នោះ! ក្រោយ​ស្ថាប័ន​ជំនាញ ចុះ​ត្រួត​ពិនិត្យ​ទីតាំងនេះ ហើយ​ដក​កម្លាំង​វិញ, លោកជំទាវ ហ៊ុន ស៊ីណាត លើកឡើង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ ជា​ផលិតផល​ ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​នេះ ធ្វើឡើង នៅក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ត្រង់​ចំណុច​ផ្ទះ​លេខ​៤៧២ ផ្លូវ​លេខ​ដោ​ន​ថោ​ន​៧ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយពី​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​កម្លាំង​ជំនាញ បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងសំអាង ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផល​ប៉ះពាល់​ដល់​រាងកាយ​ និង​ស្បែក​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច មិនបាន​ធ្វើការ​ដកហូត​សម្ភារៈ​វត្ថុតាង​យកទៅ​នោះ​ទេ ហើយក៏​បាន​ដក​កម្លាំង​ទៅវិញ​តែម្ដង​។ ពាក់ព័ន្ធ​រឿងរ៉ាវខាងលើនេះ ត្រូវបាន​សារព័ត៌មាន​ជាច្រើន​យក​ទៅចុះផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​ការ​ចុះផ្សាយ​នោះ, លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​លើក​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២​ដូច្នេះ​ថា «​សព្វថ្ងៃនេះ សូម​អោយ​អ្នកលក់​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះ,ពាល់​ដល់​សុខុមាលភាព​រាស្ត្រ​ខ្ញុំ​មិន​ចូលចិត្ត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បន្ត​ថា «​ដូច​ឮ​ថា​មាន​អ្នក​ជួយ​អន្តរាគមន៍​ឲ្យ​អ្នក​ទៅ​ពិនិត្យ​នោះ​ដកក,ម្លាំង​ចេញ​​បើមាន​ប,ញ្ហា​ដូច​គេ​និយាយ​មែន​នោះ​រាស្ត្រ​ស្លូតត្រង់​ដែល​ជួប​ការប៉ះ,ពាល់​ដល់​ស្បែក​គាត់​អស់សង្ឃឹម​​លើ​ច្បាប់​ហើយ ​បន្តិច​អន្ត,រាគមន៍​មិន​គិត​ផលប៉ះ,ពាល់​រាស្ត្រ​ទេ​ចង់តែ​ចំណេញ​លុយ​»៕​​​

Related posts