ត្រេក​អរ​ជំនួស! ឃើញ​តាចេក លក់​ផ្លែ​ឈើ​តាម​ចិញ្ចើម​ផ្លូវ ហើយ​ជួប​គ្រោះ.ថ្នាក់, អ្នកស្រី ទ្រី ដាណា ក៏​សម្រេច​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖​ លោក​ឈុំ ប៊ុន​ឈឿន ហៅ​តា​ចេក ធ្លាប់ជា​តារា​កំប្លែង​មាន​ប្រជាប្រិយភាព ហើយ​បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​អស់​រយៈពេល​ជា​យូរ​ដែរ​ហើយ​នោះ នៅតែ​បន្ត​លក់​ផ្លែឈើ​ដដែល នៅមុខ​រី​សត កាច់ជ្រុង​ផ្លូវ​ចូល​ដំណាក់​ដំរី សូម​បងប្អូន​ជិះ​ឆ្លងកាត់​ទីនេះ ជួយ​ទិញ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ លោកតា​ចេក បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ជាមួយនឹង​ការ​សរសេរ​សារ​យ៉ាង​ខ្លី​ថា «​គីរីរម្យ​យើង​នឹង​បើ​ចង់​ហូប​អាច​ចូល​ទិញ​បាន​អគុណ​សុខ​សប្បាយ​ណា​លក់​មុខ​រី​សត​កាច់ជ្រុង​ផ្លូវ​ចូល​ដំណាក់​ដំរី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ប្រាប់​គេហទំព័រ​ក្នុង​ស្រុក​នា​ពេល​កន្លង​មក តាចេក បាន​បញ្ជាក់​ថា លោក​​មាន​កូន​ស្រី​ម្នាក់​​ បាន​ទៅ​រក​ស៊ី​លក់​ផ្លែ​ឈើ​នៅ​ស្ពាន​​ទី​២ ផ្លូវ​ឡើង​ទៅ​ភ្នំ គិរីរម្យ ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​លោក​តែង​តែ​ទៅ​លេង​ញឹក​ញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា នៅ​ទី​នោះ​បច្ចុប្បន្ន​ដល់​រដូវ​​ផ្លែ​ឈើ​ច្រើន​មិន​ថា ទុរេន សាវម៉ាវ ដូង កំពីង​រាជ គឺ​​សម្បូរ​ខ្លាំង​ណាស់ ដូច្នេះ បើ​សិន​ជា​បង​​ប្អូន​​ទៅ​លេង​ទី​នោះ សូម​ជួយ​ទិញ​កូន​ស្រី​លោក​ផង ហើយ​ចំពោះ​អ្នក​ភ្នំពេញ​វិញ ​អាច​​ទាក់​ទង​បាន លោក​នឹង​ឲ្យ​កូន​ស្រី​​ផ្ញើ​មក ដឹក​ឲ្យ​ដល់​ផ្ទះ​តែ​ម្ដង ​តម្លៃ​វិញ​លក់​ដូច​គេ​ដូច​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទៅ​​​លក់​ផ្លែង​ឈើ​ នៅ​ផ្លូវ​ឡើង​ទៅ​រមណីយដ្ឋាន​គិរីរម្យ របស់​​​តាចេក មិន​ទៅ​លក់​ជា​ប្រចាំ​ឡើយ ពោល ដូច​បាន​លើក​ឡើង គឺ​លោក​ទៅ​ជួយ​លក់​ពេល​ដែល​ទៅ​លេង​កូន​​ស្រីៗ និង ចៅៗ​ម្ដង​​ម្កាល​ប៉ុណ្ណោះ ទីតាំង​​ប្រកប​អាជីវកម្ម​អចិន្ត្រៃយ៍​របស់​លោក គឺ​លោក​នៅ​តែ លក់​ភេសជ្ជៈ​គ្រប់​មុខ​នៅ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ផ្លូវ​ទៅ​ទន្លេបាទី​ ម្ដុំ​ហួស​រង្វង់​មូល​គូរ​ស្រូវ ដដែល។ ដូច​នេះ​ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ទិញ​ផ្លែ​ឈើ​ធម្មជាតិ​ពី តា​ចេក អាច​ទាក់​ទង​លេខ​ទូរសព្ទ លោក​ផ្ទាល់ 012704372។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាណា ថ្មីៗ​លោកតា​ចេក បាន​ក្រឡាប់​រ៉ឺម៉ក​រងរ.បួស ហើយក៏​មិនមែនជា​លើក​ទី​១​ដែរ ដែល​លោកតា ជួប​រឿង​ស្រដៀងៗ​នេះ​។ តែម្ដង​នេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ដែល​អ្នកគាំទ្រ​អ្នកស្រី​មួយចំនួន ដាក់​រហស្សនាម​ថា ទេវតា​លើដី នោះ មានការ​អាណិត​ចំពោះ​តា​ចេក ក៏សម្រេច​ជួយ​ថវិកា​ខ្លះ ដល់​គាត់​ដើម្បី​ធ្វើ​ដើមទុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តា​ចេក​ជាច្រើន​សន្លឹក​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ អ្នកស្រី ទ្រី ដា​ណា បាន​រៀបរាប់​ដូច្នេះ​ថា «​ឱ​តា​ចេក​អើយ ទើប​ឃើញ មើលទៅ​សង្វេគ​ចិត្ត​ណាស់​ទើប​សួរ​គេ ថា​គាត់​ឈប់​សម្ដែង​យូរហើយ ឃើញ​ទៅ​លក់​ទឹក​សុទ្ធ ឥឡូវ​ទៅ​លក់​បន្លែ ប៉ុន្មាន​ថ្ងៃមុន​ក្រឡាប់​កង់​បី របួ.ស​ដោយ​ទាំង​កូន​ទៀត​។ ជីវិត​យើង​ម្នាក់ៗ ឆ្លងកាត់​ការលំបាក​រាប់មិនអស់ ហឹម​! ខ្ញុំ​នឹង​ជួយ​គាត់​ខ្លះ ដើម្បី​បាន​ដើមទុន យកទៅ​រកស៊ី​បន្ថែម​! សុំ​សួរ​តិច ពូ​ចេក នៅ​ណា​ឥឡូវ ជួយ​ប្រាប់​ខ្ញុំ​ផង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅរសៀលថ្ងៃទី១៤ ខែមករា អ្នកស្រី ក៏បានជួបតាចេក តាមការសន្យា ហើយបង្ហោះសារទៀតថា «បាន​ជួប​លោកតា​ចេក​ហើយ អាណិត​គាត់ ហើយក៏​គួរអោយ​គោរព​ខ្លាំង ជូន​គាត់ 2000$ និង​អំណោយ​ស្បៀងអាហារ​មួយចំនួន​។ គាត់​ថា មិន​សុំ​ជំនួយ​អ្នកណា​ទេ ខ្លាច​ប៉ះពាល់​កិត្តិយស​សិល្បៈ​ករចាស់ៗ តែបើ​គេ​ជូន គឺជា​បុណ្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ថា ចង់​ទិញ​រ៉ឺម៉ក​ស្រាលៗ​តម្លៃ​ជាង ៣០០​ដុល្លារ ដើម្បី​ដឹក​បន្លែ ផ្លែឈើ​ទៅ​លក់ ព្រោះ​អា​មុន​ធ្ងន់​ពេក ទើប​ក្រឡាប់​។ ចឹ​ង​ជូន​គាត់ ២​ពាន់​ដុល្លារ គ្រាន់​ទុក​មើលខ្លួន​ផង ព្រោះ​មើលទៅ គាត់​មិនទាន់​ជា​ស្រួលបួល នៅ​ឈឺ​ជើង​ទៀត ដើរ​ចេញទៅ នៅ​មិនទាន់​ត្រង់​ផង»៕


Related posts