អ្នកលក់​ផលិតផល​MNK​មិន​ស្របច្បាប់​ទាំងអស់ សូម​​​បញ្ឈប់​ជា​បន្ទាន់ ​​បើ​មិន​ចង់​មាន​រឿង

​ភ្នំពេញ ៖ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​ទុក​រយៈពេល​២០​ថ្ងៃ​ចំពោះ​អ្នកលក់​ឬ​អ្នក​ក្លែង ប ន្លំ​ណា​ទាំងអស់​ត្រូវ​បញ្ឈប់​ការដាក់​លក់​ផលិតផល​MNK​ជាបន្ទាន់​។ ប្រសិនបើ​នៅ​បន្ត​ក្រោយ​២០​ថ្ងៃនេះ​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ដា​ណា ទ្រី នោះ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​។

ក្នុង​សេចក្តីប្រកាស​នោះ​អ្នកស្រី ទ្រី ដា​ណា បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N k សូម​ធ្វើ​សេ​ច​ក្តី​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​និង​អាជីវករ​ដែល​កំពុងតែ​ធ្វើការ​លក់​នៅ​ប្រេន M N K នេះ​សូម​ធ្វើការ​ឃ្លា​អី​វ៉ាន់​ឬ​ម៉ាក​ដែលមាន​ឈ្មោះថា M N K ចេញពី​ស្តុក​ឬ​នាង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​លក់​និង​ចរាចរណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​បាន​បន្តទៀត​ទេ​។ ដោយ​សំអាង​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N K នេះ​យ៉ាងពិត​ប្រាកដ​។​

“​ខ្ញុំ​ទុក​រយៈពេល​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ដែលមាន​លក់​នៅ​ម៉ាក M N K នេះ​រយៈពេល ២០​ថ្ងៃ​ឲ្យ​ឃ្លា​ចេញពី​តូប​ឬ​ពី​ហាង​ឬ​Store​ចេញ​ឲ្យ​អស់​។ បើ​ពុំ​ដូច្នេះ​ទេ​នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​និង​ចុះ​ចា ប់​បុគ្គល​ឬ​អាជីវករ​ណាមួយ​ដែល​ធ្វើការ​ចរាចរណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​ជា​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​នាង​ខ្ញុំ​បន្តទៀត​ចាប់ពី​ថ្ងៃនេះ​(​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០)​រហូតដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​។ សេចក្តីជូនដំណឹង​នេះ​មាន​ប្រសិទ្ធភាព ចាប់​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​” នេះ​សារលិខិត​ផ្លូវ​របស់​អ្នកស្រី ទ្រី ដា​ណា ។

​សូមបញ្ជាក់ថា ផលិត ផល MNK ជា​របស់​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង​ដោយ​ស្របច្បា ប់​និង​ចុះ​បាន​ចុះ​​បញ្ជិកា​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ​។ សូម​មហាជន​ទាំងអស់​មេត្តា​កុំ​បន្ត​ភ័ន្តច្រឡំ​ទៅនឹង​របស់ ក្រុមហ៊ុន​ដទៃ ឬ មនុស្ស​ផ្សេងទៀត​ដែល​តាំងខ្លួន​ជា​ម្ចាស់​ម៉ាក់​ផលិតផ ល​MNK ដែលមាន​ជនខិលខូច​មួយចំនួន​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង ចង់​គេង​ចំណេញ​ពី​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង​៕​

 

Related posts