ដល់​ម្ល៉ឹង​ផង! ប្តី ខ្ញុង ពូកែ​ប្រចណ្ឌ​ពេក ​ធ្វើ​ឲ្យ​នាយ ពែ​កមី ស្ទើរ​លែង​ហ៊ាន​ថត​ជិត​ ឬ​លេង​កំប្លែង​ស្និទ្ធស្នាល​ដូច​មុន

ភ្នំពេញ​ ៖​ មហាជន​មួយ​ចំនួន​ស្ទើរតែ​នឹកស្មាន​មិន​ដល់​ឡើយ ​ក្រោយពេល​ដឹងថា​ នាយ កៃ​ដ ស្វាមី​របស់​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ហាក់​មានការ​ប្រចណ្ឌ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ដៃគូ​កំប្លែង​រួម​ក្រុម​នាយ ពែ​មមី បាន​ប្រកាស​ឲ្យ​ដឹង​ថា ​សូម្បីតែ​ការ​ថត​ឬ​លេង​កំប្លែង​នាយ​ស្ទើរតែ​មិន​ហ៊ាន​នៅ​ជិត​ឬ​ស្និទ្ធស្នាល​ដូច​មុន​ឡើយ។

អានបន្ត

ឃុន ច័ន្ទ​មូ​ន​ណា​ ស្រវា​សិល្បៈ​ឲ្យ​ពេញដៃ ដោះដៃ​ស្នេហា​ចោល​សិន

ភ្នំពេញ​ ៖ Freshie Girls លេខ​៥ ឆ្នាំ​២០១៣ ឃុន ច័ន្ទ​មូ​ន​ណា បាន​បដិសេធចោល​​រាល់​ការ​សុំ​ស្នេហ៍​ពី​បុរស​ជា​បន្តបន្ទាប់ ដើម្បី​ចាប់យក​អាជីព​សម្តែង​ឲ្យ​បាន​ពេញដៃ ត្បិត​សិ​ល្បៈ​គឺជា​បំណង​ប្រាថ្នា​របស់​នាង​តាំងពី​តូច​មក​ម្ល៉េះ​។ កន្លងមក​ឃុន ច័ន្ទ​មូ​ន​ណា ក៏​ធ្លាប់មាន​​​សង្សារ​ម្នាក់​ផង​ដែរ តែ​បាន​ដាច់​ពី​គ្នា​វិញ ដែល​បាន​ធ្វើអោយ​នាង​​​ហាក់​ខ្លាចរអា​ ​និង​មិនទាន់​ចង់​មាន​ស្នេហា​ក្នុង​ពេល​នេះឡើយ។

អានបន្ត

គិត​ដល់​ថ្ងៃ​ចូល​រោងការ ​ពេជ្រ សោភា​ ភ័យ​​​ខ្លួន

ភ្នំពេញ​ ៖​ តារា​ចម្រៀង​សំឡេង​ផ្អែម​របស់​ផលិតកម្ម​ហង្ស​មាស ​អ្នកនាង ពេជ្រ សោភា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ បាន​បញ្ចេញ​រូបថត​Pre-Wedding​ជាមួយ​ម្ចាស់​ស្នេហ៍​តារា​សម្តែង​សង្ហា​លោក ឆឹ​ម សក្កដា ភ្ជាប់​ជាមួយ​ការប្រកាស​ចូល​រោង​ជ័យ​នៅ​ឆ្នាំ​២០២០​ខាងមុខ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន។

អានបន្ត

ចែម ស្រី​ល័​ក្ខ ​​ហក់​ចូល​ផលិតកម្ម​ថោ​ន​ ក្រោយ​ហង្ស​មាស​មិន​បើកផ្លូវ

ភ្នំពេញ ​៖​ អតីត​បេក្ខភាព​ប្រឡង​កម្មវិធី​Cambodian idol​កញ្ញា ចែម ស្រី​ល័​ក្ខ ក្រោយ​ពេល​ដែល​ផលិតកម្ម​ហង្ស​មាស​មិន​បើកឱកាស​ផ្តល់​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​ចូលរួម​ទ្រនំ​នោះ ​ក៏​ស្រាប់​តែមាន​ដំណឹង​ថា ​នាង​ច្រម៉ក់ ចែម ស្រី​ល័​ក្ខ ពេលនេះ​ត្រូវបាន​ផលិតកម្ម​ថោ​ន​ផ្តល់​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅក្នុង​ទ្រនំ​​របស់​ខ្លួន​ហើយ។

អានបន្ត

សម្តេច​តេ​ជោ​បញ្ជាក់ថា ​បៀវត្សរ៍​អប្ប​បរិ​មា​មន្ត្រីរាជការ​ចាប់ពី​ឆ្នាំ​២០២០ ​នឹង​កើនឡើង​ចំនួន​១ ១៧២ ៥០០ រៀល

ភ្នំពេញ ​៖​ ចាប់ពី​ខែមេសា​ឆ្នាំ​២០២០​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​របស់​មន្ត្រីរាជការ​ នឹងមាន​ចំនួន​១ ១៧២ ៥០០ រៀល​។​ នេះ​បើ​យោងតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​ដែល​ត្រូវ​បាន​លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន។

អានបន្ត

ហួសចិត្ត​ពេក! ឆៃ លីដា​ឡែ​ន ចោទ​ជា​សំណួរ​ ​ក្រោយពេល​មានការ​ថតរូប​ភាព​នារី​ស្រស់ស្អាត​ជិះ​ម៉ូតូ​ពាក់អាវ​វៀល​ខ្នង​មួយ​ល្វែង​ក្រោយ​បង្ហោះ

ភ្នំពេញ ​៖ ​អ្នក​មេម៉ាយ​ចាយរាង​សិច​ស៊ី​រូប​ស្រស់​អ្នកនាង ឆៃ លីដា​ឡែ​ន បានបង្ហាញ​ការ​ហួសចិត្ត​និង​រិះគន់​ ក្រោយ​ពេលដែល​រូបភាព ​និង​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​នារី​ស្រស់ស្អាត​ម្នាក់ ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ដែល​ពាក់អាវ​វៀល​​​ខ្នង​មួយ​ល្វែង​ខាងក្រោយ ​ត្រូវបាន​គេ​លួច​ថត ​ហើយ​យកទៅ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍។

អានបន្ត

ច្បាស់​ហើយ! ស្តាប់​ការបកស្រាយ​របស់​នាយ ចឺម រឿង​បន្ទប់ទឹក​ធ្វើឡើង​ពី​មាស​ ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់

ភ្នំពេញ ​៖ ​បន្ទាប់​មានការ​បែកធ្លាយ ​និង​ចុះផ្សាយ​ករណី​បន្ទប់ទឹក​របស់​តារាចម្រៀង ចឺម បានធ្វើ​ឡើង​ពី​មាស​ក្រហមឆ្អិនឆ្អៅ​ទាំង​ការ៉ូ​នៅក្នុង​បន្ទប់​ និង​បង្គន់​នោះ ក៏​ស្រាប់តែ​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​ជាច្រើន​ពី​សំណាក់​មហាជន​រួមទាំង​អ្នកលេង​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅលើ​តារាចម្រៀង​រូបនេះ​ថា​អួត​ខ្លាំង​ តិច​ពេល​ធ្លាក់ខ្លួន​ឈឺ​ប្រកាស​សុំ​ជំនួយ​ទៀត​ទៅ។

អានបន្ត

ស្តេច​ថៃ​បណ្តេញ​មន្ត្រី​វាំង​៦​រូប​ដោយសារ​ហេតុផល​នេះ

ព្រះបរមរាជវាំង​ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ព្រះមហាក្សត្រ​ថៃ​បាន​បណ្តេញ​មន្ត្រី​វាំង​ជាន់ខ្ពស់​ចំនួន​៦​រូប​ដោយសារ “​អំពើអាក្រក់​” ដែល​ការបណ្តេញ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រះរាជា​បាន​ដកហូត​តំណែង​ទាំង​អស់ពី​អ្នក​ម្នាង​សម្រាប់​“​ភាពមិនស្មោះត្រង់​”​។ ព្រះមហាក្សត្រ Maha Vajiralongkorn បាន​ដកហូត​ឋានន្តរសក្តិ​យោធា​និង​ងារ​ពី​អ្នក​ម្នាង Sineenat Wongvajirapakdi ព្រះជន្ម​៣៤​វស្សា​ដែលជា​អតីត​អង្គរក្ស​របស់​ទ្រង់។

អានបន្ត

ដេននី ក្វាន់ ​ទ្រាំ​លែង​បាន ​ចេញ​មុខ​ពន្លាត់​ស្បែក​បុគ្គល​ម្នាក់ ​ស្ដាប់​ហើយ​បាយ​លែង​ចូល

ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​កញ្ញា​ដេ​ន​នី ក្វាន់ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពេល​នាង​បាន​បញ្ចេញ​កំហឹង​តាមរយៈ​សារ​ទៅកាន់​បុគ្គល​ម្នាក់​ទំនងជា​អ្នក​ផាត់​មុខ​ឲ្យ​នាង​នោះ។

អានបន្ត

អាណិត​ណាស់! នាយ កុយ ត្អូញត្អែរ​អាណិត​តួ​ល្ខោន​កម្សត់​ម្នាក់​ ដែល​មាន​ជំងឺ​ពុក​ឆ្អឹង

ភ្នំពេញ​ ៖ ​បន្ទាប់ពី​​​ជួប​តួ​ជើងចាស់​ល្ខោន​ម្នាក់ ​ស្ថិត​នៅ​ក្នុង​ក្រុម​ល្ខោនបាសាក់​ភី សុគ​ន្ធី ​នោះ ​ស្រាប់តែ​តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​ទូទាំង​ប្រទេស​ នាយ កុយ ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​និង​អាណិត​អាសូរ​ខ្លាំង​ ខណៈ​​​សព្វថ្ងៃ​តួល្ខោន​រូប​នេះ​ក៏​កំពុង​មាន​ជំងឺ​ផង​នោះ។

អានបន្ត