មាស សុវណ្ណ​រតន​: ប្រកាស​បោះ​ទន់​រាប់សិប​សែន​ដុល្លារ​ដើម្បី​ទិញ​ប្រេន​NUNA ក្តាប់​នៅក្នុង​ដៃ​និង​ជម្រុញ​ឲ្យ​ប្រេន​ទី ២ នេះ​កាន់តែ​ល្បី​ទទួល​ការគាំទ្រ​ថែមទៀត​

​ភ្នំពេញ ៖ ពិធី​សម្ពោធ​ជា​ផ្លូវការ​ផលិតផល​ថែរក្សា​សម្រស់ NUNA ដែលជា​ប្រេន​ទី​២​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី​(​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង​ខូ​អិ​ល​ធី​ឌី ហើយ​ប្រកាស​ម្ចាស់​ប្រេន​ថ្មី​ប្រគល់ជូន​ពិធី​ការិនី មាស សុវណ្ណ​រតនា ហើយ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី អ្នកស្រី​អគ្គនាយិកា ទ្រី ដា​ណា និង​តំណាង​ចែកចាយ របស់​ផលិតផល NUNA ជាង​១៣០០​នាក់​។

​ពិធី​សម្ពោធ​និង​ប្រកាស​ជា​ផ្លូវការ​ផលិតផល​ថែរក្សា​សម្រស់ NUNA ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា អគ្គនិ​យ​កា និង លោក​អគ្គនាយក ហ៊ីង​បញ្ញា​រិ​ទ្ធ ក្រុមហ៊ុន​ដា​ណា​ទ្រី (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង​ខូ​អិ​ល​ធី​ឌី ប្រគល់​សិទ្ធ​ពេញលេញ​ដល់​អ្នកនាង មា​សុ សុវណ្ណ​រតនា ដែលជា​ពិធី​ការិនី​ល្បី​មួយរូប​ក្លាយជា​ម្ចាស់​ប្រេន NUNA ជា​ផ្លូវការ​ស្របច្បាប់ ដោយ​វត្តមាន​តំណាង​ចែកចាយ ម្ចាស់​ដេប៉ូ​សាខា​គ្រប់​ខេត្ត​ខណ្ឌ​ប្រមាណ​១៣០០​នាក់​ជា​សាក្សី​។​

​អ្នកនាង មាស សុវណ្ណ​រតនា បាន​ថ្លែង​ទាំង​ក្តីរំភើប​ថា អ្នកនាង​នឹង​បន្ត​ផែន​ការណ៍​នូវ​ប្រេន NUNA ឱ្យ​ប្រេន​ទី​២​នេះ​ល្បី​ទទួល​ការគាំទ្រ​និង​មាន​តំណាង​ចែកចាយ​រាប់សិប​ម៉ឺន​នាក់ នា​ថ្ងៃ​អនាគត​។ អ្នកនាង​បាន​បញ្ជាក់ថា គម្រោង​នឹង​យក​តំណាង​ចែកចាយ​ប្រមាណ​៥​ម៉ឺន​នាក់​ទូទាំងប្រទេស និង ចង់យក​ប្រេន​នេះ ពង្រីក​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ទៀត​ដើម្បី​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​លើ​វិស័យនេះ​មួយ​នេះ​។

​អ្នកនាង រតនា បាន​បង្ហើប​ទៀតផង​ដែរ​ថា ប្រេន​ផលិតផល​ថែរក្សា​សម្រស់​NUNA​នេះ ទើប​ទទួលបាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​៥​ខែ ប៉ុណ្ណោះ អ្នកនាង​អាច​ទទួល​សមាជិករ​ហូ​ត​១៣០០​នាក់​។ មកដល់ពេលនេះ​ដើមទុន​របស់​នាង​សម្រាប់ NUNA មាន​ក្នុង​ដៃ​ជិត​៤០​ម៉ឺន​ដុល្លារ ដើម្បី​ពង្រីក​និង​ទទួល​តំណាង​ចែក​បន្ថែមទៀត ទៅ​គម្រោង​របស់​អ្នកនាង និង អ្នកស្រី ទ្រី ដា​ណា​។ នាង​ក៏​អគុណ​ដល់​គ្រប់​តំណាង​ចែកចាយ​ទាំងអស់​ដែលមាន​សមត្ថភាព និង ទឹកចិត្ត​តស៊ូ​បាន​រីកចម្រើន​យ៉ាង​ល្អ​ក្នុង​រយៈពេល​ខ្លី ហើយ​ចំពេល​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​។ អ្នកនាង សូម​ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់ ដែល​មិនអាច​កាត់ថ្លៃ​ចំពោះ​ទឹកចិត្ត និង ការ​ផ្តល់ឱកាស អគ្គនិ​យ​កា​អ្នកស្រី ទ្រី ដា​ណា និង លោក​អគ្គនាយក ហ៊ីង បញ្ញា​រិ​ទ្ធ ផ្តល់​រូបនាង​។

​ក្នុង​ពិធី​នោះដែរ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ថ្លែងឱ្យដឹងថា មូល​ហេតុដែល​អ្នកស្រី​គាំទ្រ និង ផ្តល់​ប្រេន​ទី​២​របស់​ប្រគល់ជូន​ពិធី​ការិនី រតនា រូបនេះ​ដោយសារតែ​អ្នកស្រី​បាន​មើលឃើញ សមត្ថភាព និង ការតាំង​ចិត្ត​ខ្ពស់ ដោយ​ជម្នះ​ឧបសគ្គ​ជាច្រើន​។ កន្លងមក​អ្នកនាង រតនា ពី​ដើមឡើយ​ជា​តំណាង​ចែកចាយ​ផល​ផលិត NNP ក្នុង​ខណ្ឌដូនពេញ ដែល​សមត្ថភាព​ខ្លាំង​ប្រមូល​ស្ត្រី​មេផ្ទះ​ជាច្រើន និង លក់ដាច់​ក្នុង​មួយខែ​រាប់សិប​ម៉ឺន​ដុល្លារ​។ អ្វីដែល​ពិសេស​នោះ​អ្នកនាង រតនា ជា​មនុស្ស​អត់ធ្មត់ រាល់​ការងារ ទាំង​ការចុះ​ការបង្រៀន ដឹកនាំ និង​ធ្វើ​ទីផ្សារ បន្ទាប់​លក់​អន​ឡាញ​។ អ្នកស្រី​សង្ឃឹមថា ប្រេន​ទី​២​នេះ​ក៏​រីកចម្រើន​ទៅមុខ ដូច​ប្រេន​ទី​១​ដូចគ្នា ហើយ​អ្នកស្រី​ក៏​ជូនពរ​ដល់​តំណាង​ចែកចាយ​ទាំង​ជាង​១៣០០​នាក់ និង ម្ចាស់​ប្រេន​ទី​២​រូបនេះ ជោគជ័យ​ក្លាយជា​អ្នកមាន​គ្រប់គ្នា​។

​គួរ​រំលឹក​ផងដែរ​ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ “​រតនា​” ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន​ការងារ​ជា​ពិធី​ការិនី​ជាប់​រហូត និង ធ្វើការ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ហើយ​អ្វីដែល​ពិសេស​សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP​។​

​ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភិ​រ​យា​ល្អ​ដែល​ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយមក​ចាប់តាំងពី​ដើមឆ្នាំ​២០២០ នាង​កាន់​តែមាន​ភាពជឿជាក់ និង​ទុកចិត្ត ហើយ​នាង​បោះទុន​រាប់សិប​ម៉ឺន​ដុល្លារ​បន្ថែមទៀត ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ល្បី អ្នកស្រី ទ្រី​ដា​ណា ក្លាយ​ម្ចាស់​ប្រេន NUNA រហូត​ទទួលបាន​ការគាំទ្រ​មានកូន​ក្រុម​និង​តំណាង​ចែកចាយ​រហូតមក​ពេលនេះ​ជាង​១៣០០​នាក់​ទូរ​ទាំង​ប្រទេស​។ កន្លងមក រតនា ក៏​ធ្លាប់បាន​បរិច្ចាក​ថវិកា​ផ្ទាល់​ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ ត្រូវបាន​មហាជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុងពេល​មាន​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​ផ្ទុះឡើង​ង​ផងដែរ​៕​

Related posts