មិន​ទុក​ឲ្យ​ឆ្ងល់! ក្រោយ​រឿង​នេះ​ល្បី​សុសសាយ, ​មាន​គេ​ចោ.ទ​លោក ឌួង ឆាយ​ ធ្វើ​បាប​អតីត​ភរិយា​ ទើប​លោក​​​ លើក​ជា​សំណួរ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ ជា​ផលិតផល​ ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​នេះ ធ្វើឡើង នៅក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ត្រង់​ចំណុច​ផ្ទះ​លេខ​៤៧២ ផ្លូវ​លេខ​ដោ​ន​ថោ​ន​៧ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយពី​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​កម្លាំង​ជំនាញ បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងសំអាង ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផល​ប៉ះពាល់​ដល់​រាងកាយ​ និង​ស្បែក​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច មិនបាន​ធ្វើការ​ដកហូត​សម្ភារៈ​វត្ថុតាង​យកទៅ​នោះ​ទេ ហើយក៏​បាន​ដក​កម្លាំង​ទៅវិញ​តែម្ដង​។ ក្រោយ​រឿងនេះ​ល្បី​សុសសាយ មាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​នោះ មាន​គេ​ចោ​,​ទ លោក​ឌួង ឆាយ ថា ធ្វើបាប​អតីត​ភរិយា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​ចោ​.​ទ​ប្រកាន់​នេះ លោក​ឌួង ឆាយ បាន​ចែករំលែក​ព័ត៌មាន ដែល​ចុះផ្សាយ​រឿង​ខាងលើ ហើយ​លើកឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ថា «​ មាន​គេ​ខ​ល​មក​សួរ​ខ្ញុំ​ជាច្រើន​មាន​ទាំង​អ្នក ដែល​ចោ​.​ទ​ខ្ញុំ​ទៀត​ថា ខ្ញុំ​ធ្វើបាប​នាង​។ ចុះ​ពេល​នាង​ស្រ​.​វឹង​បើកឡាន​បុ​.​ក​ទ្រូងផ្លូវ​មិច​បាន​មិន​ចោ​.​ទ​ខ្ញុំ​ផង​ថា​ខ្ញុំ​អ្នកបញ្ជា​អោយ​នាង​ផឹក​ហើយ​អោយ​នាង​បើកឡាន​បុក​ទ្រូងផ្លូវ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ខ្ញុំ​បានធ្វើ​ខ្ញុំ​មិន​ខ្លា​ចនឹង​បញ្ចេញ និង​ទទួល​នោះទេ​។​ពីព្រោះ​មនុស្ស​ខ្ញុំ ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ពោរពេញ​ដោយ​ការទទួលខុសត្រូវ​តាំងពីដើម​រហូតមកដល់​ពេលនេះ​។ ហើយ​លោក​ឯង​មាន​បុណ្យស័ក្ដិ​តួនាទី​ជា​ស្អី​ដែរ បាន​លោក​ឯង​អន្តរាគមន៍​រឿង​គេ​នឹង លោក​ឯង​ជា​ស្អី​ដែរ​ហាស​បាន​ដើរ​កាង​គេ​កាង​ឯង​គ្រប់​រឿង​ចឹ​ង ហើយ​មក​ចោ​.​ទ​ខ្ញុំ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មានមុខមាត់​ប៉ុណ្ណា​ណី​ជាប់​សាច់ឈាម​អ្នកធំ​ទៀត ប៉ុន្តែ​ដើរ​កាង​តែ​រឿង​គ្រួសារ​គេ រឿង​រកស៊ី​ខុសច្បាប់​គ្រ​.​ប់ប​.​ទ​ល្មើស​។ ហើយ​អាជ្ញាធរ​ជាតិ និង​ព្រះរាជអាជ្ញារង​ទាំងមូល​ខ្លាច​គេ មិន​ហ៊ាន​អនុវត្ត​ច្បាប់​ទាំង ​ដែល​មាន​បទ​ល្មើ​.​ស​តើ​អោយ​ប្រជាពលរដ្ឋ​ទៅ​ជឿជាក់​រំពឹង​លើ​អ្វី​ទៀត​? ខ្ញុំ​សំណូមពរ​បងៗ​សារព័ត៌មាន​ឈប់​ដាក់ឈ្មោះ​ខ្ញុំ​ជាមួយ​រឿង​នាង​ទៀត​។ លើក​មុន​បើកឡាន​បុក​ទ្រូងផ្លូវ​ក៏​ដាក់ឈ្មោះ​ខ្ញុំ​ដែរ​! មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​បាន​ចែករំលែក​សារព័ត៌មាន​ផ្សេងទៀត ដែល​ចុះផ្សាយ​រឿង​នេះ​ដែរ ហើយ​លើកឡើង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ថា «​ពេល​ខ្ញុំ​បង្ហោះ​បកស្រាយ​គេ​ថា​ខ្ញុំ​មានខ្លួន​ដល់ពេល​ខ្ញុំ​នៅ​ស្ងៀម​ក៏​គេ​ថា​មានខ្លួន​ដែរ ​បាន​នៅ​ស្ងៀម​ពីព្រោះ​រឿង​ល្បី​។ ធ្វើ​យ៉ាង​មិច​ក៏​ខុស​គឺ​ខុស​រហូត​។ ខុស​គ្មាន​ថ្ងៃ​ត្រូវ​ឱ​ខ្ញុំ​អើយ​ ឌួង ឆាយ​»៕ ​​​

Related posts