អាមេរិក​ផ្ដល់​ជំនួយ​៧,៥​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​ការ​អភិរក្ស​រៀបចំ​ឯកសារ​កាតាឡុក​សម្លៀក​បំពាក់​ជនរងគ្រោះ​នៅ​សារមន្ទីរ​ទួលស្លែង

ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃទី​១៦ ​ខែមករា ឆ្នាំ​២០២០​នេះ​ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​លោក​W. Patrick Murphy​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានធ្វើ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក នៃ​សម្លៀកបំពាក់​ជនរងគ្រោះ​នៅ​មន្ទីរឃុំឃាំង​ស​-២១ (​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​)​។​

អានបន្ត

ក្តៅ​ចិត្ត​ពេក! ពេជ្រ សូលី​កា ចេញ​សារ​ឆ្លើយតប​បុគ្គល តែ ស្ករ ដែល​ចាំ​រិះគន់ ​និង​ចាប់​កំហុស​ខ្លួន

ភ្នំពេញ​៖​ កញ្ញា ពេជ្រ សូលី​កា មុននេះ​បន្តិច​បាន​បញ្ចេញ​សោកសង្រេង​រៀបរាប់​ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​គ្រា​រស់នៅ​ជួបជុំគ្នា​អំឡុង​ពេលដែល​មិនទាន់មាន​រឿងរ៉ាវ​ឃាតកម្ម​រហូត​ឈានដល់​សមត្ថកិច្ច​ចាប់ខ្លួន​និង​បញ្ជូនទៅ​តុលាកា​ដោយ​នាង​និយាយថា​គាត់​គឺជា​ម្តាយ​ដ៏​ល្អ​បំផុត​ក្នុង​កែវភ្នែក​នាង​។​ប៉ុន្តែ​តាមរយៈ​នេះ​ក៏​ស្រា​តែមាន​ការរិះគន់​មួយចំនួន។

អានបន្ត

ក្រោយពី​មានការ​រិះគន់​ផ្លូវ​នៅ​កំពង់សោម​ លោក ជា សុផារ៉ា ថា​ម្តងនេះ​ឲ្យ​រថយន្ត​ខ្លាច​ផ្លូវ​វិញ

ភ្នំពេញ​ ៖ ​ស្របពេល​មានការ​លើកឡើង​និង​រិះគន់​ជា​បន្តបន្ទាប់​ទាក់ទង​លើ​គុណភាព​ផ្លូវ​ឬ​ផ្លូវ​ខូចគុណភាព​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិនិយម​នាំគ្នា​ទៅ​ដើរលេង​កម្សាន្ត​នៅ​ទីនោះ​ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា ​បច្ចុប្បន្ន​សំណង់​ផ្លូវថ្នល់​ទីនោះ​កំពុងតែ​សាងសង់​យ៉ាង​យកចិត្តទុកដាក់​។​ ​ បើតាម​ការ​បង្ហោះ​ដើម្បី​ឆ្លើយតប​និង​ក្តី​ព្រួយបារម្ភ​របស់​មហាជន​លោក ជា សុផារ៉ា បានបញ្ជាក់​ដោយ​ខ្លី​ថា ​អរគុណ​ដែល​បាន​បារម្ភ​ពី​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​ជា​សំណង់​និង​តម្លៃ​។ ម្តងនេះ​អោយ​រថយន្ត​ខា្លច​ផ្លូវ​ម្តង​។ ​តាមរយៈ​នេះ​គឺមាន​ប្រជាពលរដ្ឋ​និង​មហាជន​ជាច្រើន​បាន​គាំទ្រ​ហើយ​សាទរ​ចំពោះ​ការលើកឡើង​នេះ៕

អានបន្ត

គូស្នេហ៍​នាយ ចឺម ,​អូន​ហ្វា ប្រកាស​ត្រៀមខ្លួន​ប្រឡង​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០២០

ភ្នំពេញ ៖ ស្រី​ស្រស់​សាច់​សខ្ចី​កញ្ញា គៀត បេឡា ហៅ ហ្វា ដែលជា​គូស្នេហ៍​របស់​តារាចម្រៀង​វ័យ​ប្រហែល​គ្នា​គឺ​នាយ​ចឺម ថ្មីៗ​នេះ​ បាន​លេ​ឮដំណឹង​ថា​ នាង​បាន​និង​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​បង្ហាញ​វត្តមាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០២០​នេះ។

អានបន្ត

សុគន្ធ នីសា ​៖ ​គួរ​កុំ​គិត​ច្រើន កុំ​ប្រកាន់​ច្រើន ទើប​គ្មាន​គំនាប​ក្នុង​ចិត្ត

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស ​​អ្នកនាង សុគន្ធ នីសា ថ្វីត្បិតតែ​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​នៅតែ​រក្សាបាន​ទីផ្សារ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​សម្រាប់​ទស្សនិកជន​ក៏ពិតមែន ​តែបើ​ចាប់អារម្មណ៍​មើល​ពី​ជីវិត​នៃ​ការរស់នៅ​របស់​តារា​ស្រី​រូបនេះ ​ហាក់ដូចជា​មិនសូវ​ស្រស់បំព្រង​ឬ​សប្បាយចិត្ត​ដូច​តារា​ប្រុស​-​ស្រី​ដទៃ​ដែលមាន​គូ​ស្រករ​ដូច​នាង​ឡើយ។

អានបន្ត

ចំណុច​គួរ​យល់ដឹង ​មុននឹង​សម្រេចចិត្ត​ទិញ​ដី​ឡូ​តិ៍

ភ្នំពេញ​ ៖ ​តាម​ការ​កត់សម្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ ​កំណើន​នៃ​ការទិញ​លក់​ដី​ឡូ​តិ៍​ កំពុង​មាន​​​សន្ទុះ​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ពិសេស​នៅ​តាម​តំបន់​ទីក្រុង​សំខាន់ៗ​ ដែល​មាន​កំណើន​វិនិយោគ​ច្រើន​តួយ៉ាង​ ៖​ តំបន់ ពាណិជ្ជកម្ម តំបន់​ឧស្សាហកម្ម និង​តំបន់​ ដែល​ត្រូវ​បាន​កំណត់ដោយ​រដ្ឋ​ថា​ជាទី​តាំង​អភិវឌ្ឍ​​នៅពេល​អនាគត។

អានបន្ត

ដំណឹង​ល្អ! អង្គការ​បេះដូង​ជប៉ុន ​ប្រកាស​ផ្តល់​ការពិនិត្យ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ

កំពង់ឆ្នាំង ​៖ អង្គការ​ស្ម័គ្រចិត្ត​មួយ ​ដែល​ហៅថា “​អង្គការ​បេះដូង​ជប៉ុន​”​ បាន​ប្រកាស​ផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជូន​អ្នកជំងឺ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​ ខណៈ​ដែល​ការពិនិត្យ​ព្យាបាល​នេះ​ នឹង​ធ្វើឡើង​នៅ​មណ្ឌល​សុខភាព​ព្រៃ​គ្រី។

អានបន្ត

ជុំ លី​ណូ រំភើប​ខ្លាំង ​ក្រោយពេល​លោកជុំទាវ ហ៊ុន ចាន់ថុល​ ផ្តល់​កិត្តិយស​ពិសា​អាហារ​រួម​តុ

ភ្នំពេញ ​៖​ តារាចម្រៀង​លោក ជុំ លី​ណូ បាន​ថ្លែង​សារ​បង្ហាញ​ពី​អារម្មណ៍​រំភើប​និង​ត្រេកអរ​ខ្លាំង​ក្រោយ​ពេលដែល​លោកជុំទាវ ហ៊ុន ចាន់ថុល បានផ្តល់​កិត្តិយស​ឲ្យ​លោក​និង​អ​នា​គត​ភរិយា​ចូលរួម​ពិសា​អាហារ​សាមគ្គី​រួម​តុ​នៅឯ​គេហដ្ឋាន​របស់លោក​ជំទាវ​និង​ថែមទាំង​ផ្តល់​ដំបូន្មាន​ល្អៗ​ផង​នោះ។

អានបន្ត

ហួសចិត្ត​ខ្លាំង! តៃកុង​ឡាន​ដឹក​ស៊ីម៉ងត៍​​ចរិត​ឈ្លើយ​ចុច​ស៊ីផ្លេ​​ខ្លាំងៗ​ហើយ​រោទ៍​ម៉ាស៊ីន​រថយន្ត​ឌឺ​សមត្ថកិច្ច​ ពេល​កំពុង​ធ្វើ​ចរាចរណ៍​នាំ​សិស្ស​ឆ្លងផ្លូវ

ភ្នំពេញ​ ៖​ មានការ​ចែក​រំ​លែក​រូបភាព​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ខ្លាំង​ពោះ​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ងត៍​គ្មាន​សុវជី​ធម៌ ​និង​ផ្គើន​ហ៊ាន​ជេរ​សមត្ថកិច្ច​ ខណៈពេល​ដែល​កំពុង​ឈរ​សម្រួល​ចរាចរណ៍​ដើម្បី​នាំ​សិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន។ ករណី​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​ការរិះគន់​ និង​បន្ត​ការ​ចែករំលែក​ផងដែរ។

អានបន្ត

កំពូល​តារា​ចម្រៀង​ស្រី ម៉េង កែវ​ពេ​ជ្ជា​តា ផ្តល់​ការ​លើក​កម្លាំងចិត្ត​ដល់ ពេជ្រ សូលី​កា ត្រូវ​រឹងមាំ​និង​តស៊ូ​ឡើង

ភ្នំពេញ​ ៖​ កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ស្រប​ពេលដែល​តារាចម្រៀង​សិស្ស​ប្អូន ពេជ្រ សូលី​កា កំពុង​បាក់​ទឹកចិត្ត​និង​មិន​សប្បាយចិត្ត​ ខណៈពេលដែល​មកជួប​រឿង​​​ម្តាយ​ត្រូវ​ចាប់ខ្លួន​ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​នោះ ​ក្នុងនាម​ជា​រៀមច្បង​សិល្បៈ​ បានបង្ហាញ​ការលើកទឹកចិត្ត​ឲ្យ ពេជ្រ សូលី​កា ត្រូវតែ​រាំង​មាំ​និង​តស៊ូ​កុំ​បាក់​ទឹកចិត្ត​ឡើយ​។​

អានបន្ត