ក្រុមមហាហង្សអលស្តាFCកែប្រែប្រវត្តិសាស្រ្តបាត់ទាត់Futsalថ្នាក់ជាតិ2020ក្រោយឈ្នះពានចំនួន ៥

ភ្នំពេញ​ ៖​ ទីបំផុត​ក្រុមកីឡា​បាល់ទាត់​មហាហង្ស​អ ល​ស្តា​FC​បាន​យកឈ្នះ​ការប្រកួត​និង​ក្លាយជា​ក្រុម​ជើងឯក​ពាន់រង្វាន់​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​បាល់ទាត់​ថ្នាក់ជាតិ​Fut sal 2020​។​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ក្រុម​នេះ​អាច​ដណ្តើមបាន​ពាន់​រហូតដល់​ទៅ​៥​ក្នុង​ចំ​ណោ​យ​ពាន​៦​ទៀតផង​។​

អានបន្ត

រាំហុយដីទៀតហើយ! Live លុះក្ស័យ របស់ ជុំ លីណូ ចេញអបអរចូលឆ្នាំខ្មែរ (មានវីដេអូ)

ភ្នំពេញ​ ៖ ​ពិតជា​ប្លែក​អារម្មណ៍​ទៀតហើយ​ ដែល​ស្ងាត់ៗ​ស្រាប់តែ​តារា​ចម្រៀង​លោក ជុំ លី​ណូ ​បាន​បញ្ចេញ​ស្នាដៃ​បទ​ថ្មី​ជា​ចង្វាក់​ប្រពៃណី​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។​ ស្នាដៃ​បទ​ថ្មី​នេះ​គឺ​មាន​ចំណ ង​ជើង​ថា ​Live លុះ​ក្ស័យ​ ជា​ចង្វាក់​បែប​កន្ទ្រឹម។ បើតាម​ការបញ្ជា​ក់លោក ជុំ លី​ណូ បាន​ឲ្យ​ដឹងថា ​បទ​ថ្មី​នេះ​ជា​ស្នា​ដៃ​Original Song​ ហើយក៏​ទើប​តែ​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​យូ​ធូប​​​មាន​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ​ខណ​:​ការគាំទ្រ​ក៏មាន​សន្ទុះ​កើនឡើង​បណ្តើរ​ផង​ដែរ​។ ​លោក​បន្ថែមថា ​សម្រាប់​ប​ទ​នេះ ​សង្ឃឹមថានឹង​មានការ​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​មហាជន ​និង​បណ្តា​យុវវ័យ​ខ្មែរ​ ព្រោះ​វា​ជា​ចង្វាក់​ប្រពៃណី​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ដោយឡែក​ចំពោះ​តារាចម្រៀង​លោក ជុំ លី​ណូ បើតាម​ការកត់សម្គាល់​មួយរយ​:​ចុងក្រោយ​នេះ​ទោះបី ជា​លោក​ពុំមាន​ទ្រនំ​ពិតប្រាកដ​ដូច​មុន​ក៏ពិតមែន តែ​សម្រាប់​ទីផ្សារ​ចម្រៀង ​និង​ប្រជាប្រិយភាព​នៅតែមាន​សន្ទុះ​នៃ​ការគាំទ្រ​ដូចដើម។​ ចំពោះ​ការរក្សាបាន​ទីផ្សារ​គាំទ្រ​ និង​ប្រជាប្រិយភាព​នេះ​ ក៏​ដោយសារតែ​កន្លងមក​លោក ជុំ លី​ណូ​គឺជា​តារាចម្រៀង​ប្រុស​មួយ​ដួង ​ដែល​ស្ថិតក្នុង​បេះដូង​យុវវ័យ​រួចទៅហើយ​។ ​ម្យ៉ាងទៀត​ក្រោយ​ចាក​ចេញពី​ទ្រនំ​ចាស់​ជាច្រើន​ឆ្នាំ​មក​នោះ​ លោក ជុំ លី​ណូ បាន​ស្វះស្វែង​ផលិត ​និង​ចេញ​បទ​ចម្រៀង​ដោយ ខ្លួនឯង​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប​ជាដើម​។​ ​សូម​បញ្ជាក់ដែរថា តារាចម្រៀង​ប្រុស​ពូកែ​ខាង​ចា ក់ ក្បាច់​រាំ​លោក ជុំ លី​ណូ បច្ចុប្បន្ន​លោក​ក៏​កំពុង​ផ​លិត​និង​ត្រៀម​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ទៀត​តាមរយ​:​ការបង្កើត​ស្នាដៃ​និពន្ធ​បទ​Original Song ដោយ​បាន​បង្កើត​ក្រុម​មួយ​មាន​ឈ្មោះថា S hare Medai៕​

អានបន្ត

ពិបាក​ទប់ទល់​ហើយ! Galaxy Navatra ឆ្នាំនេះ​បទ​ផ្ទុះ​ស្ទើរតែ​ទាំងអស់

ភ្នំពេញ ៖ មហាជន​ និង​អ្នកគាំទ្រ​ប្រាកដ​ដឹង​ហើយ​ថា ផលិតកម្ម​Galaxy Navatra​កំពុងតែ​សម្រុក​ផលិត​បទ​ចម្រៀង​ចូលឆ្នាំ​ជាច្រើន​ ខណៈ​ដែល​ផលិតកម្ម​ផ្សេងទៀត​ ហាក់​មិនទាន់បាន​បញ្ចេញ​ច្រើន​បែបនេះ​នៅឡើយ។ គិត​មកដល់​ថ្ងៃនេះ​មាន​បទ​ចម្រៀង​មិន​ក្រោម​ជាង​១០​បទ​ឡើយ​ ដែល​ផលិតក​ផលិតកម្ម​Galaxy Navatra ​បាន​បញ្ចេញ ហើយ​ការ​បញ្ចេញ​នោះ គឺធ្វើឡើង​ជា​រៀងរាល់ថ្ងៃ​តែម្ដង។ ស្ទើរ​គ្រប់​បទ​ចម្រៀង​ទាំងអស់​ សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​មិន​នឹកស្មាន​ដល់ ដោយ​គ្រាន់តែ​ចេញ​ភ្លាម​មាន​អ្នក​views​រាប់​លាន​គ្រប់​បទ។ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង​តារា​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ត្រូវបាន​គេ​មើលឃើញថា​មាន​បទ​ចម្រៀង​ច្រើនជាងគេ ទាំង​បទ​ឆ្លើយឆ្លង​ទាំង​បទ​ច្រៀង​ទោល​ម្នាក់ឯង។ ចំពោះ​បទ​ឆ្លើយឆ្លង​អ្នក​ទាំងពីរ​មាន​រហូតដល់​ទៅ​៦​បទ​មកហើយ ​ក្នុងនោះ​ដូចជា​, ១. បទ​”​កាត់​ឆុង​” ,២.​បទ​”​ប្រហុក​”,៣. បទ​” រកស៊ី​ជាមួយ​យក្ស​”,៤.​បទ​” អរគុណ​កាមេរ៉ា​”,៥. ប ទ​”​មាន់​កម្សត់​” ,៦.​បទ​”​ឡាន​ទំនើប​”​។​ ​បទ​ច​ម្រៀង​ទាំង​៦​បទ​ដែល​កំពូល​តារាចម្រៀង​ទាំង​ពីរ​ច្រៀង​រួមគ្នា​នេះ ​ត្រូវបាន​គេ​សង្កេតឃើញថា​ភាគ​ច្រើន​ជា​បទ​រាំលេង​កម្សាន្ត​បែប​សប្បាយៗ​មាន​គ្រប់​ចង្វាក់​ ដែល​ងាយស្រួល​សម្រាប់​បងប្អូន​រាំលេង ពេល​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​ ហើយ​គ្រប់​បទ​ចម្រៀង​នីមួយៗ​មាន​អ្នក​views​រាប់លាន​ដង​។​ ចំណុ​ច​ទាំងនេះ បានធ្វើ​ឲ្យ​មហាជន​វាយតម្លៃ​ថា សម្រាប់​ឆ្នាំនេះ ប្រហែល​ពិបាក​ទប់ទល់ នឹង​ផលិតកម្ម​Galaxy Navatra​ហើយ​​ ត្បិត​អី​បទ​ស្ទើរតែ​ទាំង​អស់ ​បែប​នេះ​នោះ។ ផ្អែកលើ​ផេក Galaxy Navatra ក៏បាន​បង្ហាញ​ពិត ចំនួន អ្នក​ចូល​views បទ​ច​ម្រៀង​របស់ខ្លួន​ផងដែរ គឺ​ពិត​ជាមាន​រាប់លាន​ដង​គ្រប់​បទ​ច្រៀង​ដែល​បានចេញ​ក្នុង​អាល​ប៊ុ​ម​ចូលឆ្នាំ​នេះ​ដែល​ចំនួន​នេះ មានការ​ទទួល​លើស​ការរំពឹងទុក​។ ជាមួយគ្នា​នោះដែរ​អ្នកគាំទ្រ​ជាច្រើន​អ្នក បាន​ចូល​Comment លើ​Channel youtube Galaxy Navatra ដោយ​កោតសរសើរ ព្រមទាំង​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង។ លោក យឹម តា​ស្រង់ ក៏បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា ​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ និង​តន់ ច ន្ទ​សី​ម៉ា គឺ​ពិតជា​ដៃគូ​សក្ដិសម​បំផុត​សម្រាប់​បទ​ចម្រៀ​ង​ចូលឆ្នាំ​នេះ ផលិតកម្ម​Galaxy Navatra នឹង​បន្ត​ផលិត​បទ​ចម្រៀង​ឲ្យ​អ្នក​ទាំងពីរ​ជាច្រើន​បទ​បន្ថែមទៀត​៕​ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្រីស្អាត សេង រដ្ឋា បាត់បង់តំណែងមិនទាន់មួយចំអិនកំពិសផងក៏ស្រាប់តែក្តាប់​បានតំណែង​ថ្មីភ្លេត

ភ្នំពេញ:ទស្សនិកជននិងអ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុកជា​ច្រើនកប្រាកដ​ជាដឹងច្បាស់ហើយនូវ​បញ្ហាដ៏រសើបរបស់អតីត​ម្ចាស់ជ័យលាភី​ MissGrandCam bodai២០២០កញ្ញា សេង រដ្ឋា ដែល​បាន​ផ្ទុះ​ប​ញ្ហាចម្រូងចម្រាស់ជាមួយអ្នកគ្រប់គ្រង​កម្មវិធីMissGrandCam bodaiរហូតដកតំ​ណែងកា​លពីថ្មី​ៗ​នេះ។

អានបន្ត