរីវីអាយភី និងអតិថិជនដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីដ-១៩នោះបានប ង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយដោយឈានដល់ការឯកភាពគ្នាភាគច្រើនក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះ សម្រួ ល និង ជាសាក្សីផ្ទាល់។


លោកស៊ុំ ស៊ីដេតប្រធានគ្រប់គ្រងបុរីVIPជាតំណា ងអោយលោក ហម រ៉ន និងលោក វ៉ន វណ្ណៈ នាយ កក្រុមហ៊ុនបុរីវីអាយភីបានលើកឡើងថាដើម្បីបញ្ច ប់នូវភាពចម្រូងចម្រាស់គឺក្នុងឆ្នាំ២០២២នេះក្រុម ហ៊ុននឹងសម្រេចអោយបាននូវផែនការហិរញ្ញវត្ថុប ញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ជូនដល់ប្រជា ពលរដ្ឋ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការផង ជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់។

ក្រុមហ៊ុនប្រកាសថានឹងមិនធ្វើអោយមានការយឺត យ៉ាវក្នុងការប្រគល់ផ្ទះជូនដូចពេលកូវីដកំពុងផ្ទុះ ឡើងនោះឡើយក្រោយការឯកភាព។លោកថាម កទល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី៨០ភាគរយរួចហើយហើយបញ្ហាដែលបានយឺតយ៉ាវ រហូតអ្នកខ្លះផ្ទុះការតវ៉ានោះ មិ នមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺប ណ្ដាលមកពីបញ្ហាកូវីដ-១៩ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់តែម្ដង ព្រោះតែបញ្ហាកម្មករមិនហ៊ានមកធ្វើការ និង ដោយសារតែកត្តាសម្ភារះសំ ណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកុម្ម៉ង់ដើម្បីពន្លឿនដល់ការសាងសង់ ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវបានរាំងខ្ទប់។


លោកបានធ្វើការពន្យល់ថាបញ្ហាដែលក្រុមហ៊ុនបា នជួបប្រទះ គឺដោយសារតែកូវីត១៩ផ្ទុះខ្លាំងស្របពេលដែលមានអតិថិជនជាច្រើនមានការពន្យាពេ លបង់លុយ និង ខ្លះស្នើសុំមិនបង់តែម្ដងដែលត ម្រូវអោយក្រុមហ៊ុនក៏ត្រូវមានការយោគយល់។ក្នុងនោះ ការបង្រួមក្បាលដីបញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដីជូនដល់ពលរដ្ឋក៏ត្រូវប្រើពេលវេ លាផងដែរ ទើបការងារកន្លងមកមានភាពយឺតយ៉ាវ ហើយបង្កអោយអតិថិជនខ្លះមានរឿងអន់ចិត្ត។

នៅចំពោះមុខ លោកស្រី គឹម ញឹក អភិបាលខ័ណ្ឌដង្កោលោក ស៊ុំ ស៊ីដេតបានបញ្ជាក់នៅក្នុងឯកសា រថាគម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុនបុរីវីអាយភីនៅភ្នំពេញ នឹងមិនអោយយឺតយ៉ាវទៀតទេហើយក្រុមហ៊ុនត្រូវតែសម្រេចប្រគល់ផ្ទះជូនដល់អតិថិជ នមិនអោយហួសពីចុងឆ្នាំ២០២២នេះឡើយដោ យក្រុមហ៊ុនក៏នឹងធ្វើប័ណ្ណបំបែកក្បាលដីជាបន្តប ន្ទាប់ហើយអោយបានលឿនបំផុតក្រោយការប្រគ ល់ផ្ទះជូន។ក្រុមហ៊ុនបានដាក់កំហិតអោយក្រុមហ៊ុ នសាងសង់ត្រូវតែបញ្ចប់ការសាងសង់អោយបានទាំងស្រុងនៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ដើម្បីអោយមានទំនុកចិត្តដល់គ្រប់អតិថិជនក្រោយការព្រមព្រម។


លោកថា ក្រុមហ៊ុនសូមទទូចអោយអតិថិជនមាន ការយោគយល់ហើយប្រសិនបើមានចម្ងល់ឬមានបញ្ហា ចង់អោយក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យបុរីវីអាភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរីគ្រប់ម៉ោងធ្វើការ ជៀសជាងមិនបានជ ជែកគ្នា ហើយធ្វើការតវ៉ា។ នៅក្នុងលិខិតនោះគេឃើញតំណាងអតិថិជនជាច្រើនបានទទួលយកដោយការពេញចិត្ត ដែលយោងតាមលិខិតកំណត់ ហេតុផ្លូវការរបស់លោក ស៊ុំ ស៊ីដេត គឺអតិថិជនដែលទទួលយកដំណោះស្រាយ សុទ្ធតែអបអរសា ទរ និង សប្បាយចិត្ត ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់បុរី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ បើទោះជាមានការមិនពេញចិត្តពីម្ចាស់លំនៅដ្ឋានខ្លះ។

ក្រឡេកទៅមើលបុរីវីអាយភីឯណោះវិញ ក៏ឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងខុសប្លែកពីពេលមុនផងដែរផងដើ ម្បីអោយការសាងសង់រួចរាល់មុនកំណត់ ព្រោះបើតាមការរំពឹងទុករបស់លោក ស៊ុំ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល។ ផ្អែកតាមកិច្ចសម្របសម្រួលនេះ គេជឿជាក់ថាអតិថិជនពិតជាមើលឃើញពីបរិយាកាសដែលបានកើតឡើងនៅកម្ពុជា ហើយនឹងទទួលយកដំណោះស្រាយយ៉ាងពេញចិត្ត ស្របគ្នាដែលបុរីក៏បង្ហាញពីឆន្ទៈកាន់តែខ្លាំង ក្នុងការដោះស្រាយ៕

Related posts