ភ្នំពេញ ៖ តាមរយៈចម្រៀងជាង៣ពាន់បទ រាប់ទាំង ប៉ុន្មានបទចុងក្រោយ ដែលផ្ទុះការគាំទ្រច្រើន នៅផលិតកម្មថ្មី បូករួមនឹងចំណុចពិសេសជាច្រើនទៀត បានបញ្ជាក់ឲ្យឃើញថា ព្រាប សុវត្ថិនៅតែជាកំពូលតារាចម្រៀង ដែលគេមិនអាចដណ្ដើមតំណែងបាន។
តារាចម្រៀងលោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលមានសភាពស្ងប់ស្ងាត់សីលធម៌ខ្ពស់ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គម បើចង់ដណ្ដើមតំណែងព្រាប សុវត្ថិត្រូវមាន១០ចំណុចនេះសិន ៖
ទី១.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី៣០ឆ្នាំ។ ទី២.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។ ៣.សីលធម៌សុជីវធម៌ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។ ទី៣.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង25000ដុល្លារទៅម្ដង និងថ្លៃក្រុមការងារជិត២០នាក់ការចាយវាយ២ម៉ឺនដុល្លារបន្ថែមទៀតបើមិនគ្រប់លក្ខខណ្ឌ ព្រាប សុវត្ថិមិនទទួល។
ទី៥.សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ព្រាបសុវត្ថិ សីលធម៌សុជីវធម៌ភាពស្របច្បាប់ព្រាបសុវត្ថិមិនទទួលជាដាច់ខាតទោះតម្លៃប៉ុន្មានក៏ដោយ។
ទី៦.ព្រាប សុវត្ថិគឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។ ទី៧.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ។ ទី៨.ជាតារាចម្រៀង ដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈដែលមានទឹកប្រាក់សរុបមិនក្រោមពី៣០លាន ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។
មិនតែប៉ុណ្ណោះលោកក៏មានរីសតនៅរតនគិរីប្រហែល១០០ហិកតាមានដីនៅជិតផ្លូវកប់ស្រូវជិត ១០ហិកតាមានផ្ទះនៅទួលគោកមានហាងនៅភ្នំពេញថ្មីជិត៣០០០ម៉ែត្រការ៉េមានស្ទូឌីយោផ្ទាល់ខ្លួន៤កន្លែង និងមានដីចម្ការរាប់រយហិចតា។
ទី៩.អាយុជាង៤០ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែងនិងសមត្ថភាពគាត់និង១០.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេរហូតទាំងអស់ជាង៣០០០បទ។
សូមបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់ព្រាបសុវត្ថិចូលក្នុងផលិតកម្មGalaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាប សុវត្ថិ គឺជាមនុស្សដែលចាស់ទុំនិងមានការពិចារណាខ្ពស់បំផុត ជាមនុស្សស្រឡាញ់កិត្តិយសបំផុត។នេះហើយគឺជាហេតុផលដែលមហាជនមិនធ្លាប់បានដឹងពីមុនៗមកឡើយ៕