សម័យកូវីដ-១៩! ម៉ូ​លីកា ប្រកាស​មិន​ចេញទៅ​សម្រាលកូន​នៅ​ក្រៅ​ប្រទេស​ទេ​ គឺ​ត្រៀម​សម្រាល ក្នុងស្រុក

ភ្នំពេញ​ ៖​ បន្ទាប់ពី​រៀម​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​យ៉ាង​មាន​សេចក្តីសុខ​នោះ ​អតីត​តារាចម្រៀង​ស្រី​អ្នកនាង ម៉ូ​លីកា ពេលនេះ​កំពុងតែ​សប្បាយចិត្ត​ ខណៈដែល​មាន​ដំណឹង​នៃ​ការ​ទទួលបាន​ចំណងដៃ​កូនស្រី​ដំបូង​ ដែល​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយ​ស្វាមី​ស្រស់​សង្ហា​លោក ឆា​នុ​ន។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ស្រី​កញ្ញា ម៉ូ​លីកា រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ​ពេលនេះ​សុខភាព​របស់​នាង​ល្អ​​ប្រសើរ​ទេ​ទោះជា​ពពោះ​កូន​ដំបូង​ក្ដី ប៉ុន្ដែ​នាង​បាន​ទៅពិនិត្យ​ផ្ទៃពោះ​ទៀងទាត់​នៅ​មន្ទីរពេទ្យ​អីចឹង​អត់​មាន​បញ្ហា​បារម្ភ​ច្រើន​ឡើយ។ ដោយឡែក​អាជីវកម្ម​របស់​នាង​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក នៅ​ដំណើរការ​ជា​ធម្មតា​ ហើយ​នាង​ផ្ទាល់​ក៏​នៅ​លក់ដូរ​ដូច​មុន​ដែរ​ តែ​បាន​កូនចៅ​ជួយ​ច្រើន​ពេល​នាង​មាន​ផ្ទៃពោះ​នេះ។

ជុំវិញ​ការត្រៀម​សម្រាលកូន​ត្រូ​វ​បាន ម៉ូ​លីកា និយាយ​ថា​ នាង​នឹងមិន​ទៅ​សម្រាល​នៅ​មន្ទី​រពេទ្យ​នៅក្រៅ​ស្រុក​ទេ​គឺ​ជ្រើសរើស​មន្ទីរពេទ្យ​ក្នុងស្រុក​ព្រោះ​មិន​ចង់​ទៅ​ឆ្ងាយ​ដោយសារតែ​កូ​វីដ​១៩​នៅ​មិនទាន់​ស្ងាត់​នេះ​។​ នាង​ថា​ពេលនេះ​កូនស្រី​ក្នុង​ផ្ទៃ​របស់​នាង​មាន​សុខភាព​ល្អប្រសើរ​ហើយ​គេ​មាន​អាយុ​ជាង​៦​ខែ​ហើយ​។

ជាមួយគ្នានេះ​អ្នកនាង ម៉ូ​លីកា ក៏បាន​បង្ហាញ​រូបភាព​ពោះធំ​ហើយ​នាង​ត្រូវបាន​ស្វាមី​លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន ស្រលាញ់​ថ្នាក់ថ្នម​នាង​យ៉ាង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​ដូចជា​លោក​ឆា​នុ​ន បាន​អោបថើប​ផ្ទៃពោះ​របស់​នាង​ក៏​ដូចជា​បាន​ថើប​កូនស្រី​ផ្ទាល់​ផងដែរ។ ទោះជា​យ៉ាងណា​នាង​មិនទាន់​ប្រាប់ថា ​មន្ទីរ​ពេទ្យ​ក្នុងស្រុក​មួយណា​ដែល​នាង​នឹង​ជ្រើសរើស​សម្រាប់​កូន​ទី​១​នេះ​ឡើយ តែ​តាម​គម្រោង​នាង​អាច​សម្រាល​នៅ​ចុងខែ​កក្កដា​ឬ​ដើមខែ​សីហា ខាងមុខ​នេះ​ហើយ។

សូម​បញ្ជាក់​ថា ​អ្នកនាង ម៉ូ​លីកា បាន​រៀបការ​ជាមួយ​តារា​សម្ដែង​​​​ មា​នុ​ណ កាលពី​ថ្ងៃទី​១៨​ខែមករា​ ឆ្នាំ​២០២០ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​សាង​ស្នេហា​ជាមួយគ្នា​ជាង​៣​ឆ្នាំ​មក​។​ គូស្នេហ៍​តារា​១​គូ​នេះ ​រកស៊ី​មាន​ជីវភាព​ធូ​ធារ​ខ្លាំង​នៅ​រយៈពេល​ចុង​ក្រោយនេះ​ តាំងពី​ពួកគេ​បាន​ចាប់​ដៃគ្នា​មក​ពេលនេះ​មាន​ផ្ទះ​,​ហាង និង​ជិះ​រថយន្ដ​ទំនើបៗ​ទៀតផង​ ដោយសារតែ​មុខ​ជំនួញ​ទទួល​បាន​ជោគជ័យ៕

Related posts