ស្ត្រី​ម្នា​ក់រង​ការចោទប្រកាន់ថា​ឆបោក​លុយ​គេ​រាប់​ម៉ឺ ន​ដុល្លារ​

ភ្នំពេញ:ស្រ្តីម្នាក់ដែលមានជីវភាពរស់នៅហ៊ឺហារលូ យឆាយ នៅលើទឹកដីខេត្តបាត់ដំបងកំពុងត្រូវបានមនុស្សមួយក្រុមដែលរួមមានមេតុងទីននិងកូនតុង ទីនជាច្រើននាក់ដាក់បណ្ដឹងពីបទឆបោកបន្ទាប់ពីអ្នកស្រីបានដេញតុងទីនស្ទើរតែគ្រប់ក្បាលហើយមិនព្រមបង់ត្រលប់និងគេចវេសមិនព្រមចូលខ្លួនដោះស្រាយ។

ទន្ទឹមគ្នានោះគេឃើញមានការបែកធ្លាយនៅពាក្យប ណ្ដឹងលើបុគ្គលរូបនេះផងដែរ។យោងតាមប្រភពព័ត៌មានស្ត្រីដែលរងបណ្ដឹងឆបោកនិងកំពុងត្រូវបា នគេចែកចាយដំណឹងអាស្រូវនេះមានឈ្មោះថាស៊ិ ន សុខឃឿន គឺជាកូនតុងទីនដែលបានលេងច្រើនក្បាលតែម្នាក់ដោយគ្រាន់តែខ្សែក្បាល៥០មួយគឺប្រមូលលុយបានប្រមាណជាង៣ម៉ឺនដុល្លារមុនពេ លគេចវេស។

នៅក្នុងពេលនេះមានការបញ្ជាក់ថាឈ្មោះស៊ិន សុខឃឿន នេះត្រូវបានមេតុងទីន និង កូនតុងទីនមួ យចំនួនបានដាក់បណ្ដឹងទៅកាន់ផ្លូវច្បាប់ហើយប ន្ទាប់ពីព្យាយាមសុំការសម្របសម្រួល តែបុគ្គលឈ្មោះនេះគឺនៅតែមិនព្រមចូលខ្លួនដោះស្រាយ ហើយបន្តគេចវេស។ក្រុមអ្នកចោទប្រកាន់បុគ្គលនេះបានស្នើអោយអ្នកស្រីចេញមុខដោះស្រាយជា បន្ទាន់មុនពេលមានវិធានការណ៍កាន់តែធ្ងន់ជាងនេះតាមផ្លូវច្បាប់ដែលក្រុមអ្នកចោទប្រកាន់បានទ ម្លាយថាឈប់ទុកឱកាសអោយ។

យ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពដែលទម្លា យចេញពីក្រុមអ្នកលេងតុងទីនដែលអះអាងថាពួ កគេបានរងគ្រោះពីឈ្មោះខាងលើដេញយកលុយហើយមិនដោះស្រាយប៉ុណ្ណោះប៉ុន្តែការពិតយ៉ាង នោះណាគឺមានតែអ្នកស្រី ស៊ិន សុខឃឿន ម្នាក់ប៉ុ ណ្ណោះដែលអាចបកស្រាយបាន។

ជុំវិញព័ត៌មាននេះដែរគេមិនទាន់ឃើញមានការបក ស្រាយពីបុគ្គលខាងលើទេ។ដូច្នេះសារព័ត៌មានយើ ងខ្ញុំរង់ចាំសម្រាប់ការបំភ្លឺរបស់អ្នកស្រីដើម្បីអោយច្បាស់ពីព័ត៌មាននេះ៕

Related posts