មិនធម្មទេ! ម្ចាស់ហាងមាសពេជ្រ ដាណា ទ្រី ចាប់ឆ្នោតប្រគល់រង្វាន់ធំរថយន្តFord Ranger 2020ដល់អតិថិជនខ្លួន

ភ្នំពេញ ​៖ ​មិនមែន​លេងសើច ឬ ប្រឌិត​ឡើយ ហាង​មាស​ពេជ្រ ដា​ណា ទ្រី សន្យាថា​នឹង​ផ្តល់​រង្វាន់​ជាច្រើន​និង​រថយន្ត​ទំនើប​ គឺ​ប្រាកដជា​ផ្តល់​មែន​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២០ បាន​រកឃើញ​អ្នក​ត្រូវ​រង្វាន់​ហើយ។

គ្រាន់តែ​ទិញ​មាស​ពេជ្រ​ពាក់​លេងៗ​សោះ ហើយ​មក​ត្រូវ​រង្វាន់​ធំ​ទៀត ពិត​មិនធម្មតា ហើយ​គ្មាន​ហាង​មាស​ពេជ្រ​ណា​នៅ​ស្រុក​ខ្មែរ ផ្តល់រ​ង្វាន់​យ៉ាងច្រើន​សន្ធឹក​បែបនេះ​ជូនទៅ​អតិថិជន​ឡើយ​។ ដា​ណា ទ្រី ហាង​មាស​ពេជ្រ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចាប់ឆ្នោត​ផ្សងសំណាង​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​រថយន្ត​ទំនើប Ford Ranger 2020 គឺមាន​ឈ្មោះថា “​ហួន សំ​” ជា​អ្នក​ខេត្តកំពង់ស្ពឺ។

លោក​ ហួន សំ បាន​និយាយ​ថា លោក​ពិត​មិន​ស្មានថា​ត្រូវ​រង្វាន់​ធំ បាន​រថយន្ត​ទំនើប​នេះ​ទេ​។ លោក​ពិត​សប្បាយចិត្ត​មែន​ស្ទើរតែ​និយាយ​មិន​ចង់​ចេញ​ទៅ​ហើយ​។ លោក​បាន​សារភាព​ថា លោក​ជា​អង្គរក្ស​របស់​លោក​ជំទាវ ហើយ​លោកជំទាវ​របស់​គាត់​ បា​ន​ជាវ​មាស​ពេជ្រ ហើយ​ប្រគល់​ឱ្យ​ឆ្នោត​នេះ​មកដល់​លោក​ដើម្បី​ផ្សងសំណាង​ចាប់​រង្វាន់​ធំ​។ ស្រាប់តែ​ត្រូវ​រង្វាន់​ពិតមែន​។ លោក​ពិត​អគុណ​ដល់​ជំទាវ​ដល់​ផ្តល់​ឆ្នោត​ផ្សងសំណាង​នេះ​។ អគុណ​ដល់​ហាង​មាស​ពេជ្រ ដា​ណា ទ្រី​។

ពិតជា​អស្ចារ្យ​មែន​គ្រាន់តែ​មាស​ពេជ្រ ត្រូវ​រង្វាន់​ធំ​បែបនេះ កម្រ​បានឃើញ​និង​ពុំ​ដែលមាន​ឡើយ ហាង​មាស​ពេជ្រ ដា​ណា ទ្រី ទទួល​ការគាំទ្រ​និង​លក់ដាច់​ខ្លាំង សន្យា​ផ្តល់រង្វាន់​ធំ​គឺ​ពិតជា​ផ្តល់​មែន​។ សូម​ចូលរួម​អបអរ​ដល់​អ្នកឈ្នះ និង អតិថិជន​ផ្សេងទៀត​។​ការផ្តល់​រង្វាន់​នេះ​ដើម្បី​អបអរ​ការបើក​សាខា​ថ្មី​របស់​ហាង​មាស​ពេជ្រ ដា ណា​ទ្រី ដែល​បានន​បើកសម្ពោធ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ មកម្ល៉េះ​។

ក្រៅពី រង្វាន់​ធំ​ទី​១៖ រថយន្ត​ម៉ាក Ford Ranger​ស៊េរី​ឆ្នាំ​២០២១ ចំនួន ១​គ្រឿង មាន​ង្វាន់​ទី​២៖ ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម​សង់ ស៊េរី ២០២០ ចំនួន ៥​គ្រឿង​, ទី​៣៖​ទូរ​សព្ទ​ដៃ Smartphone ចំនួន ១០០​គ្រឿង​, រង្វាន់​ទី​៤៖ ទូរទស្សន៍ Smart TV 32 អ៊ី​ញ ចំនួន ១០០​គ្រឿង , រង្វាន់​ទី​៥៖ ឆ្នាំង​ដាំបាយ​អគ្គិសនី ចំនួន ២០០០​គ្រឿង , រង្វាន់​ទី​៦៖ ផលិតផល​ថែរក្សា​សម្រស់ NNP ចំនួន ៣០០០​រង្វាន់​។

សូមបញ្ជាក់ថា​ការចាប់​រង្វាន់​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ ២០២០​។ សម្រាប់​ការលើកទឹកចិត្ត និង​រង្វាន់​មាន​ពិត ចែកជូន​ពិត​មិន​ប្រឌិត​ឡើយ ហើយ​ទីតាំង​ចាប់​រង្វាន់ គឺធ្វើឡើង​នៅ​ហាង​ពេជ្រ ដា​ណា ទ្រី សាខា​ថ្មី​។​ចំពោះ​ការចាប់​រង្វាន់ គឺ​អតិថិជន​ជា​អ្នក​ចាប់យក​ដោយ​ខ្លួនឯង​ផ្ទាល់ដៃ ហើយ​រង្វាន់​ទទួលបាន​ភ្លាមៗ​តែម្ដង ដោយ​មិនចាំបាច់​សន្សំ​ពិន្ទុ មិនចាំបាច់​រង់ចាំ ឲ្យ​តែ​ចាប់បាន គឺ​ទទួលបាន​រង្វាន់​ភ្លាមៗ​៕​

 

Related posts