ឆាយ វីរៈ​យុទ្ធ ​​ច្រៀង​គោក​ជាច្រើន​បទ​​​ ​និង​រៀបរាប់​​​រឿង​មួយ​ចំនួន ​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​ដឹង

ភ្នំពេញ​ ៖​ ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ ​​តារា​ចម្រៀង​ល្បី​ឈ្មោះ​ ឆាយ វីរៈ​យុទ្ធ បាន​នាំ​ភរិយា​បណ្ដូល​ចិត្ត​របស់​ខ្លួន​ ទៅ​កម្សាន្ត​នៅ​ឆ្នេរ​ឋា នសួ គ៌​ នា​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​ បាន​ច្រៀង​គោក​ជាច្រើន​បទ​​ ​ជាមួយ​នឹង​ការ​រៀបរាប់​ មួយ​ចំនួន ​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​ដឹង។

ក្នុង​ការ​ច្រៀង​គោក​ជាច្រើន​បទ តាម​សំណូមពរ​អ្នកគាំទ្រ​នេះ មាន​បទ​ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​អ្នកណា​ឲ្យ​អូន​ឃ្លាត​» ត្រូវ​បាន​ប្រពន្ធ​តារា​ចម្រៀង​ឆាយ វីរៈ​យុទ្ធ រៀបរាប់​ថា ជា​បទ ដែល​ខ្លួន​សរសេរ​ឲ្យ​ស្វាមី​លើកដំបូង ប៉ុន្តែ​ស្វាមី​អ្នកនាង បាន​ទុក​ប៉ា​រ៉ូ​នេះ រយៈពេល​២​ឆ្នាំ ទើប​គាត់​យក​មក​ច្រៀង ដូច្នេះ​គិត​មកដល់ពេលនេះ ប៉ា​រ៉ូ​នេះ មាន​អាយុកាល​៧​ឆ្នាំ​ហើយ (​គិត​ពី​ពេល​លោក​ឆាយ វីរៈ​យុទ្ធ ច្រៀង​បទ​នេះ រហូតមកដល់​បច្ចុប្បន្ន​ រយៈពេល​៥​ឆ្នាំ)។

អ្នកនាង​រៀបរាប់​ទៀត​ថា បទ​នេះ ជា​រឿង​ពិត​របស់​មនុស្ស​ម្នាក់ ដែល​អ្នកនាង​ស្គាល់ ដូច្នេះ​ហើយ​ទើប​មនោសញ្ចេតនា​ចា ក់​ដោត​មែនទែន។ ចំណែក​លោក​ឆាយ វីរៈ​យុទ្ធ វិញ​ក៏បាន​បញ្ជាក់​ដែរ​ថា ជា​ការ​ពិតហើយ ដោយសារ​បទ​ភ្លៀង ទំនុកច្រៀង​ស៊ីគ្នា ពិសេស​ជា​រឿងរ៉ាវ​ពិត​របស់​បុរស​ម្នាក់ ដែល​បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហា​របស់​គាត់ ដែល​មាន​ការ​ខូ ច ចិត្ត​ជាមួយ​ដៃគូ​​​​ ទើប​យើង​រៀបចំ​ទំនុកច្រៀង​នេះ​ឡើង។

គួរ​បញ្ជាក់​ថា ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ឆាយ ​វីរៈយុទ្ធ ​បាន​​​រៀប​អាពាហ៍ពិពាហ៍​​​បង្កើត​ជីវិត​គ្រួសារ ជាមួយ​នឹង​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​​ខេត្ត​កំពង់ចាម កញ្ញា សែ ចាន់ឌី ​​ដោយ​ពិធី​នោះ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ​នៅតាម​បណ្តាយ​ផ្លូវជាតិ​លេខ ៦A ស្ថិត​នៅ​ក្នុង ភូមិ​តាសែន ឃុំ​សុទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ពោល​គឺ​នៅ​ទីលាន​ដី​ដ៏ធំ​របស់​ថៅកែ​ស្រូវ លោក ហាក់ សែ ដែល​ជា​ឪពុកក្មេក​របស់​លោក ឆាយ វីរៈយុទ្ធ។

ពេល​នោះ​ កូន​កំលោះ​ជាតារា​ចម្រៀង​ល្បី​​រូប​នេះ ​ក៏​បាន​សារភាព​ពន្លក​ស្នេហ៍​លោក​កួច​លើ​កូនស្រី​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ ហាក់ សែ កញ្ញា សែ ចាន់ឌី ថា ​កើតឡើង​ចំនួន ៧ ឆ្នាំ​ហើយ ទម្រាំ​មក​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៩​លោក​ក៏​ទទួល​បាន​កាដូ​កូន​ស្រី​ម្នាក់ ​ដាក់​ឈ្មោះ​ថា​ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក៕

Related posts