សុគន្ធ នីសា រំភើប​ខ្លាំង​ ក្រោយពេល​លោកជំទាវ ហ៊ុន ម៉ា​ណា ឲ្យ​កាដូ មួយ​នេះ

ភ្នំពេញ ​៖​ តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ នីសា បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ក្រោយ​ពេលដែល​លោកជំទាវ​ចិត្តធម៌ ហ៊ុន ម៉ា​ណា បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ ដែល​ជា​ផលិតផល​របស់​ខ្មែរ​ធ្វើជា​កាដូ​សម្រាប់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​វត្ថុ​អនុស្សាវរីយ៍​នោះ​អ្នកនាង សុគន្ធ នីសា បានលើកឡើង​ថា «​សូម​គោរព​ថ្លែងអំណរគុណ​ដល់​លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​ជូន​កាដូរ​កាបូប​ដ៏​ស្រស់ស្អាត​ដែលជា​ផលិតផល​ខ្មែរ​មកដល់​នាង​ខ្ញុំ​។​សូម​គោរព​អរគុណ​លោកជំទាវ​ដែល​តែងតែ​ផ្តល់​ការស្រលាញ់​និង​ការ​រាប់អាន​ដល់​ប្អូនស្រី​ម្នាក់នេះ​តាំងពីដើម​មក»។

តារាចម្រៀង​ស្រី​សម្លេង​ស្រទន់​អ្នកនាង សុគន្ធ នីសា បាន​បន្តទៀតថា​ «នេះ​ជា​កិត្តិយស​យ៉ាង​ធំធេង​សម្រាប់​ប្អូន សូម​គោរព​ជូនពរ​លោកជំទាវ​មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​»។​ជាមួយគ្នានេះ​ក៏មាន​ការលើកឡើង​ថា វ​ត្ថុ​អនុស្សាវរីយ៍​ដែល​តារា​ស្រី​អ្នកនាង សុគន្ធ នីសា បានទទួល​ពី​លោកជំទាវ ហ៊ុន ម៉ា​ណា ពេលនេះ​ពិតជា​ស្រស់ស្អាត​និង​សក្ដិ​សម​ខ្លាំងណាស់៕

 

Related posts