ក្រោយ​ធ្វើ​តេស្ត​​ជិត​មួយ​ឆ្នាំ​ ពេលនេះ​ផលិតផល​សាប៊ូ​កក់​សក់​ម៉ែ​រួយ ​ចេញ​លក់​លើ​ទីផ្សារ​ហើយ

ភ្នំពេញ ​៖ ផលិតផល​មានគុណ​ភាព​ខ្ពស់​និង​ស្ទង់​ដា​អន្តរជាតិ ក្នុង​ការ​ថែទាំង​សុខភាព​សក់​របស់​ម៉ែ​រួយ បាន​ចេញ​ជា​ផ្លូវការ​ហើយ ​ក្រោយ​ធ្វើតេស្ត​និង​ចំណាយ​ពេល​ជិត​១​ឆ្នាំ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន​ ដោយ​ធានា​ មិន​មាន​ប៉ះពាល់​ដល់​សុខភាព។

មកដល់​ហើយ​អតិថិជន​ជាទី​ស្រលាញ់ បន្ទាប់ពី​បាន​តេស្ត​ផលិតផល​សាប៊ូកក់សក់​ម៉ែ​រួយ​រយៈពេល​ជិត​មួយឆ្នាំ​ពេលនេះ ឈុត​សាប៊ូកក់សក់ ម៉ែ​រួយ នាំចូល​ដោយ​ក្រុមហ៊ុន រួយ អ៊ិន​ហ្វី​និ​ធី ចេញលក់​លើ​ទីផ្សារ​ហើយ។

អ្នកគ្រូ​រួយ​ឬ​ហៅថា​ម៉ែ​រួយ បាន​ប្រាប់​ក្រុម​អ្នក​ក​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​ឲ្យ​ដឹងថា ផលិតផល​ថ្មី​របស់​អ្នកនាង​មានឈ្មោះ​ថា Mae Rouy Hair Care Set ជួយ​ព្យាបាល​រាល់​បញ្ហា​សក់​ខូច សក់​ស្ងួត​បែក​ចុង សំពោង កំចាត់​អង្គែ បំបាត់​សក់​ជ្រុះ ជួយ​អោយ​សក់​ឆាប់​ដុះ​ហើយ​វែង​លឿន​ទន់​ត្រង់​ភ្លឺរលោង ឃើញ​ប្រសិទ្ធភាព​តាំងពី​កក់​លើកដំបូង ប្រើ​បាន​ទាំង​បុរស​និង​នារី។

ម៉ែ​រួយ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា អតិថិជន​មាន​គាំទ្រ​ខ្លាំង​មែនទែន តម្លៃ​សមរម្យ ក្នុង​មួយ​ឈុត​មាន​សាប៊ូ​កក់សក់ មួយ​ដប​ចំណុះ 500ml បន្ទន់​សក់​មួយ​ដប​ចំណុះ 500ml ប្រេងលាបសក់​មួយ​ដប ចំណុះ​50ml និង​ក្រាស់​ម៉ាស្សា​ស្បែក​មួយ​ទៀតផង ប្រើ​ហើយ​សក់​ស្អា​ត​ពិតៗ លក់ដាច់​ខ្លាំង​បំផុត​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

ផលិតផល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចង់​អោយ​សក់​ស្អាត​សុខភាព​ល្អ​កុំ​ភ្លេច​ប្រើ​ជាមួយនឹង​ឈុត​សាប៊ូកក់​មែ​រួយ​។ ​ជាមួយគ្នា​នោះ ម៉ែ​រួយ​បាន​បង្ហើប​ឲ្យ​ដឹងថា​អ្នកនាង​ក៏បាន​ប្រកាស​បើក​នូវ​ការផ្តល់​សិទ្ធិ​ជា​តំណាង​ចែកចាយ​ ហើយ​ការចូល​ជា​តំណាង​ចែកចាយ សាប៊ូកក់សក់ “​ម៉ែ​រួយ​”​ពេលនេះ​ដើម្បី​ចែករំលែក​ភាព​ស្អាត សក់​ស្អាត ជូន​ទៅដល់​មនុស្ស​ជុំវិញ​ខ្លួន​ឬ​មនុស្ស​ដែល​យើង​ស្រលាញ់​និង​ជោគជ័យ​ថ្ងៃ​អនាគត​៕​

Related posts